ក្នុងរយៈពេល ០៣ ថ្ងៃដែលបានប្រឡងយ៉ាងសកម្មនៅមណ្ឌលប្រឡងវត្តពោធិវង្សកំពង់ដូង (ផ្នោដូង) ឃុំហ៊ីវទឺ ស្រុកទីវកឹង។ កាល ពីរាត្រីថ្ងៃទី ២៩ មករា សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្តចាត់តាំងពិធីប្រកាសលទ្ធផល ប្រគេន និងជូនសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិដល់បេក្ខសិស្ស ៥១៦ អង្គ និងរូបចូលរួមប្រឡង។ ក្នុងនោះពុទ្ធិកមធ្យម សិក្សាបឋមភូមិ (ឆ្នាំទី ៤) មានបេក្ខសិស្ស ៣៤៣ អង្គ និងរូបចូលរួមប្រឡង។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ(ឆ្នាំទី៣) មានបេក្ខសិស្ស ១៦៣ អង្គ និងរូបចូលរួមប្រឡង។
កាលពីថ្ងៃទី ៣០ មករា គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំមជ្ឈដ្ឋានសារព័ត៌មាន កវីនិពន្ធ សិល្បករ និងកងជួរបញ្ញវន្តនិទាឃរដូវគ្វីម៉ាវ ឆ្នាំ ២០២៣។ អញ្ជើញចូលរួមពិធីជួបជុំមាន លោកឡឹមមិញដាំង អនុលេខាបក្សខេត្ត លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អ្នកស្រីយឿងធីង៉ុកធើសមាជិកាគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តរួមជាមួយតំណាងថ្នាក់ដឹកនាំ បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងកងជួរបញ្ញវន្ត សារព័ត៌មាន កវីនិពន្ធ សិល្បករ ២៩០ រូប។
ក្នុងឆ្នាំ ២០២២ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗនៅស្រុកកូវកែសម្រេច ៦៥,៦៩ លានដុង សម្រច ១០១,០៥% បើប្រៀបនឹងសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ កើន ២,៨៣ លានដុង។ សរុបទុនវិនិយោគអភិវឌ្ឍន៍ទូទាំងសង្គមសម្រេច ២.៩៦៨ ពាន់លានដុង សម្រេច ១០៦% នៃសេចក្តីសម្រេចចិត្ត កើន ១២% បើប្រៀបជាមួយឆ្នាំ ២០២១ (កើន ២៣៥ ពាន់លានដុង)។ ជាមួយលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ ស្រុកកូវកែបានផ្តុំកម្លាំងដឹកនាំចង្អុលការអនុវត្តសម្រេចនិងសម្រេចលើស២១/២១ កម្រិតផែនការសេចក្តីសម្រេចចិត្តដែលបក្ខភាគបានដាក់ចេញ ក្នុងនោះមាន១៥ ភាគកម្រិតបានអនុវត្តសម្រេចលើសពីផែនការដាក់ចេញ។ ការអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តរបស់គណ:កម្មាធិការបក្សស្រុកឆ្នាំ២០២២មានអត្ថន័យសំខាន់ បង្ករបានជាគ្រឹះធារដ៏រឹងមាំ ដើម្បីឆ្នាំ ២០២៣ ស្រុកកូវកែអនុវត្តសម្រេចលក្ខឋានស្រុកជនបទថ្មីកម្រិតខ្ពស់។
ដូងខ្ទិះ ជាប្រភេទឈើហូបផ្លែពិសេសរបស់ស្រុកកូវកែ ខេត្តត្រាវិញ បានអតិថិ ជននៅក្នុងនិងក្រៅខេត្តចូលចិត្ត និងទិញយកធ្វើជាអំណោយពេលមានឱកាស មកដល់ខេត្តត្រាវិញ។ រួមជាមួយរសក្លិនធម្មជាតិរបស់ដូងខ្ទិះ ក្រុហ៊ុនច្នៃដូងខ្ទិះកូវ កែ (មានផ្លាកពាណិជ្ជកម្ម VICOSAP) ស្រុកកូវកែបានបង្ហាញផលិតផល “ដូងខ្ទិះស្ងួត ស្រួយ ” មាន ០៥ រសក្លិនធម្មជាតិដែលទើបបានទទួលស្គាល់ផលិតផល OCOP លំ ដាប់ផ្កាយ ៤ ឆ្នាំ ២០២២។