កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ លោកឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្តចុះហត្ថលេខាផ្សាយសេចក្ដីសម្រេចចិត្តលេខ ១៥១/QĐ-BCĐ ស្ដីពីការបង្កើតតំបន់ចត្តាឡីស័កគម្លាតសង្គមបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅ ០៤ ឃុំលើភូមិសាស្រ្តស្រុកថ្កូវ។
តាមដំណឹងពីគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង អនុវត្តគោលនយោបាយចំពោះអ្នកមានសគុណជាមួយបដិវត្តន៍ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ ស្រុកកូវង៉ាងបានកសាងរួចប្រគល់ជូនផ្ទះឧបការគុណចំនួន ២៥ ខ្នង ពីប្រភពឧបត្ថម្ភរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម និងក្រុមហ៊ុនឯកសមាជិកឆ្នោតជាតិខេត្តត្រាវិញ ការិយាល័យពលកម្មយុទ្ធជនពិការ-សង្គមកិច្ចស្រុក បន្តផ្សព្វផ្សាយផែនការកសាង ៦២២ ខ្នងទៀត ជូនបណ្តាមុខសញ្ញាមានសគុណចំពោះបដិវត្តន៍តាមសេចក្តីសម្រេចចិត្តលេខ ២២/២០១៣/QĐ-TTg ក្រៅគម្រោងការ ក្នុងនោះ កសាងថ្មី ២០២ ខ្នង ជួសជុល ៤២០ ខ្នង។ ទន្ទឹមនឹងនោះ ទទួលរួចដោះស្រាយសំណុំលិខិតស្ដីពីរបបគោលនយោបាយចំពោះអ្នកមានសគុណជាមួយបដិវត្តន៍ចំនួន ១៦៣ សំណុំ។
អនុវត្តសារាចរលេខ ០៩ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ចាប់តាំងពីថ្ងៃទី ២៩ កក្កដាឆ្នាំ ២០២១ ទីផ្សាររួមខេត្តយ្វៀងហាយចាប់ផ្តើមអនុវត្តវិធីសាស្ត្រទៅផ្សារប្ដូរវេនគ្នាដោយប្រើ បណ្ណបើកផ្លូវពេលដែលប្រជាជនចេញពីផ្ទះទៅទិញសម្ភារប្រើប្រាស់ចាំបាច់ សំដៅកាត់បន្ថយចំនួនមនុស្សផ្តុំគ្នាច្រើន អនុវត្តការគម្លាតសង្គមតាមសេចក្តីកំណត់ ជៀសវាងការប៉ះពាល់មនុស្សច្រើនគ្នា និងកាត់បន្ថយការឆ្លងជ្រាបជំងឺកូវីដ-១៩។
ដើម្បីធានាបង្ការទប់ស្កាត់ជំងឺជំងឺកូវីដ-១៩ ក៏ដូចមូលដ្ឋានដទៃមួយចំនួនលើភូមិសាស្រ្តខេត្តដែរ ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវ ចាប់ផ្ដើមចែកបណ្ណសម្រាប់ទៅផ្សារដល់គ្រួសារប្រជាជនជាង ៣.៧០០ គ្រួនៅលើភូមិសាស្រ្តឃុំនៅថ្ងៃទី ២៧ ខែកក្កដា កន្លង។ គ្រួសារប្រជាជននីមួយៗបានទទួលបណ្ណសម្រាប់ទៅផ្សារទិញគ្រឿងឧបភោគរហូតដល់ អស់ពេលអនុវត្តគម្លាតសង្គម តាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសារាចរលេខ ០៩ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
អនុវត្តតាមគោលការណ៍ទទួលយកប្រជាជនដែលមានស្រុកកំណើតនៅខេត្តត្រាវិញកំពុងរស់នៅធ្វើការ រៀនសូត្រនៅទីក្រុង ហូជីមិញ និងខេត្តបិញយឿងវិលត្រឡប់មកខេត្តត្រាវិញ តាមសារលិខិតលេខ ៣០៣១/UBND-KGVX ចុះថ្ងៃទី ២៨ កក្កដាឆ្នាំ ២០២១ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាយុទ្ធជនពលី-ពិការ (២៧/៧/១៩៤៧-២៧/៧/២០២១) កាលពីថ្ងៃទី ២២ កក្កដា ក្រុមហ៊ុនអគ្គិសនីត្រាវិញសហការជាមួយគណៈកម្មាធិការប្រជាជនឃុំដុងហាយ និងដូងចូវ ស្រុកយ្វៀងហាយ ចាត់តាំងជូនអំណោយ ៤០ ចំណែក (ក្នុងមួយចំណែកតម្លៃ ៤០០.០០០ ដុង)សរុបតម្លៃ ១៦ លានដុងដល់គ្រួសារគោលនយោបាយមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តឃុំទាំងពីរ (ឃុំនីមួយៗ បានទទួល ២០ ចំណែក សរុបតម្លៃ ០៨ លានដុង)។
គាំពារសង្គមស្រុកកាងឡុងជាអង្គភាពមួយដែលមានស្នាដៃ របៀបធ្វើ ច្នៃប្រតិដ្ឋជាច្រើន សំដៅរួមចំណែកជាមួយគាំពារសង្គមខេត្តអនុវត្តសម្រេចបណ្តាភារកិច្ចដែលបានប្រគល់ជូន។ ក្នុងនោះ ការងារប្រមូល និងបន្ថយបំណុលគាំពាសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីព ការងារពង្រីកអ្នកចូលរួមគាំពារសង្គមស្ម័គ្រចិត្តក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១ រួចបានគាំពារសង្គមខេត្តស្ងើចសរសើរ ជូនរង្វាន់តាមសេចក្តីសម្រេចចិត្តលេខ ២០២/QĐ-BHXH ចុះថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១។
គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងស្រុកថ្កូវបានសហការចលនាកសាងផ្ទះឧបការគុណ ផ្ទះមហាសាមគ្គី ១០ ខ្នង ជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រនៅបណ្តាឃុំ៖ តឹងហ៊ីប លឺវង៉ីបអាញ់ ភឿកហ៊ឹង ហាមតឹង ទីប្រជុំជនថ្កូវ។ ក្នុងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឧបត្ថម្ភ សាងសង់ផ្ទះឧបការគុណ ០៣ ខ្នង ផ្ទះមួយខ្នងៗបានឧបត្ថម្ភ ៥០ លានដុង និងផ្ទះមហាសាមគ្គី ០៤ ខ្នង ក្នុងមួយខ្នងៗ បានឧបត្ថម្ភ ៤០ លានដុង សរុបថវិកា ៣១០ លានដុង បានដកហូតពី ប្រភពមូលនិធិសុខុមាលភាពសង្គម និងមូលនិធិដើម្បី ជនក្រីក្ររបស់ខេត្ត។ ផ្ទះមហាសាមគ្គី ០៣ ខ្នង អាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ចលនាសប្បុ រសជន អាជីវកម្មឧបត្ថម្ភ ក្នុងមួយខ្នងៗពី ៤០-៦៥ លានដុង។
ក្នុង ០៦ ខែដើមឆ្នាំ ២០២១ រួមជាមួយភាពងាយស្រួលក្នុងការអនុវត្តន៍ភារកិច្ចយោធា-ការពារជាតិនៅមូលដ្ឋាននោះក៏មានការលំបាក សាកល្បងជាច្រើនផងដែរ អាសន្នរោគជំងឺកូវីដ-១៩ បន្តរាតត្បាតយ៉ាងស្មុគស្មាញ រាលដាលទូលំទូលាយ។ ថ្វីត្បិតដូច្នោះក្តី ជាមួយបទពិសោធន៍ និងការម្ចាស់ការរបស់គណៈកម្មាធិការបក្សយោធាខេត្តបានផ្តុំកម្លាំងដឹកនាំ ចង្អុលការផ្លាស់ប្តូរថ្មីវិធីសាស្រ្តអនុវត្តសមស្រប ជាពិសេសក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ។
ឧបត្ថម្ភអង្ករ ៣០ តោន និងប្រាក់ ៦០០ លានដុងដល់ទីក្រុងហូជីមិញ។ជូនអំណោយដល់ប្រជាជននៅតំបន់ជម្លៀស ហ៊ុមព័ទ្ធ
នៅវេលាម៉ោង ០ និង ០០ នាទីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ជាថ្ងៃដែលខេត្តត្រា វិញចាប់ផ្តើមអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិ បាល និងសារាចរលេខ ០៩ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ រួមជាមួយដំណឹងចចាមអារ៉ាមច្រើនជ្រុងជ្រោយក្នុងប្រជាជន ម៉្លោះហើយការទិញទំនិញក្នុងតំបន់ជនរួមជាតិខ្មែរកើនខ្ពស់ បណ្តាលឱ្យផ្សារជាច្រើនខ្វះទំនិញ តម្លៃកើនខ្ពស់។ យើងខ្ញុំមានឱកាសកត់សម្គាល់នៅតាមតំបន់មួយចំនួនដែលមានជនរួមជាតិខ្មែររស់នៅច្រើន សូមឧទ្ទេសនាមជូនលោកអ្នកអាន។
អនុវត្តសេចក្តីកំណត់របស់រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងច្បាប់ស្តីពីចាត់តាំងរដ្ឋសភាឆ្នាំ ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាល ទី១៤ បានសម្រេចចិត្តកោះប្រជុំលើកទី១ រដ្ឋសភា នីតិកាលទី ១៥ បានបើកប្រជុំនៅថ្ងៃទី ២០ កក្កដា ឆ្នាំ ២០២១ ហើយបានរំពឹងទុកបិទនៅថ្ងៃទី ៥ សីហា ឆ្នាំ ២០២១។ រដ្ឋសភានឹងដំណើរការប្រជុំប្រមូលផ្តុំនៅមជ្ឈមណ្ឌលអាគាររដ្ឋសភា ទីក្រុងហាណូយ។ យោងតាមនោះ សម័យប្រជុំនឹងប្រមូលផ្តុំទៅក្នុងខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោមៈ
“គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត នឹងមានផែនការពិនិត្យអង្កេតឯកទេសបទអំពីការប្រើប្រាស់ប្រភពថវិកាបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដើម្បីធានាប្រភពមូលនិធិបានគ្រប់គ្រង ប្រើប្រាស់ត្រឹមត្រូវតាមគោលដៅ ចំមុខសញ្ញា និងមានប្រសិទ្ធភាពមិនទុកឱ្យមានកើតឡើងការខុសខាត រួមចំណែក ធានាសុខុមាលភាព បង្កើនការព្រមព្រៀងក្នុងសង្គម” នោះគឺជាការចែករំឡែករបស់ សមមិត្តង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញជាមួយនឹងយើងខ្ញុំ។