ក្រោយរយៈពេលខិតខំជាច្រើន បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាព័ត៌មានរបស់ក្រុមហ៊ុនអគ្គិសនីត្រាវិញបានឆ្លើយតបគោលដៅ សំណូមពរបម្រើអាជីវកម្ម និងសេវាអតិថិជន៖ ប្រព័ន្ធព័ត៌មានគ្រប់គ្រងអតិថិជន ប្រព័ន្ធទូទាត់ប្រាក់អគ្គិសនី ថែទាំ អតិថិជនតាមរយៈការផ្ញើសារ ស្ថានីយថែទាំអតិថិជន ទំព័រព័ត៌មានអគ្គិសនីរបស់ក្រុមហ៊ុនធ្វើសកម្មភាព រួមចំណែកផ្សព្វផ្សាយរូបភាពអគ្គិសនីដល់អតិថិជន ប្រមូលបណ្ដាសមត្ថកិច្ចសម្រាប់អតិថិជន ប្រើអគ្គិសនី។ល។
ក្នុងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ មណ្ឌលសាលារៀនភាគច្រើននៅលើភូមិសាស្រ្ត ខេត្តត្រាវិញចាត់តាំងចាក់វ៉ាក់សាំងម្ជុលទី ២ ឱ្យសិស្សានុសិស្សថ្នាក់ទី ៧ និងទី ៨ ដើម្បីត្រៀមបម្រុងបណ្ដាលក្ខណៈធានាឲ្យប្អូនៗ វិលត្រឡប់មករៀនសូត្រដោយផ្ទាល់នៅសាលាវិញ។
កាលពីថ្ងៃទី ៩ ធ្នូ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងក្រសួងព័ត៌មាន និងឃោសនាការសហការចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់បូកសរុបលទ្ធផលកម្មវិធីសហការលេខ ៦១៣/CTr- BTTTT-BTLBĐBP ស្តីអំពីការងារព័ត៌មាន និងផ្សព្វផ្សាយ និងព័ត៌មានកិច្ចការបរទេសនៅនឹង តំបន់ព្រំដែនកោះសមុទ្រដំណាក់កាល ២០១១-២០២០។
គិតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ គាំពារសង្គមខេត្តត្រាវិញបានអនុវត្តសម្រេចផែនការចំណាយ សងថវិកាឧបត្ថម្ភពីមូលនិធិគាំពារដាច់អាជីពតាមសេចក្ដីសម្រេចចិត្តលេខ ១១៦/NQ-CP របស់រដ្ឋាភិបាល។ នេះជាការប្ដេជ្ញានយោបាយ ខិតខំយ៉ាងខ្លាំងរបស់សមូហភាពកម្មាភិបាល បុគ្គលិក និយោជិត គាំពារសង្គមខេត្តត្រាវិញក្នុងស្ថានភាពអាសន្នរោគជំងឺប្រែប្រួល ស្មុគស្មាញលើភូមិសាស្រ្តខេត្ត។ ទន្ទឹមនឹងនោះ អនុវត្តសម្រេចតាមកិច្ចចង្អុលការរបស់គាំពារសង្គមវៀតណាម។
ក្នុងរយៈពេល ០៥ ឆ្នាំ (២០១៦-២០២១) គណៈកម្មាធិការបក្ស គណៈបញ្ហាការដ្ឋានយោធាស្រុកយ្វៀងហាយ បានកសាងចលនាប្រឡងប្រណាំងស្នេហាជាតិ ជាច្រើនរួចបំផុសចលនាក្នុងទូទាំងកងកម្លាំងចូលរួមអនុវត្ត។ ដឹកនាំ ចង្អុលការ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធស្រុកកសាង បំផុសបណ្ដាចលនាប្រ ឡងប្រណាំង ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្ដាទម្រង់ភ្ជាប់ជាមួយការរៀន សូត្រ និងធ្វើតាម សតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ និងចលនាប្រឡងប្រណាំង“ប៉ិនប្រសប់ការងារប្រជាចលនា” ។
មហាសន្និបាតតំណាងនារីខេត្តត្រាវិញលើកទី ១១ អាណត្តិកាល ២០២១-២០២៦ កំពុងបានប្រជាជន ជាពិសេស គឺបង ប្អូននារីគ្រប់ជាន់ស្រទាប់ក្នុងខេត្តយកចិត្តទុកដាក់។ តាមការគ្រោងទុក មហាសន្និបាតនឹងចាត់តាំងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ដោយមានប្រធានបទ " ប្រជាធិបតេយ្យ-សាមគ្គី-ច្នៃប្រតិដ្ឋ-ភាពទម្លុះទម្លាយ-អភិវឌ្ឍន៍" ។ បច្ចុប្បន្ន គណៈអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធន៍នារីខេត្ត កំពុងមមាញឹក ធ្វើសម្រេចកិច្ចការគ្រប់យ៉ាង។ អ្នកយកសារព័ត៌មានកាសែតត្រាវិញ បានធ្វើបទសម្ភាសន៍ជាមួយសមមិត្តគាងធីមិញង្វៀក ប្រធានសមាគមសហព័ន្ធន៍នារីខេត្តអំពីខ្លឹមសារទាំងនេះ។
បច្ចុប្បន្ន វិស័យចិញ្ចឹមសត្វនិយាយរួមការចិញ្ចឹមមាន់និយាយដោយឡែកកាន់តែរីកចម្រើន នៅតាមមូលដ្ឋានជាច្រើនលើភូមិសាស្រ្តខេត្ត។ អាស្រ័យហេតុនោះ ក្រៅពីការចាក់វ៉ាក់សាំងបង្ការជំងឺឱ្យហ្វូងបក្សីសត្វនោះ ការយកសំណាកពិនិត្យតាមពេលវេលាកំណត់ជារបៀបល្អបំផុតដើម្បីរកឃើញ និងទប់ស្កាត់អាសន្នរោគបានទាន់ពេល ។ កំណត់បានពីប្រការនោះ ឃុំង្វៀកហ្វា ស្រុកចូវថាញ់ តែងសហការជាមួយផ្នែកជំនាញដើម្បីអនុវត្តការយកសំណាកពិនិត្យហ្វូងបក្សីសត្វនៃបណ្តាគ្រួសារចិញ្ចឹមលើភូមិសាស្រ្ត។
ក្នុងរយៈពេល ០២ ថ្ងៃ (ទី ០៦-០៧) ខែតុលាគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្រុកទីវកឹងចង្អុលការការិយាល័យសុខាភិបាលសហការជាមួយមជ្ឈមណ្ឌលសុខាភិបាលស្រុកចាត់តាំងចាក់វ៉ាក់សាំង Vero Cell ម្ជុលទី ២ (លើកទី ១៧) ជូនអ្នកមានអាយុពី ១៨ ឆ្នាំឡើងទៅក្នុងសហគមន៍នៅ ១១/១១ ឃុំ ទីប្រជុំជនក្នុងស្រុកសម្រេច ៥៨,៥៦% ប្រៀបនឹងចំនួនវ៉ាក់សាំងដែលបានបត់បែងឲ្យ (២៥.០០០ ម្ជុល)។
បណ្ដាឆ្នាំកន្លង ក្រុមហ៊ុនអគ្គិសនីត្រាវិញ តែងធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់បម្រើល្អដល់ការពង្រីក សេដ្ឋកិច្ច សង្គម និងប្រជុំជីវភាពរបស់ប្រជាជននៅលើភូមិសាស្រ្តខេត្តត្រាវិញ។ ឆ្នាំសិក្សា ២០២១-២០២២ ជាឆ្នាំសិក្សាពិសេស ចំពោះគ្រូបង្រៀនសិស្សានុសិស្សនិងឪពុកម្ដាយ សិស្សគ្រប់រូប។អាស្រ័យដោយស្ថានភាពជំងឺកូវីដ-១៩ នៅរីករាលដាលស្មុគស្មាញម៉្លោះហើយការផ្សព្វផ្សាយការងារបង្រៀននិងរៀនសុទ្ធសឹង បានអនុវត្តតាមរយៈការផ្សាយបន្តផ្ទាល់។ នេះ ជាការលំបាក សាក ល្បងចំពោះសាលារៀន ឪពុក ម្ដាយសិស្ស និងសិស្សានុសិស្ស។
គិតមកទល់នឹងពេលនេះ នៅលើភូមិសាស្រ្តខេត្តត្រាវិញ មានគម្រោងការវាយោអគ្គិសនី ០៤ គម្រោងដំណើរការ សកម្មភាព ជាមួយថាមពលសរុប ២២២MW សរុបតម្លៃវិនិយោគ ១០.៩៥៨ ពាន់លានដុង សរុបបរិមាណផលដែលរោងចក្រ ទាំងនេះ ផលិតអគ្គិសនីរៀងរាល់ឆ្នាំប្រមាណ ៥២១,២៩ លាន kWh។
កាលពីសប្ដាហ៍កន្លង លោក ង្វៀងថាញ់ហ្វាង នាយករងក្រុមហ៊ុនអគ្គិសនីត្រាវិញ ជំនួសមុខឲ្យអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង អញ្ជើញទៅប្រគល់ជូនថវិកាឧបត្ថម្ភ ០៣ ពាន់លានដុង សម្រាប់ការងារបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ របស់ខេត្តត្រាវិញ។ អញ្ជើញចូលរួម និងទទួលថវិកានោះ មានលោក ង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត លោក ង្វៀងគ្វិញទៀង សមាជិក គណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
សប្តាហ៍កន្លង គណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សផែនមហាជនរណសិរ្សមាតុភូមិវៀតណាមសហការចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស បូកសរុបលទ្ធផល ៥ ឆ្នាំអនុវត្តបែបបទសហការការងាររវាងស្ថាប័នទាំង ២។
តាមប្រភពដំណឹងពីលោក ឡឹមមិញលៀង អនុប្រធានសមាគមអតីតយុទ្ធជនស្រុកថ្កូវ បានឱ្យដឹង៖ ក្នុងលើកនេះសមាគមអតីតយុទ្ធជនស្រុកថ្កូវចាត់តាំងពិធីប្រទានជូនផ្ទះមិត្តរួមអាវុធ ៣៤ ខ្នងដល់បណ្តាមុខសញ្ញាជាអតីតយុទ្ធជនដែលជួបលំបាកអំពីលំនៅឋាននៅបណ្តាឃុំដាយអាង ទីប្រជុំឌិញអាង អាងក្វាងហឺវ គីមស៊ើង ភឿកហ៊ឹង។
នេះគឺជាលើកទី ២ ដែលគណៈបញ្ជាការដ្ឋានយោធាខេត្តបង្កើនក្រុមការងារ ទទួលយក និងជូនអដ្ឋិធាតុប្រជាជន ១០ នាក់ដល់គ្រួសាររបស់អ្នកស្លាប់ពីក្រុម K៩០ (ក្រុមស្វែងរករក្សាទុក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី)របស់ស្នងការដ្ឋាននយោបាយយោធភូមិភាគលេខ ៩ ទទួលយកពីឈាបនដ្ឋានទីក្រុងហូជីមិញយកមកប្រគល់ជូនឱ្យគណៈបញ្ជាការដ្ឋានយោធាខេត្តដើម្បីសហការជាមួយ នឹងមូលដ្ឋាន បណ្តាផ្នែកមានការទាក់ទិន និងចាត់តាំងពិធីប្រគល់ជូនដល់គ្រួសារសពស្លាប់អាស្រ័យដោយជំងឺកូវីដ-១៩។
កាលពីថ្ងៃទី ១២ តុលា សមាគមសហព័ន្ធនារីស្រុកកូវង៉ាងចាត់តាំងមហាសន្និបាតតំណាងនារីស្រុកកូវង៉ាង លើកទី ១២ អាណត្តិកាល ២០២១-២០២៦។ នេះជាមហាសន្និបាតគំរូថ្នាក់ស្រុកបានសមាគមសហព័ន្ធនារីខេត្តជ្រើសចង្អុលការ។
អស់រយៈកាល ២០ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣ NQ/TW ស្ថានភាពពង្រីកសេដ្ឋកិច្ចសមូហភាពនៅលើភូមិសាស្ត្រស្រុក មានការកែប្រែយ៉ាងសកម្ម។ បណ្តាសហករណ៍បានពង្រឹង ផ្លាស់ថ្មីជាសន្សឹមៗ និងបង្កើនគុណភាពសកម្មភាព ប្រមូលផ្តុំវិធីសាស្ត្រគ្រប់គ្រង ប្រិតសំចៃប្រាក់ចំណាយ ធានាលំនឹងតម្លៃ ផលិតផល សកម្មក្នុងការសហការចងសម្ព័ន្ធ ជាមួយបណ្តាសហករណ៍អាជីវកម្ម នៅក្នុងនិងក្រៅខេត្តផ្គត់ផ្គង់សេវាច្រកចូល និងម៉ៅទិញផលិតផលច្រកចេញជូនប្រជាជន។
ក្រុមប្រឹក្សាប្រជាជនទីផ្សាររួមខេត្តយ្វៀងហានីតិកាលទី ២ ទើបចាត់តាំងសម័យប្រជុំលើកទី ២ សម័យប្រជុំឯកទេសបទ។ លោក យឿងហៀងហាយដាំង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីផ្សាររួមខេត្ត លោកស្រី វ៉ធីវ៉ឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីផ្សាររួមខេត្ត ធ្វើអធិបតីសម័យប្រជុំ រួមជាមួយតំណាងក្រុមប្រឹក្សាប្រជាជនទីផ្សាររួមខេត្ត អាណត្តិកាល ២០២១-២២០២៦ ចំនួន ៣០ រូប។
ក្នុងពេលកន្លង ក្រុមហ៊ុនអគ្គិសនីត្រាវិញផ្សព្វផ្សាយម៉ឹងម៉ាត់ បណ្ដាវិធីសាស្រ្តបង្ការទប់ស្កត់ជំងឺកូវីដ-១៩ និងជ្រួតជ្រាបដល់កម្មាភិបាល បុគ្គលិក ពលករទាំងអស់ឲ្យអនុវត្តល្អការងារបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ តាមបណ្ដាសារលិខិតចង្អុលការ របស់រដ្ឋាភិបាល សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល របស់មូលដ្ឋាន និងផ្នែកអគ្គិសនី អនុវត្តវិធានការ ៥K តាមការព្រមានរបស់ក្រសួងសុខា ភិបាល។ ទន្ទឹមនឹងការអនុវត្តភារកិច្ចទន្ទឹមគ្នាបង្ការទប់ស្កាត់ជំងឺបណ្ដើរ ធានាផ្គត់ផ្គង់អគ្គិសនី សុវត្ថិភាព បន្តបន្ទាប់ និងស្ថិរភាពបណ្ដើរ ក្រុមហ៊ុនអគ្គិសនីបានបំផុសចលនាប្រឡងប្រណាំង បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ធានាសកម្មភាពផលិតធ្វើអាជីវកម្ម វិនិយោគកសាងឆ្នាំ ២០២១។