កាលពីថ្ងៃទី ២១ ខែមិថុនា សម្ព័ន្ធយុវជនផែនបណ្ដាស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ ចាត់តាំងមហាសន្និបាតលើកទី ៧ អាណត្តិ កាល ២០២២-២០២៧។
ទន្ទឹមជាមួយរបរដែលកំពុង “ក្ដៅ”នាពេលបច្ចុប្បន្ននេះ របរដែលមិនថ្មីប្លែកប៉ុន្តែ បែរជាទទួលបានការយកចិត្តទុកដាក់របស់សិស្សនិស្សិតភាគច្រើនដែរ នោះគឺជា “របរធ្វើកាសែត”។
អនុវត្តកម្មវិធីជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតពាក់កណ្តាលឆ្នាំ ២០២២ របស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ (អាណត្តិកាល ២០២១-២០២៦) នៅព្រឹកថ្ងៃ ទី ២៥ ខែឧសភា នៅសាលប្រជុំគណៈកម្មាធិការ ប្រជាជនឃុំហ្វាឡើយ ស្រុកចូវថាញ់ តំណាងក្រុម ប្រឹក្សាប្រជាជនខេត្ត រួមមាន លោក ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត ព្រះឧបជ្ឈាយ៍ ថាច់ សុខសាន្ត ប្រធានគណៈអភិបាលពុទ្ធសាសនា វៀតណាមខេត្ត អ្នកស្រីថាច់ធីសាធី អនុលេខាគណៈ កម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រ ជាជនស្រុកចូវថាញ់ លោកសើុងហុងអគ្គនិពន្ធនាយករងកាសែតត្រាវិញ អ្នកស្រី គាងធីថាញ់ស្វឹង អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនស្រុកចូវ ថាញ់ អញ្ជើញទៅជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោត ១២០ នាក់នៅឃុំហ្វាធ្វឹង និងហ្វាឡើយ។
កាលពីថ្ងៃទី ២០ ឧសភា ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត អង្គភាពស្រុកទីវកឹងរួមមាន៖ អ្នកស្រីយឿងធីង៉ុកថើ សមាជិកាគណៈ អចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកត្រឿងវុាំងត្វងអនុប្រធានគណៈសេដ្ឋកិច្ច និងថវិកាលោកឡឹមវុាំងផុង អនុប្រធាន គណៈវប្បធម៌-សង្គម និងអ្នកស្រី ថាច់ធីសុវឿន អនុប្រធានគណៈច្បាប់នៃក្រុមប្រឹក្សាប្រជាជនខេត្តបន្តអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ជិត ១០០ នាក់នៅឃុំតឹបង៉ាយ និងង៉ាយហ៊ុង។ ទាំងនេះជាកន្លែងជួបសំណេះសំណាល ជាមួយម្ចាស់ឆ្នោតចុងក្រោយបង្អស់នៅស្រុកទីវកឹងរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត មុនសម័យប្រជុំពាក់កណ្ដាលឆ្នាំ ២០២២។
ក្នុងខែមេសាឆ្នាំ ២០២២ ក្រុមហ៊ុនអគ្គិសនីត្រាវិញប្រិតសំចៃអគ្គិសនីបាន ២,៣៩ លានគីឡូវ៉ាត សម្រេច ២,១៧% បរិមាណអគ្គិសនីពាណិជ្ជផលក្នុងខែ ក្នុងនោះ មុខ សញ្ញារដ្ឋបាលបុព្វហេតុ ប្រិតសំចៃបាន ៦០.៩៧១ គីឡូវ៉ាត បំភ្លឺសាធារណៈប្រិតសំចៃ ១៩.៣០១ គីឡូវ៉ាតបំភ្លឺសម្រាប់ការប្រជុំជីវ ភាពធ្វើអាជីវកម្ម សេវាកម្មប្រិតសំចៃ ១.៣៦៩.៣៣៣ គីឡូវ៉ាត អាជីវកម្មផលិតប្រិតសំចៃ ៩៤៦.៣៣៣ គីឡូវ៉ាត។ បូកសរុប ០៤ ខែដើមឆ្នាំ ២០២២ ក្រុម ហ៊ុនប្រិតសំចៃអគ្គិសនីបានចំនួន ៨,៩៩ លានគីឡូវ៉ាត សម្រេច ២,២៩% បរិមាណផលអគ្គិសនីពាណិជ្ជផល។ អគ្គិសនីស្ថិតក្រោមឱវាទទាំង ០៩ សុទ្ធសឹងអនុវត្តសម្រេច និងសម្រេចលើសកម្រិតផែនការ ២,១% បរិមាណអគ្គិសនីពាណិជ្ជផល។
លោកមា ថាច់គឹមកុង នៅភូមិព្រៃវល្លិ (អា) ឃុំង៉ុកបៀង (ស្រុកថ្កូវ) ជាអ្នកមានប្រជាប្រិយភាពនៅតំបន់ជនរួមជាតិខ្មែរ សកម្មក្នុងកិច្ចសហការជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អ ការងារផ្សព្វ ផ្សាយបណ្តាគោលការណ៍ គោលមាគ៌ា គោល នយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ជូនប្រជាជន ក្នុងភូមិនិយាយរួមមាមីងខ្មែរនិយាយដោយឡែក។ បច្ចុប្បន្ន លោកមាគឹមកុង បានសកម្មក្នុងការផ្សព្វផ្សាយជូនម្ចាស់ឆ្នោត ៣៤៣ នាក់ (ម្ចាស់ឆ្នោតជន ជាតិខ្មែរ ៨០% តំណាងឲ្យគ្រួសារក្នុងភូមិព្រៃវល្លិ ឃុំង៉ុកបៀង ស្រុកថ្កូវ) អំពីការបោះឆ្នោតប្រធាន គណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២ - ២០២៥ ភ្ជាប់ជាមួយការបោះឆ្នោត សមាជិកគណៈអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន នៅថ្ងៃអាទិត្យ ទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។
គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ កសិករស្រុកយ្វៀងហាយ បង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល ៥០,៤ ហិកតាមកដាំដំណាំ និងចិញ្ចឹមជលផល ក្នុងនោះមានផ្ទៃដីចំនួន ២,៣ ហិកតាដាំទំពាំងបាយជូរ។ បង្កើនចំនួនគិតមកទល់ពេលនេះ បង្កើនផ្ទៃដីចិញ្ចឹមជលផលជាង ១.៣៨០ ហិកតា និងផ្ទៃដីដាំដំណាំជាង ៥៦០ ហិកតា។
សំណង់ “បំភ្លឺផ្លូវជនបទ” នៅភូមិពាមបួន ឃុំង៉ាយស្វៀងមានបង្គោលអគ្គិសនីប្រើដោយថាមពលពន្លឺព្រះអាទិត្យ ២០ បង្គោល បានផ្គុំដាក់លើផ្លូវបេតុងរបស់ភូមិ សរុបប្រវែង ៨០០ ម៉ែត្រ សរុបថវិកាកសាង ៤២ លានដុង អាស្រ័យដោយសម្ព័ន្ធយុវជនស្រុកចលនាកម្មាភិបាលនិងសមាជិកយុវជនលើភូមិសាស្រ្ដស្រុករួមវិភាគ។ នេះជាសំណង់បង្កើតស្នាដៃអំណរអនុស្សាវ រីយ៍ឆ្នាំទី ៣០ បង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភាឆ្នាំ ១៩៩២-ខែឧសភាឆ្នាំ ២០២២) អំណរមហាសន្និបាតសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២២-២០២៧។
កាលពីថ្ងៃទី ០៦ ឧសភា កងតម្រួតបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរងគ្រោះនៃនគរបាលស្រុកទីវកឹងចាត់តាំងសមយុទ្ធបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរងគ្រោះនៅសាលាវិទ្យាល័យហ៊ឺវទឺ ស្រុកទីវកឹង។
លោកត្រឹងវូផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយភឿក ស្រុកកាងឡុង បានឲ្យដឹងថា៖ អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កសាងឃុំជនបទថ្មីលើកកម្ពស់ បណ្ដាសមាគមអង្គការមហាជនរបស់ឃុំមានការចូលរួមបំពេញយ៉ាងសកម្មក្នុងបណ្ដាចលនានៅមូលដ្ឋាន។ ក្នុ្ងងនោះ ទម្រង់ “ភូមិ អនុសង្កាត់វប្បធម៌ប្រិតសំចៃអគ្គិសនី” បានផ្សព្វផ្សាយអនុវត្តពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែមានប្រសិទ្ធភាព។ នេះជាកម្មវិធី ប្រិតសំចៃ អគ្គិសនីអាស្រ័យក្រុមហ៊ុនអគ្គិសនីត្រា វិញសហការបំផុសចលនាតាំងពីឆ្នាំ ២០១៣។ ចាប់តាំងពីពេលនោះមកទល់ពេលនេះ កម្មវិធីបាន ០៨/០៨ ភូមិក្នុងឃុំផ្សព្វផ្សាយអនុវត្ត។ គិត តាំងពីចុងឆ្នាំ ២០១៩ មកទល់ពេលនេះ បណ្ដាអង្គការមហាជនចាត់តាំងផ្សព្វផ្សាយបាន ៦០ លើក បណ្ដាខ្លឹមសារទាក់ទងដល់ការកសាងជន បទថ្មី និងប្រិតសំចៃ អគ្គិសនី មានមនុស្សចំនួន ៨.៣៦៤ លើកនាក់ចូលរួម។
បច្ចុប្បន្ន ការប្រើប្រាស់បណ្ដាញសង្គមបានរាលដាលទូលំទូលាយក្នុងជនរួមជាតិខ្មែរ។ ការប្រើប្រាស់បណ្ដាញសង្គម ត្រូវធានាតាមច្បាប់សន្តិសុខបណ្ដាញ បណ្ដាការកំណត់ពាក់ព័ន្ធ។ល។ មិនមែននរណាក៏ដឹងឡើយ ប្រការនោះបណ្ដាលឱ្យមានករណីប្រើប្រាស់បណ្ដាញសង្គមខ្លះត្រូវពិន័យដោយហេតុថាចែករំលែកបណ្ដាព័ត៌មានអសកម្ម។ អាស្រ័យហេតុនោះ កន្លងហើយ បណ្ដាផ្នែកលើភូមិសាស្រ្តស្រុកកូវង៉ាងតែងជ្រោងខ្ពស់ការងារផ្សព្វផ្សាយពីការប្រើប្រាស់បណ្ដាញសង្គម ផ្ដើមពីនោះ រួមចំណែកលើកកម្ពស់ស្មារតីយល់ដឹងក្នុងជនរួមជាតិខ្មែរនិយាយដោយឡែក និងប្រជាជនលើភូមិសាស្រ្តស្រុកនិយាយរួម។
សម្ព័ន្ធយុវជនខេត្ត គណៈកម្មាធិការសមាគមសហព័ន្ធន៍យុវជនវៀតណាមខេត្ត ត្រាវិញ ទើបស្ងើចសរសើរ និងជូនបណ្ណសរសើរដល់យុវជនខ្មែរឆ្នើម ១៥ រូប។ នេះ ជាសកម្មភាព ឆ្ពោះទៅកាន់ខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើង វិញ និងអំណរមហា សន្និបាតអង្គការសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ ឈានដល់ មហាសន្និបាតតំណាងទូទាំង ប្រទេសអង្គការសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លើកទី ១២ អាណត្តិកាល ២០២២- ២០២៧។
រូបភាពត្រាវិញមិនត្រឹមតែដក់ជាប់ក្នុងអារម្មណ៍របស់អ្នកដែលនៅឆ្ងាយពីស្រុកកំណើតហើយនៅទាំងដិត ជាប់ក្នុងអារម្មណ៍ របស់ភ្ញៀវទេសចរធ្លាប់មកកាន់ទីនេះនៅក្នុងឱកាសបណ្ដាពិធីបុណ្យ ឬក៍ធ្លាប់មក សកម្មភាព ទស្សនាចរនៅតំបន់ដីដែល ធ្លាប់បានប្រសិទ្ធិនាមជាទីក្រុងបៃតង។
ដើម្បីជ្រោមជ្រែងចលនាប្រឡងប្រណាំងបង្កើតស្នាដៃអំណរខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (៥/១៩៩២-៥/២០២២) ក្រោយពេលបង្កើត និងរីក ចម្រើន ២៧ ឆ្នាំ (១៦/០២/១៩៩៥-១៦/០២/២០២២) គាំពាងសង្គមខេត្ត ត្រាវិញបាន ម្ចាស់ការ ច្បាមបណ្ដាវិធីសាស្រ្តចង្អុលការ បញ្ជាការរបស់គាំពារសង្គមវៀតណាម គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត សហការស្អិតល្មួតជាមួយ បណ្ដាមន្ទីរ ផ្នែកដែលពាក់ព័ន្ធផ្សព្វផ្សាយអនុវត្តល្អភារកិច្ច និង ដោះស្រាយបណ្ដារបប គាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីពគ្រប់គ្រាន់ ទាន់ពេលឲ្យអ្នកចូលរួម។
សប្តាហ៍កន្លងហើយ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌- កីឡា-ទេសចរណ៍តាក្វាងដុងធ្វើការជាមួយ នឹងកម្មាភិបាលស្នូលមន្ទីរវប្បធម៌- កីឡា-ទេសចរណ៍ខេត្ត។
កាលពីរាត្រីថ្ងៃទី ២៨ មេសា ស្ថិតនៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត សង្កាត់លេខ ៨ ទីក្រុង ត្រាវិញ បានចាត់តាំងបើកផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ - OCOP ត្រាវិញ ឆ្នាំ ២0២២។កាលពីរាត្រីថ្ងៃទី ២៨ មេសា ស្ថិតនៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត សង្កាត់លេខ ៨ ទីក្រុង ត្រាវិញ បានចាត់តាំងបើកផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ - OCOP ត្រាវិញ ឆ្នាំ ២0២២។
ក្នុងការបរិច្ចាគឈាមលើកទី ១ ឆ្នាំ ២០២២ នេះ គណៈចង្អុលការស្រុកបានលៃលកនិងប្រគល់កម្រិតផែនការឲ្យស្ថាប័ន ការិយាល័យ ផ្នែកអង្គការមហាជនស្រុក ៥៦ កន្លែង បណ្ដាសាលាវិទ្យាល័យនិងបណ្ដាឃុំ ទីប្រជុំជនចលនាប្រជាជន ៧១០ នាក់ចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត។