ក្នុងការបរិច្ចាគឈាមលើកទី ១ ឆ្នាំ ២០២២ នេះ គណៈចង្អុលការស្រុកបានលៃលកនិងប្រគល់កម្រិតផែនការឲ្យស្ថាប័ន ការិយាល័យ ផ្នែកអង្គការមហាជនស្រុក ៥៦ កន្លែង បណ្ដាសាលាវិទ្យាល័យនិងបណ្ដាឃុំ ទីប្រជុំជនចលនាប្រជាជន ៧១០ នាក់ចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត។
លោកយឿងហ្វាងស៊ុម សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡា និង ហទេសចរណ៍ខេត្តបានឱ្យដឹងថា៖ ខេត្តត្រាវិញទើបបានអង្គការចាត់តាំងឯតទគ្គកម្មវៀតណាម បង្កើតឯតទគ្គកម្មទីលានផ្ទុកដាក់ឈុតវង់ភ្លេងថ្មច្រើនបំផុតវៀតណាម (៣០ ឈុត)។
កាលពីថ្ងៃទី ២២ មេសា សាខាបក្សអគ្គិសនី ចូវថាញ់ស្ថិតក្រោមឱវាទបក្ខភាគក្រុមហ៊ុនអគ្គិសនីត្រាវិញ ចាត់តាំងមហាសន្និបាតលើកទី ៧ អាណត្តិកាល ២០២២-២០២៥។ អញ្ជើញចូលរួមមានសមមិត្ត ឡេថាញ់ត្វឹង សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្ស ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ន និងអាជីវកម្មខេត្តត្រាវិញ។ នេះជាមហាសន្និបាតបានគណៈកម្មាធិការបក្សក្រុមហ៊ុនអគ្គិសនីត្រាវិញជ្រើសធ្វើជាកន្លែងដកពិសោធន៍ក្នុងបណ្ដាសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគ និងតាមផែនការ សាខាបក្សចំនួន ១២ ក្រៅពីនោះនឹងចាត់តាំងមហាសន្និបាតសម្រេចយឺតបំផុតមុនថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២២។
កន្លងហើយ គណៈកម្មការវប្បធម៌-សង្គម របស់ក្រុមប្រឹក្សាប្រជាជនខេត្តបានធ្វើការត្រួតពិនិត្យនៅនឹងមន្ទីរស្ថាបនាស្តីពីលទ្ធផលអនុវត្តគម្រោងការឧបត្ថម្ភលំនៅឋានជូនគ្រួសារអ្នកមានគុណចំពោះបដិវត្តន៍ជួបលំបាកអំពីលំនៅឋាននៅលើភូមិសាស្ត្រខេត្តត្រាវិញតាមសេចក្តីមស្រេចចិត្តលេខ ៣៤/NQ-HĐND ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។
ខេត្តត្រាវិញ បានក្រសួងសុខាភិបាល ផ្តល់ វ៉ាក់សាំងបង្កការជំងឺកូវីដ-១៩ ចំនួន ២១.១០០ ម្ជុលសម្រាប់ចាក់ជូនកុមារពីអាយុពី ០៦ - ១២ ឆ្នាំ។ មន្ទីរសុខាភិបាលសហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តផ្សព្វផ្សាយចាក់ វ៉ាក់សាំងឱ្យសិស្សា នុស្សថ្នាក់ទី ៤ និង ទី ៥ ក្នុង ០២ ថ្ងៃ (២២ និង ២៣ ខែមេសា) បាន ចំនួន ៣៥.៣៣៩ នាក់។
កាលពីថ្ងៃទី ២១ ខែមេសា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយមន្ទីរព័ត៌មាន និងឃោសនាការចាត់តាំងបិទពិធីតាំងពិព័រណ៍សៀវភៅពុម្ពឆ្នាំ ២០២២។
បណ្ដាឆ្នាំកន្លង ផ្នែកអគ្គិសនីបានខិតខំអន្ទង អគ្គិសនីជាតិទៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាលរបស់ខេត្តត្រាវិញ។ គិតតាំងពីឆ្នាំ ២០១១ - ២០២១ ក្រុមហ៊ុនអគ្គិសនីត្រាវិញ បានផ្សព្វផ្សាយកសាង សំណង់គម្រោងការអគ្គិសនីជាច្រើនទៅកាន់ជន បទលើភូមិសាស្រ្ត ១០៦ ឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្ត។ ផ្គត់ផ្គង់អគ្គិសនីឲ្យប្រជាជនជាង ៥០ ពាន់គ្រួសារ អន្ទងអគ្គិសនីជាតិទៅដល់បណ្ដាតំបន់ជនបទ តំបន់ជ្រៅឆ្ងាយដាច់ស្រយាល តំបន់ដីកោះឆ្ងាយពីដែនដីគោក ក្នុងនោះ មានកោះពីរទី បំផុតរបស់ខេត្តគឺកោះភុង (ស្រុកចូវថាញ់) និងអាង ឡុក (ស្រុកកូវកែ) សរុបទុនវិនិយោគ ២២ ពាន់លានដុង ផ្គត់ផ្គង់អគ្គិសនីឲ្យប្រជាជន ២៨២ គ្រួសារ។ គិតមកទល់ពេលនេះ បានអនុវត្តសម្រេចលក្ខឋានលេខ ៤ កសាងជនបទថ្មីឲ្យឃុំទាំង ៨៥/៨៥ បង្កើនអត្រាគ្រួសារប្រជាជនក្នុងទូទាំងខេត្តមាន អគ្គិសនីប្រើប្រាស់សម្រេច ៩៩,២៥%។
ជិតដិតប្រជាជន ច្បាមខ្ជាប់ភូមិសាស្រ្ត ជំរុញមាំការងារចលនាមហាជន គឺជារបៀបធ្វើនាំមកលទ្ធផលជាក់ស្តែងរបស់កម្មាភិបាល យុទ្ធជន កងទ័ពការពារព្រំដែនខេត្តត្រាវិញ។ បណ្តាឆ្នាំកន្លង កងទ័ពការពារព្រំដែនខេត្តតែងអនុវត្តភារកិច្ចការពាររឹងមាំតំបន់ព្រំដែនរបស់ខេត្ត ជាកន្លែងទំនុកចិត្តរបស់ប្រជាជននៅតំបន់ព្រំដែនសមុទ្ររបស់ខេត្ត ជាទីបង្អែកទំនុកចិត្តរបស់ប្រជាជននៅតំបន់ព្រំដែនសមុទ្រក្នុងការពង្រីកសេដ្ឋកិច្ច- សង្គម រក្សាសុវត្ថិភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម រួមចំណែកបង្កើនធ្លុងមហាសាមគ្គី ទូទាំងប្រជាជាតិ ពង្រឹងក្តីទំនុកចិត្តរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ។
ទោះបីបរិយាកាសត្រៀមបម្រុងបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តឡើងយ៉ាងពុះពោរចំពោះជនរួមជាតិខ្មែរ ភូមិស្លែងចាស់ ឃុំតឹបស៊ើង ស្រុកថ្កូវក៏ពិតមែន ប៉ុន្តែជនរួមជាតិខ្មែរនៅទីនេះ មិនប្រហែសធ្វេសជាមួយការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ឡើយ។
ចម្ការដាំទំពាំងបាយជូរ “ហា ដែង” ឥតគ្រាប់ដាំលើផ្ទៃដី ០១ កុង របស់គ្រួសារបងង្វៀងង៉ុកធ្វឹង នៅឃុំហឹងម៉ី ស្រុកចូវថាញ់ កំពុងទាក់ទាញភ្ញៀវទេសចររាប់ពាន់លើកនាក់នៅក្នុង និងក្រៅខេត្ត មកទស្សនា។
តាមប្រភពដំណឹងពីមន្ទីរព័ត៌មាន និងឃោសនាការខេត្តត្រាវិញ ដើម្បីចូលរួមជ្រោមជ្រែង ទិវាសៀវភៅពុម្ពនិងវប្បធម៌អានសៀវភៅនៅវៀតណាមឆ្នាំ២០២២ ក្នុងទូទាំងប្រទេសឆ្នាំនេះ នៅខេត្តត្រាវិញតាមការគ្រោងទុកនឹងមានចាត់តាំងសកម្មភាពសម្បូរបែប។ បណ្តាសកម្ម ភាពទាំងនេះដើម្បីបញ្ជាក់ពីការអានសៀវភៅមានសារសំខាន់ជំនួយឲ្យយើងបង្កើនបញ្ញា ក៏ដូច ជាបង្កើនចំណេះដឹង ជំនាញក្នុងការរស់នៅ ព្រមទាំងមានបំណងបង្កើតជាទម្លាប់អានសៀវភៅក្នុងគ្រួសារ សាលារៀន ស្ថាប័ន អង្គការនានារួមចំណែកកសាងសង្គមសិក្សាឲ្យបានជឿនលឿន។ល។
សាខាបក្សភូមិភូហ៊ឹងទី ២ ឃុំបិញភូ ស្រុកកាងឡុង បានបំផុសចលនាកម្មាភិបាល បក្ខជនក្នុងសាខាបក្ស ចូលរួមទិញគាំពារសង្គមដោយរបៀបគបវាល់ប្រាក់ទុនបង្វិលជុំ ដើម្បីឧបត្ថម្ភគ្នាទិញគាំពារ។ គិតមកដល់បច្ចុប្បន្នបក្ខជនទាំងអស់របស់សាខាបក្សភូមិសុទ្ធសឹងមានកិច្ចសន្យាគាំពារ ដើម្បីមានថវិកាបម្រុងសម្រាប់អនាគត។
ក្នុងការផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តលើបណ្ដាវិស័យនោះការងារបំបាត់ភាពក្រីក្រក្នុងបក្ខជនបានគណៈកម្មាធិ ការ បក្សឃុំតឹងហ៊ីប ស្រុកថ្កូវចាត់ជាភារកិច្ចសំខាន់ និងផ្សព្វផ្សាយអនុវត្តបានល្អក្នុងការឧបត្ថម្ភបក្ខជន ម៉្លោះហើយគិតមក ទល់ពេលនេះ ឃុំតឹងហ៊ីបគ្មាននៅបក្ខជនក្រីក្រឡើយ។
សមាគមសហព័ន្ធន៍នារីឃុំលឺវង៉ីបអាញ់ (ស្រុកថ្កូវ) ចេញបង្ហាញមុខទម្រង់ក្រុមជ្រូកដីប្រិតសំចៃសម្រាប់ទិញគាំពារសង្គមស្ម័គ្រចិត្តរបស់សមាគមសហព័ន្ធន៍នារីឃុំ ដោយមានសមាជិកជាកម្មាភិបាលរបស់សមាគមសហព័ន្ធន៍នារីឃុំ ប្រធានគណៈកម្មការប្រជាជនភូមិ និងប្រធានសាខាសមាគមនារីបណ្តាភូមិ និងសមាជិកាឆ្នើម ១៧ នាក់ចូលរួម។
កាលពីថ្ងៃទី១០ កុម្ភៈ សិស្សអនុវិទ្យាល័យ និង វិទ្យាល័យ ចូលសាលារៀនផ្ទាល់ តាមសារលិខិតលេខ ៤៦៩/UBND-KGVX ចុះថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្ត។
កាលពីថ្ងៃទី ២៥ ខែមករា លោកឡឹមមិញ ដាំង អនុលេខាបក្សខេត្តអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យតេតដល់កម្មាភិបាល និយោជិត ស្ថាប័នកាសែតត្រាវិញ។
កាលពីថ្ងៃទី ២៥ ខែមករា លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខ និងជូនពរចម្រើនជន្មាយុដល់ព្រឹទ្ធាចារ្យអាយុគ្រប់ ១០០ ឆ្នាំ ០២ រូប គឺ លោកយាយត្រឹងធីទ្រី នៅអនុសង្កាត់លេខ ២ សង្កាត់ទី ២ និងលោកយាយថាច់ធីឃីម នៅអនុសង្កាត់លេខ ៩ សង្កាត់ទី ៩ ទីក្រុងត្រាវិញ។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេថាញ់បិញបានសាកសួរសុខទុក្ខដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដល់សុខភាព និងជំរុញទឹកចិត្តលោកយាយរស់នៅប្រកបដោយក្តីសប្បាយរីករាយធ្វើជាម្លប់សម្រាប់កូនចៅ និងក្រើនរំលឹកដល់គ្រួសារគប្បីយកចិត្តទុកដាក់ថែទាំដើម្បីលោកយាយរស់នៅសុខសប្បាយ។ នាឱកាសនេះ លោកឡេថាញ់បិញបានជូនអំណោយ និងសំពត់ព្រែ ៥ ម៉ែត្រ និងលិខិតចម្រើន ជន្មាយុរបស់លោកប្រធានរដ្ឋដល់លោកយាយទាំងពីររូប៕
កាលពីថ្ងៃទី ២៥ ខែមករា សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ឋារកិច្ចសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្ត អាស្រ័យដោយព្រះឧបជ្ឈាយ៍ថាច់សុខសាន្តដឹកនាំក្រុមប្រតិភូមកសួរសុខទុក្ខ និងប្រសិទ្ធពរគណៈកម្មាធិការប្រជាជនខេត្ត។
ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ របស់បក្ខភាគឃុំឡុងថើយ ស្រុកទីវកឹង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅទៅក្នុងជីវភាព បង្កបានភាពវិវឌ្ឍន៍យ៉ាងសកម្ម ក្នុងចំណេះដឹង និងទង្វើរបស់កម្មាភិបាល បក្ខជន និងប្រជាជន។ ក្នុងនោះ សាខាបក្សភូមិឌិញភូ (អា) (មាត់បាក់) ជាគំរូឆ្នើមមួយក្នុងការកសាងទម្រង់ “ហ៊ុនទុនសម្រាប់ទៅសួរសុខទុក្ខអ្នកមានជំងឺតម្កាត់ក្នុងភូមិ”។