ត្រាវិញជាខេត្តស្ថិតនៅប្របមាត់សមុទ្រមានប្រជាជនជាង ០១ លាននាក់ ក្នុងនោះ ជនរួមជាតិខ្មែរស្មើ ៣១,៥៣%។ ទន្ទឹមនឹងការអនុវត្តគោលនយោបាយរបស់រដ្ឋ ខេត្តត្រាវិញបានផ្សាយបណ្ដាគោលនយោបាយ ពិសេស សមស្របជាមួយស្ថានភាពភូមិសាស្រ្ត។ អាស្រ័យហេតុនោះ ខេត្តត្រាវិញបានអនុវត្ត សម្រេចគោលដៅមុនមួយឆ្នាំក្នុងដំណើរការអនុវត្តកម្មវិធីគោល ដៅជាតិកាត់បន្ថយភាពក្រីក្រស្ថិរភាព ដំណាក់កាល ២០១៦ -២០២០។
រសៀលថ្ងៃទី ១៥ កញ្ញា សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អញ្ជើញទៅសួរសុខទុក្ខកម្មាភិបាល បុគ្គលិកសុខាភិបាល កំពុងបំពេញការងារទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៧ (មូលដ្ឋានបណ្តុះបណ្តាលសាលាមហាវិទ្យាល័យបច្ចេកវិជ្ជាគ្រឿងបរិភោគទីក្រុងហូជីមិញ) នៅឃុំថាញ់ម៉ី ស្រុកចូវថាញ់។
សប្តាហ៍កន្លងហើយ ស្ថិតនៅនឹងក្រសួងអប់រំ-បណ្តុះបណ្តាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិ បាលផាមមិញជីញ ធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ ដើម្បីបំផុសចលនាកម្មវិធី “រលកអាកាស និងម៉ាស៊ីនកំព្យូទ័រឱ្យប្អូនៗ” ជាមួយនឹង ៦៣ ខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។
នារីជាកងកម្លាំងមួយ ក្នុងបណ្ដាកងកម្លាំងសកម្មក្នុងបណ្តាចលនា ជាពិសេសក្នុងពេល ដែលអាសន្នរោគជំងឺរាតត្បាតស្មុគស្មាញ សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ បានចូលរួមអនុវត្ត បណ្តាសកម្មភាពបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវី-១៩ ទទួលបានប្រសិទ្ធភាព។
ស្ថិតក្នុងស្ថានភាពស្មុគស្មាញរបស់អាសន្នរោគជំងឺកូវីដ-១៩ នគរបាលបណ្តា អង្គភាព មូលដ្ឋានបានបង្កើតបណ្តាប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលដើម្បីប្រជាជន និង បណ្តាមធ្យោបាយដឹកជញ្ជូនចេញចូលមូលដ្ឋានអនុវត្តការរបាយការណ៍សុខាភិ បាល ស្ទង់កាយឧណ្ហធាតុ ធ្វើតេស្តរហ័សរកកូវីដ-១៩ មានករណីមួយចំនួនមិនត្រឹម តែមិនប្រតិបត្តិតាមសេចក្តីកំណត់ ពេលឆ្លងប៉ុស្ដិ៍ហើយនៅទាំងមានទង្វើមិនសម គួរប្រឆាំងជាមួយអ្នកបំពេញកិច្ចការរដ្ឋទៀតផង។
កាលពីថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្សាយសេចក្ដីសម្រេចចិត្តលេខ ២៣/ QĐ-TTg កំណត់អំពីការអនុវត្តគោលនយោបាយមួយចំនួនឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករជួបការលំបាក អាស្រ័យដោយមហា សន្នរោគកូវីដ-១៩ គឺកាត់បន្ថយកម្រិតប្រាក់វាល់គាំពារគ្រោះថ្នាក់ ពលកម្ម ជំងឺមុខរបរ ឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ ពលករផ្អាកការវាល់មូលនិធិចូលនិវត្តន៍ និងមរណ ភាព ឧបត្ថម្ភអ្នកប្រើប្រាស់ពលករបណ្ដុះបណ្ដាលបំប៉ន បង្កើនចំណេះជំនាញមុខរបរដើម្បីរក្សាការងារឲ្យពលករ ឧបត្ថម្ភពលករផ្អាកបណ្ដោះអាសន្នការអនុវត្តកិច្ចសន្យាពលកម្ម សម្រាកការ ងារមិនទទួលបៀវត្ស គោលនយោបាយឧបត្ថម្ភពលករផ្អាកការងារ។ល។ ដើម្បីជួយឲ្យពលករ អ្នកប្រើប្រាស់ពលករយល់ច្បាស់ជាងទៀត បណ្ដាសេចក្ដីកំណត់ដែលបានឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ២៣ យើងខ្ញុំបានជួបសំណេះសំ ណាលជាមួយលោកស្រី ង្វៀងធីដាងធឿង នាយករងគាំពារសង្គមខេត្តត្រាវិញជុំវិញ ខ្លឹមសារនោះ។
តាមដំណឹងពីមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចត្រាវិញ គិតមកដល់ថ្ងៃទី ២៣ សីហា គណៈកម្មាធិការប្រជាជនខេត្តបានផ្ដល់សច្ចាប័នឲ្យមនុស្ស ៥៥.៨៧៤ នាក់ បានឧបត្ថម្ភតាមសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP ចុះថ្ងៃទី ០១ កក្កដាឆ្នាំ ២០២១ របស់រដ្ឋាភិបាលនិងសេចក្ដីសម្រេចចិត្តលេខ ២៣/QĐ-TTg ចុះថ្ងៃទី ០៧ កក្កដាឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាលស្ដីពីការឧបត្ថម្ភពលករ និងអ្នកប្រើប្រាស់ពលករជួបលំបាកអាស្រ័យដោយមហាសន្នរោគកូវីដ-១៩ ជាមួយទឹកប្រាក់ជាង ៨៤,៦៥ ពាន់លានដុង។ ក្នុងនោះ ពលករសេរី ៥៤.០៣០ នាក់រួមមាន(ឧបត្ថម្ភអ្នកលក់រាយស្លឹកឆ្នោត ៨.១៧៥ នាក់) ឧបត្ថម្ភអ្នកជម្លៀសសុខាភិបាលកុមារ ១.៣៦៧ នាក់ ពលករបពា្ឈប់ធ្វើការ ២៨៥ នាក់ គ្រួសារធ្វើអាជីវកម្មបពា្ឈប់សកម្មភាព ១៦២ គ្រួ និងអ្នកធ្វើសកម្មភាពសិល្បៈ អ្នកណែនាំទេសចរណ៍ ៣០ នាក់។
អាសន្នរោគកូវីដ -១៩ នៅខេត្តត្រាវិញ និងបណ្តាខេត្ត ក្រុងភាគខាងត្បូងកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ។ តាមការវាយតម្លៃ របស់បណ្តាអ្នកជំនាញការ ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ ដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត ប្រឹងប្រែង និង មានភាពយូរអង្វែង នោះគឺបង្កើនកម្រិតគ្របដណ្តប់ការចាក់វ៉ាក់សាំងបង្ការ ទប់ស្កាត់អាសន្នរោគ។ ទទួលបានការបត់បែងវ៉ាក់សាំងរបស់ក្រសួងសុខាភិបាល បណ្តាមន្ទីរ ផ្នែកជំនាញរបស់ខេត្ត ត្រាវិញ បាននិងកំពុងជំរុញល្បឿន ការចាក វ៉ាក់សាំងជួយបង្កការជម្នះរបស់រាងកាយជូនដល់ប្រជាជនជាសន្សឹមៗ គ្រប់គ្រង និងរាំងស្កាត់បានអាសន្នរោគ។
តាមការិយាល័យបត់បែងជនបទថ្មីស្រុកចូវថាញ់ គិតមកដល់បច្ចុប្បន្ន ស្រុកមាន ១០/ ១៣ ឃុំកសាងសម្រេចលក្ខឋានជនបទថ្មី។ ឃុំហ្វាឡើយនិងភឿកហាវអនុវត្តសម្រេច ១៩/១៩ លក្ខឋាន (កំពុងរងចាំទទួលស្គាល់) ឃុំដាឡុក អនុវត្តសម្រេច ១៨/១៩ លក្ខឋាន នៅខ្លឹមសារ ស្ដីទឹកស្អាតនិងអនាម័យបរិស្ថានមិនទាន់សម្រេច។
កាលពីរសៀលថ្ងៃទី ២៧ សីហា លោក ង្វៀងវុាំងហ៊ីវ សមាជិកគណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត អញ្ជើញទៅសួរសុខទុក ជូនអំណោយលើកទឹកចិត្ត ដល់បណ្តាកងកម្លាំងសមរភូមិមុខដែលកំពុងបំពេញភារកិច្ច ប្រចាំប៉ុស្តិ៍ក្នុងតំបន់ បិទខ្ទប់ ចត្តាឡីស័ក បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ពីរកន្លែងលើភូមិសាស្រ្តស្រុកថ្កូវរួម មាន៖ ប៉ុស្តិ៍ត្រួតពិនិត្យអង្កេតជំងឺកូវីដ-១៩ ឃុំតឹងហ៊ីប និងប៉ុស្តិ៍ផ្លូវបែកបួន ឃុំង៉ុកបៀង។
កាលពីថ្ងៃទី ១៨ សីហា ឆ្នាំ ២០២១ លោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខាផ្សាយសេចក្តីសម្រេចចិត្តលេខ ១៦៨៥/QĐ-UBND ស្តីពីការបង្កើតគណៈចង្អុលការពិនិត្យឡើងវិញគ្រួសារក្រីក្រ ជិតក្រ គ្រួសារមានកម្រិតជីវភាពមធ្យម គ្រួសារមានប្រភពចំណូលគ្រាន់បើ គ្រួសារស្ដុកស្តមរបស់ខេត្ត ដំណាក់កាល ២០២១-២០២៥ អាស្រ័យលោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាប្រធានគណៈ លោកង្វៀងវ៉ាំងអ៊ុក នាយកមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចធ្វើអនុប្រធាន។
កាលពីថ្ងៃទី ២៣ សីហា សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅធ្វើការត្រួតពិនិត្យ ការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ នៅ ស្រុកថ្កូវ។
គិតតាំងពីថ្ងៃទី ១៨ សីហា ការិយាល័យនគរបាលគ្រប់គ្រងរដ្ឋបាលអំពីសន្តិសុខសណ្តាប់ធ្នាប់សង្គម នគរបាលខេត្តផ្សព្វផ្សាយផ្នែកទន់គ្រប់គ្រង ការរបាយលការណ៍សុខាភិបាលធ្វើដំណើរទៅមក ការដឹកជញ្ជូនទៅមក របាយការណ៍សុខាភិ បាលតំបន់កូវីដ ១៩ នៅប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាល ៤ កន្លែងរួមមាន៖ ប៉ុស្ដិ៍ស្ពានកោចៀង (ឃុំ ដាយភឿក) ប៉ុស្ដិ៍ស្ពានម៉ីតឹក (ទីប្រជុំជនកាងឡុង) ស្រុកកាងឡុង ប៉ុស្ដិ៍កំពង់ចម្លងដាយង៉ាយ (ទីប្រជុំ ជនកូវក្វាង) ស្រុកទីវកឹង ប៉ុស្ដិ៍ស្ពានត្រាម៉ែក (ឃុំ ថុងហ្វា) ស្រុកកូវកែ។
០៦ ខែដើមឆ្នាំ ២០២១ ស្ថានភាពជំងឺកូវីដ-១៩ រីករាលដាលស្មុគ្រស្មាញ ការចាត់ តាំងអនុវត្តគោលនយោបាយ គាំពារសង្គម គាំពារសុខាភិបាល គាំពារដាច់អាជីព លើភូមិសាស្រ្តខេត្តជួបការលំបាកច្រើន។ ថ្វីត្បិតដូច្នោះក្ដី ច្បាមផ្ទាល់កិច្ចចង្អុលការ របស់គាំពារសង្គមវៀតណាម គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ សមូហភាពបុគ្គលិក និយោជិត ពលករគាំពារសង្គមខេត្តត្រាវិញបាន ខិតខំផ្សព្វផ្សាយបណ្ដាវិធីសាស្រ្តច្នៃប្រតិដ្ឋ ស្វាហាប់ សមស្របជាមួយស្ថានភាព ជាក់ស្ដែង ឆ្លងផុតការលំបាក សាកល្បង អនុវត្តសម្រេចបណ្ដាកម្រិតផែនការភារ កិច្ចបានប្រគល់ឲ្យ។
សប្តាហ៍កន្លង លោកង្វៀងហុងយៀង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មធ្វើអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់ស្ដីពីការរកទីផ្សារលក់ផលិតផលជំរុញនីហរ័ណកសិផល ជលផលនៅតំបន់ណាមបូ និងតីង្វៀងឆ្នាំ ២០២១។ ចូលរួមនៅខេត្តត្រាវិញ មានលោកលឺវវ៉ាំងញ៉ាញ់ នាយករងមន្ទីរឧស្សាហពាណិជ្ជកម្ម រួមជាមួយតំណាងបណ្តាមន្ទីរ បណ្តាផ្នែកខេត្តដែលពាក់ព័ន្ធ។
ក្នុង ០៥ ឆ្នាំ (២០១៦-២០២០) គណៈកម្មាធិការបក្ស គណៈកម្មាធិការត្រួតពិនិត្យបក្សស្រុកបានដំណើរការពិន័យបក្ខជនបំពានចំនួន ៥៩ នាក់ ក្នុងនោះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកវិនិច្ឆ័យពិន័យបក្ខជនម្នាក់ គណៈកម្មាធិការត្រួតពិនិត្យបក្សស្រុកវិនិច្ឆ័យពិន័យបក្ខជន ១០ នាក់ គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សមូលដ្ឋានធ្វើសេនាធិការឲ្យគណៈ កម្មាធិការបក្សវិនិច្ឆ័យពិន័យបក្ខជន ០៨ នាក់ សាខាបក្សវិនិច្ឆ័យពិន័យបក្ខជន ៤០ នាក់។
លទ្ធផលផ្សព្វផ្សាយអនុវត្តសារាចរលេខ ០៥ នៅបណ្តាមូលដ្ឋានក្នុងរយៈកាលកន្លងបានផ្តល់ ឲ្យយើងនូវបទពិសោធន៍ជាច្រើន និងអះអាងបានការទំនុកចិត្ត ប្រសិទ្ធិភាពជាក់ស្តែងក្នុងការអនុវត្ត សារាចរលេខ ០៥ របស់ការិយាល័យរដ្ឋាភិបាល។ ជាមួយស្មារតីទទួលបន្ទុក ប្តេជ្ញាចិត្ត អនុលេខាបក្សខេត្តឡឹមមិញដាំងជឿជាក់ថា បណ្តាអ្នកធ្វើជាប្រមុខបណ្តាថ្នាក់ នឹងទទួលខុសត្រូវ និងប្ដេជ្ញា ចង្អុលការ ចាត់តាំងអនុវត្តសារាចរលេខ ០៥ និងមានបណ្តាទម្រង់ថ្មី ច្នៃប្រតិដ្ឋលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ច សង្គម ក្នុងការកសាងបក្ស និងប្រព័ន្ធនយោបាយលើគ្រប់វិស័យ ស្អាតស្អំ រឹងមាំ ដើម្បីប្តេជ្ញាអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងមហាសន្និបាតលើកទី ១៣ របស់បក្ស។
កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ លោកង្វៀងក្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចុះហត្ថលេខាចេញផ្សាយផែនការលេខ ៦៥/KH-UBND ជាមួយខ្លឹមសារដូចខាងលើ។