កាលពីថ្ងៃទី ៣១ តុលា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញទទួលបដិសណ្ឋារៈ និងធ្វើការជាមួយនឹងក្រុមប្រតិភូការងារទីក្រុងហូជីមិញ ដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែករំឡែកបទពិសោធន៍ក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
កាលពីថ្ងៃទី ២៧ តុលា សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារកសាងប្រព័ន្ធនយោបាយ ពង្រីកសេដ្ឋកិច្ច-សង្គម និងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅនឹងស្រុកយ្វៀងហាយ។ រួមដំណើរមានថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម មន្ទីរសុខា ភិបាលខេត្ត។
កាលពីថ្ងៃទី ២១ តុលា តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ អង្គភាពស្រុកចូវថាញ់រួមមានលោក គឹមរឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃ គណៈកម្មាធិការបក្សខេត្ត លោកស៊ើងហុង អនុប្រធានសមាគមអ្នកកាសែតត្រាវិញ អគ្គនិពន្ធនាយករងកាសែតត្រាវិញបានអញ្ជើញទៅជួបសំណេះសំណាលផ្សាយបន្តផ្ទាល់ជាមួយនឹងមាមីងម្ចាស់ឆ្នោតអង្គភាពស្រុកចូវថាញ់ជាង ៨០ រូបរបស់ ០៤ មណ្ឌលផ្សាយបន្តផ្ទាល់ ដូចជាឃុំលឿងហ្វា លឿងហ្វា (អា) ថាញ់ម៉ី និងម៉ីចាញ់។ អញ្ជើញចូលរួមមានលោកស្រីគាងធីថាញ់ស្វឹង អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកចូវថាញ់ លោកដូមិញតៀង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់។
កាលពីថ្ងៃទី ១៨ តុលា គណៈកម្មាធិការបក្សខេត្តចាត់តាំងពិធីបើកវគ្គបំពាក់បំប៉ន ធ្វើបច្ចុប្បន្នភាពចំណេះដឹងជូនកម្មាភិបាលថ្នាក់ ដឹកនាំ គ្រប់គ្រងស្ថិតក្រោមការគ្រប់គ្រង របស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃ គណៈកម្មា ធិការបក្សខេត្តត្រាវិញឆ្នាំ ២០២១ (វគ្គទីមួយ) ដោយរូបភាពផ្សាយបន្តផ្ទាល់។
ក្នុងរយៈពេល ០៤ ថ្ងៃចាប់ពីរសៀលថ្ងៃទី ១៨-២១ ខែតុលាឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ១៤៦ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ ក្នុងនោះ ស្រុកកូវកែ ៣៨ ករណី ស្រុកចូវថាញ់ ០២ ករណី ស្រុកថ្កូវ ៣៣ ករណី ស្រុកកូវង៉ាង ០៥ ករណី ស្រុកកាងឡុង ០២ ករណី ស្រុកទីវកឹង ១៩ ករណី ស្រុកយ្វៀងហាយ ៣៨ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ០១ ករណី ទីក្រុងត្រាវិញ ០៤ ករណី បណ្តាករណីរកឃើញភាគច្រើនគឺកម្មករវិលត្រឡប់មកពីទីក្រុង និងខេត្តនានា និងបុគ្គលិកសុខាភិបាលក្នុងមន្ទីរពេទ្យបណ្តោះអាសន្ន និងតំបន់ចត្តាឡីស័កប្រមូលផ្តុំ ។ ក្នុងចំនួននេះ មាន ៣២ ករណីរកឃើញក្នុងសហគមន៍។
កាលពីថ្ងៃទី ១៨ ខែតុលា នៅមណ្ឌលកេរដំណែលកំពង់ផែទទួលគ្រឿងអាវុធកោងតាវ ភូមិកោងតាវ ឃុំត្រឿងឡុងហ្វា ទីផ្សាររួមខេត្ត យ្វៀងហាយ អគ្គបញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹកសហការជាមួយទីផ្សាររួមខេត្តយ្វៀងហាយ ចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាបើកផ្លូវលំហូជីមិញលើសមុទ្រ (២៣ តុលា ឆ្នាំ ១៩៦១-២៣ តុលា ឆ្នាំ ២០២១)។ អញ្ជើញចូលរួមពិធីនេះ អគ្គបញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹក មានវរសេនីយ៍ ឯកឌិញវុាំងថាំង មេបញ្ជាការរងតំបន់លេខ ២ កងទ័ពជើងទឹក។ លោកឡឹមមិញថេ អនុលេខាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សទីផ្សារ រួមខេត្តយ្វៀងហាយ តំណាងថ្នាក់ដឹកនាំ បណ្ដាគណៈ ផ្នែក អង្គការមហាជនគ្រួសារគោល នយោបាយ នៅទីផ្សាររួមខេត្តយ្វៀងហាយ។
ក្នុងរយៈពេល ០៣ ថ្ងៃទី ១៥-១៨ ខែ តុលាឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ៩៣ ករណី វិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ ក្នុងនោះ ស្រុកកូវកែ ០១ ករណី ស្រុកចូវថាញ់ ០៧ ករណី ស្រុកថ្កូវ ១៦ ករណី ស្រុកកូវង៉ាង ១៦ ករណី ស្រុកកាងឡុង ០២ ករណី ស្រុកទីវកឹង ២៧ ករណី ស្រុកយ្វៀងហាយ ០១ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ០៣ ករណី ទី ក្រុងត្រាវិញ ១៦ ករណី បណ្តាករណីរកឃើញ ភាគច្រើនគឺកម្មករវិលត្រឡប់មកពីទីក្រុង និងខេត្តនានា និងបុគ្គលិកសុខាភិបាល ក្នុងមន្ទីរពេទ្យបណ្តោះអាសន្ន និងតំបន់ចត្តាឡីស័ក ប្រមូលផ្តុំ ។
កាលពីថ្ងៃទី ១៣ តុលា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាប្រធានក្រុមប្រតិភូការងារបាន អញ្ជើញទៅធ្វើការត្រួតពិនិត្យផ្ទាល់សំណង់សំខាន់ៗមួយចំនួនលើភូមិសាស្ត្រទីផ្សាររួមខេត្តយ្វៀងហាយ។ រួមដំណើរមានសមមិត្តគឹមង៉ុកថាយ អនុលេ ខាប្រចាំការបក្សខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងក្វិនធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំ បណ្តាមន្ទីរ គណៈផ្នែកខេត្ត គណៈកម្មាធិការ បក្ស គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្ត យ្វៀងហាយ។
ព្រឹកថ្ងៃទី ១២ ខែតុលា លោកឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធាន គណៈចង្អុលការ បង្ការ ទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ ខេត្ត ធ្វើជាអធិបតីពិធីបំផុសចលនាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត។ពិធីបើកយុទ្ធនាការបានអនុវត្តឆ្លងតាមរបៀប ផ្សាយបន្តផ្ទាល់ដល់បណ្តាមណ្ឌលស្រុក ០៩/០៩ និង ១០៦ ឃុំ សង្កាត់ ទីប្រជុំជន។
កាលពីថ្ងៃទី ១១ ខែតុលា ស្ថិតនៅរដ្ឋធានីហាណូយ គណៈឃោសនាអប់រំមជ្ឈិមបក្សចាត់តាំងសន្និបាតអ្នករបាយការណ៍មជ្ឈិម ដើម្បីប្រកាសលទ្ធផលសន្និបាតមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១៣) ដោយរូបភាពផ្សាយ បន្តផ្ទាល់។ សមមិត្ត ឡាយស្វឹងម៉ង សមាជិក គណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សធ្វើជាអធិបតីសន្និបាត។
ក្នុងរយៈពេល ០៣ ថ្ងៃទី ០៧-១១ ខែ តុលា ឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញ ធ្វើតេស្ត PCR មានបន្ថែម ៥៨ ករណី វិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ ក្នុង នោះ ស្រុកកូវកែ ០៣ ករណី ស្រុកចូវថាញ់ ០៣ ករណី ស្រុកថ្កូវ ០៦ ករណី ស្រុកកូវង៉ាង ១២ ករណី ស្រុកកាងឡុង ១៦ ករណី ស្រុកទីវកឹង ១២ ករណី ស្រុកយ្វៀងហាយ ០២ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ០៣ ករណី ទីក្រុងត្រាវិញ ០៣ ករណី បណ្តាករណីរក ឃើញ ភាគច្រើនគឺកម្មករវិលត្រឡប់មកពីទីក្រុង និងខេត្តនានា និងបុគ្គលិកសុខាភិបាល ក្នុងមន្ទីរពេទ្យបណ្តោះអាសន្ន ។
កាលពីថ្ងៃទី ០១ ខែតុលា មន្ទីរអប់រំ-បណ្តុះបណ្តាលត្រាវិញសហការជាមួយនឹងសមាគមជម្រុញការសិក្សាខេត្តចាត់តាំងពិធីបើក “សប្តាហ៍ចូលរួមជ្រោមជ្រែងរៀនសូត្រអស់មួយជីវិត” ឆ្នាំ ២០២១ ដោយរូបភាពផ្សាយបន្តផ្ទាល់ជាមួយនឹងបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។ សមមិត្តឡេថាញ់ប៊ិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងធីបាច់វ៉ឹង នាយិកាមន្ទីរអប់រំ-បណ្តុះបណ្តាល ថ្នាក់ដឹកនាំសមាគមជម្រុញការសិក្សាខេត្ត មន្ទីរព័ត៌មាន និងឃោសនាការ កាសែតត្រាវិញ មហាវិទ្យាល័យត្រាវិញអញ្ជើញចូលរួម។
អំណរបុណ្យសែនដូនតាប្រពៃណីជនរួមជាតិខ្មែរ ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅប្រសិទ្ធពរ និងប្រគេនជូនអំណោយបុណ្យសែនដូនតាដល់បណ្តាវត្តខ្មែរឆ្នើម និងគ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយមួយចំនួនក្នុងខេត្ត។
កាលពីថ្ងៃទី ២៣ កញ្ញា សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តបានអញ្ជើញទៅធ្វើការជាមួយនឹងថ្នាក់ដឹកនាំស្រុកថ្កូវពីស្ថានភាព អនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ០៩ ខែដើមឆ្នាំ ២០២១។ រួមដំណើរជាមួយនឹងក្រុមប្រតិភូការងារមានសមមិត្ត ង្វៀងវុាំងហៀវ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត សមមិត្តង្វៀងក្វិនធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរផែនការ និងវិនិយោគ មន្ទីរសុខាភិបាល មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
ក្នុងរយៈពេល ០៣ ថ្ងៃទី ២៤-២៧ ខែកញ្ញា ឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញ ធ្វើតេស្ត PCR មានបន្ថែម ០៤ ករណី វិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ ក្នុង នោះ ស្រុកកូវកែ ០២ ករណី ទីក្រុងត្រាវិញ ០១ និងទីផ្សាររួមខេត្តយ្វៀងហាយ ០១ បណ្តា ករណីវិជ្ជមានភាគច្រើនរកឃើញក្នុងតំបន់ចត្តាឡីស័កប្រផ្តុំ។
កន្លងហើយគណៈកម្មាធិការបក្សស្រុកកូវង៉ាង ចាត់តាំងពិធីជូនសញ្ញាសម្គាល់អាយុបក្សលើក ២ កញ្ញាដល់បក្ខជននៅតាមបណ្តាសាលាបក្ស បក្ខភាគលើក ២ កញ្ញា ឆ្នាំ ២០២១ ចំនួន ២០ រូប។ ក្នុងនោះ មានបក្ខជន ០១ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៧០ ឆ្នាំ បក្ខជន ០១ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៦០ ឆ្នាំ បក្ខជន ០១ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៥៥ ឆ្នាំ បក្ខជន ០១ រូប បានទទួលសញ្ញាសម្គាល់អាយុបក្ស ៥០ ឆ្នាំ បក្ខ ជន ០២ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៤៥ ឆ្នាំ បក្ខជន ១១ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៤០ ឆ្នាំ និងបក្ខជន ០៣ រូបបានទទួលសញ្ញាសម្គាល់អាយុបក្ស ៣០ ឆ្នាំ ៕
គោរពជូនចំពោះកម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្ម កងកម្លាំងប្រដាប់អាវុធ បណ្តាអាជីករ អាជីវកម្ម បណ្តាអង្គការចាត់តាំងសាសនា និងប្រជាជនគ្រប់ជាន់ថ្នាក់ក្នុង និងក្រៅខេត្ត។
កន្លងហើយ អ្នកស្រី យឿងធីង៉ុកធើ សមាជិកា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញធ្វើជាប្រធានក្រុម បានអញ្ជើញទៅធ្វើការត្រួតពិនិត្យការដឹកនាំ ចង្អុលការអនុវត្តគោលនយោបាយ ចំពោះអ្នកមានសគុណ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើនីហរ័ណពលករនៅស្រុកកូវកែ ដំណាក់កាលឆ្នាំ ២០២០ ដល់ ៦ ខែដើមឆ្នាំ ២០២១។
ក្នុងរយៈពេល ០៣ ថ្ងៃទី ២១-២៣ ខែកញ្ញា ឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្ត ត្រាវិញធ្វើតេស្ត PCR មានបន្ថែម ០៧ ករណី វិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ បណ្តា ករណីទាំងនេះ បានគម្លាតធ្វើចត្តាឡីស័កប្រមូលផ្តុំ ជាក់ស្តែងគឺ៖ ស្រុកចូវថាញ់ ០៤ ករណី ស្រុកកូវកែ ០៣ ។