ចាប់ពីរសៀលថ្ងៃទី ១៣ ដល់ព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ១.១៦៥ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ ក្នុងនោះ ស្រុកកូវកែ ៨១ ករណី ស្រុកចូវថាញ់ ២៤៩ ករណី ស្រុកថ្កូវ ២១៨ ករណី ស្រុកកូវង៉ាង ៧១ ករណី ស្រុកកាងឡុង ៨១ ករណី ស្រុកទីវកឹង ៤៨ ករណី ស្រុកយ្វៀងហាយ ៥៨ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ៣៣ ករណី ទីក្រុងត្រាវិញ ៣២១ ករណី ក្នុងចំ នួនករណីវិជ្ជមានកូវីដ-១៩ ក្នុងនោះរកឃើញ ក្នុងសហគមន៍ ១.០៦៣ ករណី ក្រៅខេត្ត ៣៧ ករណី ក្នុងមូលដ្ឋានសុខាភិបាល ០៧ ករណី ក្នុងតំបន់ចត្តាឡីស័កប្រមូលផ្តុំ ៧៨ ករណី ។ ក្នុងនោះ មានអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺម្ជុលទី ២ ចំនួន ៧០៨ នាក់ និងអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺម្ជុលទី ១ ចំនួន ១១២ នាក់។
កាលពីថ្ងៃទី ០៩ ធ្នូ ក្រោមអធិបតីរបស់អគ្គលេខាមជ្ឈិមបក្ស ង្វៀងភូត្រុង មជ្ឈិមបក្ស បានចាត់់តាំងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំង ប្រទេសជ្រួតជ្រាប ផ្សព្វផ្សាយសេចក្តីសន្និដ្ឋាន និងសេចក្តីកំណត់របស់មជ្ឈិមបក្សស្តីពីការងារ កសាង រៀបចំបក្ស។
ចាប់ពីថ្ងៃទី ១០ ដល់ព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ នៅលើភូមិសាស្ត្រខេត្តត្រាវិញធ្វើតេស្ត PCR មានបន្ថែម ១.៦១០ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ ក្នុងនោះ ស្រុកកូវកែ ១១១ ករណី ស្រុកចូវថាញ់ ៣២៨ ករណី ស្រុកថ្កូវ ២៤៦ ករណី ស្រុកកូវង៉ាង ៩៦ ករណី ស្រុកកាងឡុង ២០៨ ករណី ស្រុកទីវកឹង ៩១ ករណី ស្រុកយ្វៀងហាយ ១០១ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ២០ ករណី ទីក្រុងត្រាវិញ ៤០៥ ករណី ក្នុងចំនួនករណី វិជ្ជមានកូវីដ-១៩ ក្នុងនោះរកឃើញក្នុងសហគមន៍ ១.៣៦៤ ករណី ក្រៅខេត្ត ២២ ករណី ក្នុងមូលដ្ឋានសុខាភិបាល ០៩ ករណី ក្នុងតំបន់ចត្តាឡីស័កប្រមូលផ្តុំ ១៧០ ករណី ក្នុងតំ បន់បិទខ្ទប់ ១៥ ករណី។ ក្នុងនោះ មានអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺម្ជុលទី ២ ចំនួន ៧១១ នាក់ និងអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺម្ជុលទី ១ ចំនួន ១៨៤ នាក់។
ដូចជាដំណឹងបានផ្សាយពីលេខកន្លងក្នុងរយៈពេលពីរថ្ងៃទី ០៧-០៨ ធ្នូ ។ សម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ចាត់តាំង សម័យប្រជុំលើកទី ៣ សម័យប្រជុំសាមញ្ញចុងឆ្នាំ ក្រោមអធិបតីរបស់សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត និងបណ្តាអនុប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត យឿងធីង៉ុកធើ និងគាងក្វឹង។
កាលពីថ្ងៃទី ០១ ធ្នូ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចាត់តាំងអង្គប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បើកទូលាយដើម្បីបូកសរុបលទ្ធផលស្ថានភាពអនុវត្តភារកិច្ចខែវិច្ឆិកា ផ្សព្វផ្សាយកម្មវិធីការងារខែធ្នូឆ្នាំ ២០២១ ដោយរូបភាពផ្សាយបន្តផ្ទាល់។
ក្រោយពីជួបសំណេះសំណាលជាមួយនឹង F0 យើងត្រូវធ្វើកោសល្យវិច័យកូវីដ-១៩។ រយៈពេលធ្វើកោសល្យវិច័យទុកឱ្យមានលទ្ធផលជាក់ស្តែងគឺយោងទៅលើអ្នកនោះបានចាក់វ៉ាក់សាំងហើយឬនៅ។ បណ្តាអ្នកជំនាញឯកទេសបានព្រមានប្រជាជនគ្រប់រូបគប្បីត្រូវធ្វើកោសល្យវិច័យពេលដែលបានដឹងឬមានការសង្ស័យថាខ្លួនត្រូវជ្រាបមេរោគកូវីដ-១៩។
កាលពីរសៀលថ្ងៃទី ២៦ វិច្ឆិកា ស្ថិតនៅ នឹងការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគ ជំងឺកូវីដ-១៩ ខេត្តត្រាវិញ ធ្វើជាអធិបតីសន្និបាតផ្សាយបន្តផ្ទាល់ក្នុងទូទាំងខេត្ត ស្តីពីការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ។ សមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត និងបណ្តាសមាជិករបស់គណៈចង្អុលការថ្នាក់ខេត្ត បានអញ្ជើញចូលរួម។
កាលពីថ្ងៃទី ២៤ វិច្ឆិកា ស្ថិតនៅនឹងរដ្ឋធានីហាណូយ គណៈឃោសនាអប់រំមជ្ឈិមបក្ស ក្រសួងវប្បធម៌កីឡា និងទេសចរណ៍សហការចាត់តាំងសន្និបាតវប្បធម៌ទូទាំងប្រទេស៖វប្ប ធម៌របស់ប្រទេសដើម្បីផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ ដោយមានតំណាងថ្នាក់ដឹកនាំបក្ស រដ្ឋ បណ្តាក្រសួងផ្នែក សិល្បករ-ការិនី បណ្តាអង្គការចាត់តាំងនយោបាយសង្គមជាង ៥០០ នាក់បានអញ្ជើញចូលរួម។ សមមិត្ត ង្វៀងភូត្រុង អគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្សអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាចង្អុលការសន្និបាត។ នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត បណ្តាសមមិត្ត អនុលេខាបក្សខេត្ត និងបណ្តាសមមិត្តអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត លេខាគណៈកម្មាធិការបក្សស្រុក ទីផ្សារ រួមខេត្ត ទីក្រុង។
កាលពីព្រឹកថ្ងៃទី ២៥ វិច្ឆិកា គណៈកម្មាធិការបក្សខេត្ត បើកវារៈពិធីប្រឡងអ្នករាយការណ៍ អ្នកផ្សព្វផ្សាយពូកែថ្នាក់ខេត្តឆ្នាំ ២០២១ ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតលើក ទី ១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥ បានប្រព្រឹត្តទៅក្នុងរយៈពេល ០៣ ថ្ងៃ (ពីថ្ងៃទី ២៥-២៧ វិច្ឆិកា ឆ្នាំ ២០២១)។ សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងពិធីប្រឡងអញ្ជើញចូលរួម និងថ្លែងយោបល់ចង្អុលការពិធីប្រឡង។
កាលពីថ្ងៃទី ២៣ វិច្ឆិកា ស្ថិតនៅនឹងភូមិកោងត្រឹង ឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្ត យ្វៀងហាយ ក្រុមហ៊ុនភាគហ៊ុនអគ្គិសនីត្រាវិញលេខ ១ ចាត់តាំងពិធីសម្ពោធគម្រោងការោងចក្រវាយោអគ្គិសនីកូរ៉េខាងត្បូង-ត្រាវិញ នៅទីតាំង V១-១។ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត ទីផ្សាររួមខេត្តយ្វៀងហាយ និងតំណាងម្ចាស់វិនិយោគ អង្គភាពដំណើរការសាងសង់បានអញ្ជើញចូលរួម។
អនុវត្តផែនការបណ្តុះបណ្តាលបំពាក់បំប៉ន តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត អាណត្តិកាល ២០២១-២០២៦ របស់ក្រសួងមហា ផ្ទៃ។ កាលពីថ្ងៃទី ២៣ វិច្ឆិកា ក្រសួងមហាផ្ទៃ ចាត់តាំងពិធីបើកវគ្គបំពាក់បំប៉នតំណាងក្រុម ប្រឹក្សាប្រជាជនថ្នាក់ខេត្តអាណត្តិកាល ២០២១ -២០២៦ ដោយរូបភាពផ្សាយបន្តផ្ទាល់ជាមួយនឹង ៦៣ ខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិម។ សមាសភាពចូលរួមក្នុងវគ្គបំពាក់បំប៉ននេះ រួមមានបណ្តាតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត សមមិត្តប្រធាន អនុប្រធានការិយាល័យ តំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនបណ្តាខេត្ត ទីក្រុងស្ថិតក្រោមឱវាទមជ្ឈិម។ នេះជាវគ្គទី ២ ចាប់ពីថ្ងៃទី ២៣-២៥ វិច្ឆិកាឆ្នាំ ២០២១។
កាលពីថ្ងៃទី ១៨ វិច្ឆិកា សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរទិវាគ្រូបង្រៀនវៀតណាមនៅសាលាឧត្តមសិក្សាសុខាភិបាល និងឧត្តមសិក្សាវិជ្ជាជីវៈត្រាវិញ នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៣៩ ទិវាគ្រូបង្រៀនវៀតណាម (២០ វិច្ឆិកាឆ្នាំ ១៩៨២ - ២០ វិច្ឆិកាឆ្នាំ ២០២១)។
កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា សហជីពផ្នែកអប់រំចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៣៩ ទិវាគ្រូបង្រៀនវៀតណាម ភ្ជាប់ជាមួយពិធីបូកសរុបលទ្ធផលរួចជូនរង្វាន់ពីធីប្រឡងសរសេរ អំពី “គំរូគ្រូបង្រៀនអស់ពីចិត្ត ធ្វើជាគំរូ” (ពិធីប្រឡង) ឆ្នាំ ២០២១។ ពិធីជួបជុំបានចាត់តាំង ដោយរូបភាពផ្សាយបន្តផ្ទាល់ជាមួយនឹង បណ្ដាការិយាល័យអប់រំ និងបណ្ដុះបណ្ដាល បណ្ដាសាលាវិទ្យាល័យ អង្គភាពស្ថិតក្រោមឱវាទ ៥០ កន្លែង។ លោកស្រីតាំងធីង៉ុកម៉ាយ នាយិការងមន្ទីរអប់រំ និងបណ្ដុះបណ្ដាល លោក ស្រីបូ៊យធីរ៉ាញ់ ប្រធានសហជីពផ្នែកអប់រំរួមជាមួយកម្មាភិបាល គ្រូបង្រៀន និងសិស្សដែល ទទួលបានរង្វាន់ក្នុងពិធីប្រឡងជាច្រើនរូបទៀតអញ្ជើញចូលរួម។
ស្ងើចសរសើរដល់សមូហភាព ២៥ កន្លែង និងបុគ្គល ២២ រូប
សម័យប្រជុំសាមញ្ញចុងឆ្នាំ ២០២១ តាមការគ្រោងទុកនឹងបានប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃចាប់ពីថ្ងៃទី ០៧-០៨ និង ០៩ ខែធ្នូ ឆ្នាំ ២០២១ នៅនឹងមជ្ឈមណ្ឌលសន្និ បាតខេត្ត។
កាលពីថ្ងៃទី ១០ វិច្ឆិកា មន្ទីរផែនការ និងវិនិយោគចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ ដើម្បីបូកសរុបលទ្ធផល ២០ ឆ្នាំ អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TW ចុះថ្ងៃទី ១៨ មីនាឆ្នាំ ២០០២ សន្និបាតលើកទី ៥ នីតិកាលទី ៩ ស្តីអំពីបន្តការផ្លាស់ថ្មី ពង្រីកនិងលើកកម្ពស់លទ្ធផលសេដ្ឋកិច្ចសមូហភាព និង ១០ ឆ្នាំអនុវត្តច្បាប់សហករណ៍ឆ្នាំ ២០១២ (បូកសរុប)។ អញ្ជើញចូលរួមមានសមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រធានគណៈចង្អុលការបូកសរុប សមមិត្ត ង្វៀងក្វីនធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងតំណាងបណ្តាមន្ទីរ គណៈផ្នែកខេត្ត។
កាលពីថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២១ អនុលេខាប្រចាំអចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សខេត្ត គឹមង៉ុកថាយ បានចុះហត្ថលេខាលើសារលិខិតលេខ ២៦០-CV/TU “ស្តីអំពីការរំលឹកដាស់តឿនការងារ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុង ស្ថានភាពថ្មី”។
កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ធ្វើអធិបតីអង្គប្រជុំបន្តផ្ទាល់ គណៈកម្មាធិការប្រជាជនខេត្ត ដើម្បីឆ្លងបណ្ដាខ្លឹមសារបម្រុងជម្រាបសម័យប្រជុំចុងឆ្នាំក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។