កាលពីថ្ងៃទី ២៨ ខែមេសា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការ ប្រជាជនគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែសហការជាមួយនឹងមន្ទីរ វប្បធម៌ កីឡា និងទេសចរណ៍ចាត់តាំងពិធីប្រគល់ជូនរូបសំណាកអ្នកម្តាយកាន់កាំភ្លើង-វីរយុទ្ធនារីពលីង្វៀងធីអ៊ុក (អ៊ុកទិត) ដែលបានតម្កល់យ៉ាងអធិកអធមចំកណ្តាលទីធ្លានៃ តំបន់បូជនីយដ្ឋានគោរពវិញ្ញាណក្ខន្ធ។
កាលពីរាត្រីថ្ងៃទី ២៩ មេសា ខេត្តត្រាវិញ បានប្រារព្ធពិធីអំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២ -ខែ ឧសភា ឆ្នាំ ២០២២) ភ្ជាប់ជាមួយអនុស្សាវរីយ៍ ឆ្នាំទី ៤៧ ទិវារំដោះ ភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥ - ៣០ ខែមេសា ឆ្នាំ ២០២២) ឆ្នាំទី ១៣២ អំណរទិវាខួបកំណើត លោកប្រធានហូជីមិញ (១៩ ខែឧសភា ឆ្នាំ ១៨៩០ - ១៩ ខែឧសភា ២០២២) និងទទួលគ្រឿងឥស្ស រិយយសពលកម្មចំណាត់ថ្នាក់លេខ ១ ។
កាលពីថ្ងៃទី ២៦ ខែមេសា សមមិត្តយឿងធីង៉ុកធើ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងសមមិត្តង្វៀងធីង៉ុកបិត អនុលេ ខាប្រចាំការបក្សស្រុកទីវកឹងអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់បណ្តាមុខសញ្ញា គ្រួសារគោលនយោបាយនៅស្រុកទីវកឹងនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវាភាគខាងត្បូងបានរំដោះឯកភាពប្រទេសជាតិឆ្នាំទី ១៣៦ ទិវាពលកម្មអន្តរជាតិ និង ឆ្នាំទី ៣០ បង្កើតខេត្តឡើងវិញ។
កាលពីថ្ងៃទី ២០ ខែមេសា អចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្ត ចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការងារផ្ទេរបញ្ជូនកម្មាភិបាល។ យោងតាមនេះ សមមិត្តឡឹមមិញដាំងអនុលេខាបក្សខេត្តបានប្រកាសសេចក្តីសម្រេចចិត្តរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តផ្ទេរបញ្ជូន សមមិត្ត ផាមមិញត្រៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយក មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទៅបំពេញ ការងារនៅមន្ទីរវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដើម្បីទុកឱ្យគណៈកម្មាធិការប្រជាជនខេត្ត តែងតាំងនាទីជានាយកមន្ទីរវិទ្យាសាស្ត្រ-បច្ចេក វិទ្យា៕
កាលពីថ្ងៃទី ២៤ ខែមេសា មន្ទីរសុខាភិបាលត្រាវិញចាត់តាំងពិធីសម្ពោធមន្ទីរពហុព្យាបាលពេទ្យត្រាវិញ ៧០០ គ្រែអ្នក ជំងឺ នៅនឹងអនុសង្កាត់លេខ ១០ សង្កាត់ ទី ៧ ទីក្រុងត្រាវិញ។
កាលព្រឹកថ្ងៃទី ២១ មេសា ក្រសួងហិរញ្ញ វត្ថុចាត់តាំងពិធីប្រកាសប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិចទូទាំងប្រទេស។ ចូលរួមក្នុងពិធីនេះ មាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ លោក ហូឌឹកភឿក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែកមជ្ឈិម និងបណ្តាកន្លែងផ្សាយបន្តផ្ទាល់នៅមូលដ្ឋាន។
កាលពីថ្ងៃទី ១១ ខែមេសា ស្ថិតនៅនឹងមជ្ឈមណ្ឌលសន្និបាតខេត្ត គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងពិធីជួបជុំកម្មាភិបាលជនជាតិខ្មែរឆ្នើម នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២២។
- ថ្ងៃដប់បីកើតចេត្រចន្ទចរ ម៉ោងដប់ទិន្នករល្អរះរៀង
ដោយកំណត់ឃើញការពង្រីកសេដ្ឋកិច្ចកសិកម្មជាកម្លាំងព្រៀបក្នុងរចនាសម្ព័ន្ធ សេដ្ឋកិច្ចរបស់ស្រុក បណ្ដាឆ្នាំកន្លង គណៈកម្មាធិការប្រជាជនស្រុកកាងឡុងបាន ផ្ដុំកម្លាំងចង្អុលការអនុវត្តល្អគម្រោងផែនការរចនាសម្ព័ន្ធផ្នែកកសិកម្មតាមទិស ដៅលើកកម្ពស់តម្លៃកំណើន អភិវឌ្ឍស្ថិរភាពដំណាក់កាល ២០១៦-២០២០ និង កំណត់ទិសដៅដល់ឆ្នាំ ២០២៥។ អ្នកយកសារព័ត៌មានកាសែតត្រាវិញ មានឱកាសធ្វើសម្ភាសន៍ជាមួយលោក ង្វៀងវុាំងញូវ អនុលេខាគណៈកម្មាធិការបក្សស្រុក-ប្រធានគណៈកម្មាធិការប្រជា ជនស្រុកកាងឡុងជុំវិញបញ្ហានេះ។
ក្នុងរយៈពេល 0២ ថ្ងៃ (ទី ០៨- ០៩ ខែ មេសា ឆ្នាំ ២0២២) គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ ចាត់តាំងមហាសន្និបាតតំណាងពុទ្ធសាសនាខេត្តត្រាវិញលើក ០៧ (អាណត្តិកាល ២0២២ - ២0២៧)។
កាលពីថ្ងៃទី ០៥ ខែមេសា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត បណ្តាសមមិត្តអនុលេខាបក្សខេត្ត គឹមង៉ុកថាយ ឡឹមមិញដាំង ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តចាត់តាំងអង្គប្រជុំស្តាប់គណៈចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២-ខែឧសភា ឆ្នាំ ២០២២)។
កាលពីថ្ងៃទី ៣០ ខែមីនា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតលើកទី ០៨ បូកសរុបស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តស្តីពីពង្រីកសេដ្ឋកិច្ច-សង្គម និងកសាងប្រព័ន្ធនយោបាយត្រីមាសទី ១ និងកសាងកម្មវិធីការងារត្រីមាសទី ២ ឆ្នាំ ២០២២។
កាលពីថ្ងៃទី ១១ ខែមីនា ស្ថិតនៅនឹងរដ្ឋធានីហាណូយ មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣ អាណត្តិកាល ២០២២ -២០២៧ ក្រោយរយៈពេល ០៣ ថ្ងៃធ្វើការយ៉ាងម៉ឺងម៉ាត់ ទទួលបន្ទុកបានសម្រេចជោគជ័យស្ថាពរ។ សមមិត្ត ប៊ូយ ធីមិញហ្វាយ លេខាមជ្ឈិមបក្ស ប្រធានគណៈប្រជាចលនាមជ្ឈិមបក្សអញ្ជើញចូលរួម។
មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣ អាណត្តិកាល ២០២២-២០២៧ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃ ទី ០៩-១១ ខែមីនា ឆ្នាំ ២០២២ នៅនឹងមជ្ឈមណ្ឌលសន្និបាតជាតិ (រដ្ឋធានីហាណូយ)ដោយមានតំណាងពេញសិទ្ធិ ១.០០០ នាក់ចូលរួម។ ក្នុងនោះ ក្រុមប្រតិភូខេត្តត្រាវិញមានតំណាងចូលរួមមហាសន្និបាត ១២ នាក់ បណ្តាបងប្អូន នារីនឹងតំណាងឱ្យនារីត្រាវិញត្រដាងឆន្ទៈ បំណងប្រាថ្នាក្នុងមហាសន្និបាត។
កាលពីថ្ងៃទី ០៨ ខែមីនា ស្ថិតនៅនឹងមជ្ឈមណ្ឌលសន្និបាតខេត្តអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតផ្សព្វផ្សាយបណ្តាឯកសាររបស់មជ្ឈិមឆ្នាំ ២០២២។ សម មិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាអធិបតីសន្និបាត។
កាលពីថ្ងៃទី ២១ ខែ កុម្ភៈ អចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្ត ការិយាល័យរបស់គណៈកម្មាធិការបក្សខេត្តអញ្ជើញទៅធ្វើការនៅទីស្នាក់ការថ្មី មានអាសយដ្ឋានលេខ ៤ វិថីង្វៀងថាយហុក សង្កាត់ទី ១ ទីក្រុងត្រាវិញ ខេត្តត្រាវិញ។
កាលពីថ្ងៃទី ១៧ ខែកុម្ភៈ រដ្ឋាភិបាលចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ស្តីពីការបើកច្រកទ្វារសាលារៀនរបស់បណ្តាមូលដ្ឋាន។ សមមិត្ត វ៉ូឌឹកដាម សមាជិគណៈប្រតិបត្តិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលធ្វើជាអធិបតី សន្និបាត។
*ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅត្រួតពិនិត្យ និងសួរសុខទុក្ខលើកទឹកចិត្តដល់យុវជន