កាលពីថ្ងៃទី ២២ ខែមិថុនា សម័យប្រឡងជម្រើសសិស្សចូលរៀនថ្នាក់ទី ១០ ឆ្នាំសិក្សា ២០២២-២០២៣ នៅនឹង ១៤ សាលា ដោយ មានបេក្ខសិស្ស ៥.១៨១ រូបចុះឈ្មោះប្រឡងនៅនឹង ២២៣ បន្ទប់ប្រឡង។
*កាលពីថ្ងៃទី ២២ ខែមិថុនា តំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតជាង ១០០ នាក់ របស់ឃុំហ្វាអឹង និងចូវដៀង ស្រុកកូវកែ។
កាលពីថ្ងៃទី ១១ ខែមិថុនា វិទ្យាល័យជំនាញង្វៀងធៀងថាញ់ចាត់តាំងពិធីបិទឆ្នាំសិក្សា ២០២១-២០២២។ លោកឡេថាញ់ បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អ្នកស្រីតាំងធីង៉ុកម៉ាយ នាយិការងមន្ទីរអប់រំ-បណ្តុះបណ្តាលរួមជាមួយនឹងគណៈចាងហ្វាងសាលា កម្មាភិបាល លោកគ្រូ អ្នកគ្រូ គណៈតំណាង ឱពុកម្តាយសិស្ស និងសិស្ស ៨០៣ រូបចូលរួម។
កាលពីថ្ងៃទី ០៦ ខែមិថុនា សាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ ចាត់តាំងពិធីបូកសរុបលទ្ធផលឆ្នាំសិក្សា ២០២១-២០២២ ប្រគេន និងជូនសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាលី-ខ្មែរ និងមធ្យមសិក្សាបឋមភូមិបាលី-ខ្មែរ ដល់សមណសិស្ស និងយុវសិស្ស។
រសៀលថ្ងៃទី ០៨ ខែមិថុនា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត សមមិត្ត ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយនឹងក្រុមប្រតិភូការងាងគណៈសេដ្ឋកិច្ចមជ្ឈិម អាស្រ័យដោយសមមិត្តដូង៉ុកអាង អនុប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមធ្វើជាប្រធានក្រុមប្រតិភូការងារ។
កាលពីថ្ងៃទី ០៤ ខែមិថុនា ក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងពាណិជ្ជកម្មលេខ ៤០៧ របស់ក្រសួងស្ថាបនាចាត់តាំងបើកការដ្ឋានកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសម្តុំឧស្សាហកម្ម ភូកឹង ស្រុកទីវកឹង។ អញ្ចើញចូលរួមមានសមមិត្តង្វៀងហឺវថាញ់ អនុប្រធានសវនកម្មរដ្ឋ តំបន់លេខ ៩ សមមិត្តយឿងធីង៉ុកធើ សមាជិកា គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ង្វៀងហ្វិនធៀង សមាជិកគណៈប្រតបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងវុាំងភឿងសមកជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុកទីវកឹង លោកចៀវ ភូយង់អគ្គនាយករងក្រុមហ៊ុន SHOES WORLD INTERNATONAL CO.LTD តំណាងថ្នាក់ដឹកនាំខេត្ត ស្រុក គណៈកម្មាធិការប្រជាជន ឃុំ និងគ្រួសារប្រជាជនលើភូមិសាស្ត្រឃុំភូកឹង។
កាលពីថ្ងៃទី ០២ ខែមិថុនា គណៈតំណាងសមាគមអ្នកមានវ័យចាស់ចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៨១ ទិវាប្រវេណីអ្នកមានវ័យចាស់វៀតណាម (០៦ ខែមិថុនា ឆ្នាំ ១៩៤១-០៦ ខែមិថុនា ឆ្នាំ ២០២២) និងពិធីបំផុសចលនាខែសកម្មភាពដើម្បីអ្នកមានវ័យចាស់វៀតណាម ឆ្នាំ ២០២២។ អញ្ជើញចូលរួមមានសមមិត្ត គឹមរឿង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត សមមិត្តឡេថាញ់ បិញសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តគាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។
កាលពីព្រឹកថ្ងៃទី ២៩ ខែឧសភា ស្ថិតក្នុងបរិយាកាសសប្បាយរីករាយមាមីងម្ចាស់ឆ្នោត តំណាងគ្រួសារជាង ២៦៨.៦០០ នាក់របស់ ១០៦ ឃុំ សង្កាត់ ទីប្រជុំជនក្នុងខេត្តទៅបោះ ឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២-២០២៥ គួបផ្សំនឹងបោះ ឆ្នោតសមាជិកអធិការកិច្ចប្រជាជន ឃុំ សង្កាត់ ទីប្រជុំជននៅនឹងក្រុមបោះឆ្នោត ៧៦២ ក្រុមលើ ភូមិសាស្ត្រខេត្ត។ ការបោះឆ្នោតលើកនេះ ក្នុង ទូទាំងខេត្តមានបេក្ខភាព ចេញឈរឆ្នោតប្រធាន គណៈកម្មការប្រជាជន ភូមិ អនុសង្កាត់ចំនួន ១.៥១២ នាក់ និងបេក្ខភាពចេញឈរឆ្នោតសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន ចំនួន ៨៨៧ នាក់។
កាលពីថ្ងៃទី ២៧ ខែឧសភា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចុះហត្ថលេខាសហការការងារជាមួយនឹង គណៈអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ដំណាក់កាល ២០២២ -២០២៧។ សមមិត្តង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្ត ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគម ពុទ្ធសាសនាវៀតណាមខេត្ត គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គណៈអចិន្ត្រៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ។
កាលពីថ្ងៃទី ២៣ ខែឧសភា សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃតំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែក មានការទាក់ទិនអញ្ជើញទៅធ្វើការត្រួតពិនិត្យ ក្តាប់ស្ថានភាពត្រៀមបម្រុងការងារបោះឆ្នោត ប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២-២០២៥ គួបផ្សំនឹងការបោះឆ្នោតសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជននៅលើភូមិសាស្ត្របណ្តា ស្រុកកាងឡុង កូវកែ និងទីវកឹង។
ការបោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិ កាល ២០២២ - ២០២៥ ភ្ជាប់ជាមួយបោះឆ្នោតជ្រើសសមាជិកគណៈអធិការកិច្ចប្រជា ជនឃុំ សង្កាត់ ទីប្រជុំជននៅលើភូមិសាស្រ្តខេត្តត្រាវិញ ជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់មួយ ដែលបណ្តាមូលដ្ឋានក្នុងខេត្តបាន និងកំពុងផ្តុំកម្លាំងផ្សព្វផ្សាយអនុ វត្តត្រូវតាមនីតិវិធី ការណែនាំរបស់ខេត្តនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីសំ ណាក់ប្រជាជនគ្រប់ជាន់ស្រទាប់ ក្នុងនោះ មានប្រជាជនខ្មែរជាង ៣២%។ ការ បោះឆ្នោតនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២0២២ (ថ្ងៃអាទិត្យ)។ នេះជាការបោះឆ្នោត មិនត្រឹមតែជ្រើសតាំងបុគ្គលដែលសក្តិសមជាអ្នកតំណាង ឱ្យស្មារតី និងឆន្ទៈរបស់ប្រជាជនប៉ុណ្ណោះទេ នៅទាំងជាឱកាសដែលយើងគប្បី បង្កើនស្មារតីទទួលខុសត្រូវចំពោះសិទ្ធិ និងភារកិច្ចរបស់ប្រជាពលរដ្ឋ និងពង្រីក នូវសិទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានទៀតផង។
កាលពីថ្ងៃទី ១៧ ខែឧសភា គណៈប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញចាត់តាំងសន្និបាតយកយោបល់បំពេញចំពោះសេចក្ដីព្រាងច្បាប់ពិនិត្យ ព្យាបាលជំងឺ (កែប្រែ) និងច្បាប់បង្ការ ប្រឆាំងអំពើហិង្សាគ្រួសារ (កែប្រែ)។ លោកថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធាន គណៈប្រតិភូជំនាញការ គណៈប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ ធ្វើអធិបតីសន្និបាត។ អញ្ជើញចូលរួមសន្និបាត មានតំណាង អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនខេត្ត គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តរួមជាមួយថ្នាក់ដឹកនាំបណ្ដាបន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តដែលពាក់ព័ន្ធ។
តាមព័ត៌មានពីគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត ក្នុងលើកជូនសញ្ញាសម្គាល់អាយុបក្សលើក ១៩ ខែឧសភា ឆ្នាំ ២០២២ នេះ ទូទាំងខេត្តមានបក្ខជន ១៩៥ រូប បានជូន ឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្ស (ក្នុងនោះ ឧទ្ទិសជូនសញ្ញាសម្គាល់អាយុបក្សដល់បក្ខជន ០៤ រូប)។
កាលពីថ្ងៃទី ១១ ខែឧសភា អចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបើកទូលាយ ដើម្បីបូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តខែមេសា កសាងកម្មវិធីការងារខែឧសភា ឆ្នាំ ២០២២។ សមមិត្តង៉ូជីកឿង សមាជិគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត បណ្តាសមមិត្តអនុលេខាបក្សខេត្តធ្វើជាអធិបតីសន្និបាត។
កាលពីថ្ងៃទី ០៩ ខែ ឧសភា មហាសន្និបាត តំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ស្រុកកូវកែលើកទី ១២ អាណត្តិកាល ២០២២-២០២៧ បានចាត់តាំងឡើង ដោយមានតំណាងពេញសិទ្ធិ ១២០ រូបតំណាងឱ្យសមាជិកសម្ព័ន្ធយុវជនក្នុងទូទាំងស្រុកជាង ៤.៨០០ រូបចូលរួម។ នេះគឺជាមហាសន្និបាតចង្អុលការរបស់ខេត្តស្តីពីការបោះឆ្នោតតែងតាំងលេខាសម្ព័ន្ធយុវជនក្នុងមហាសន្និបាតផ្ទាល់។
នាឱកាសមហាបុណ្យពិសាខបូជាពុទ្ធសករាជ ២៥៦៦ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមថ្វាយប្រគេននូវបិយវាចាសួរសុខទុក្ខ និងប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ព្រះ សង្ឃគ្រប់ព្រះអង្គ ដូនជី និងមាមីងពុទ្ធបរិស័ទក្នុងទូទាំងខេត្ត។
កាលពីថ្ងៃទី ០៥ ខែឧសភា អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងអង្គប្រជុំដើម្បីត្រៀមបម្រុងចាត់តាំងសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ សម មិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយនឹងបណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ធ្វើជាអធិបតីអង្គប្រជុំ។ អញ្ជើញចូលរួមមានសមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រ ធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងរណសិរ្សមានតុភូមិវៀតណាមខេត្ត ប្រធាន អនុ ប្រធានបណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាមន្ទីរ ផ្នែកមានការទាក់ទិន។
ក្នុងឆ្នាំ ២០២២ គណៈជនជាតិខេត្តចាត់តាំងផ្សព្វផ្សាយអនុវត្តបណ្តាគោលដៅពង្រីកសហស្សវត្សរ៍ផ្លាស់ប្តូរជនជាតិភាគតិចនៅក្នុង តំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។