ក្នុងរយៈពេល ០៣ ថ្ងៃដែលបានប្រឡងយ៉ាងសកម្មនៅមណ្ឌលប្រឡងវត្តពោធិវង្សកំពង់ដូង (ផ្នោដូង) ឃុំហ៊ីវទឺ ស្រុកទីវកឹង។ កាល ពីរាត្រីថ្ងៃទី ២៩ មករា សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្តចាត់តាំងពិធីប្រកាសលទ្ធផល ប្រគេន និងជូនសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិដល់បេក្ខសិស្ស ៥១៦ អង្គ និងរូបចូលរួមប្រឡង។ ក្នុងនោះពុទ្ធិកមធ្យម សិក្សាបឋមភូមិ (ឆ្នាំទី ៤) មានបេក្ខសិស្ស ៣៤៣ អង្គ និងរូបចូលរួមប្រឡង។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ(ឆ្នាំទី៣) មានបេក្ខសិស្ស ១៦៣ អង្គ និងរូបចូលរួមប្រឡង។
កាលពីថ្ងៃទី ៣០ មករា គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំមជ្ឈដ្ឋានសារព័ត៌មាន កវីនិពន្ធ សិល្បករ និងកងជួរបញ្ញវន្តនិទាឃរដូវគ្វីម៉ាវ ឆ្នាំ ២០២៣។ អញ្ជើញចូលរួមពិធីជួបជុំមាន លោកឡឹមមិញដាំង អនុលេខាបក្សខេត្ត លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អ្នកស្រីយឿងធីង៉ុកធើសមាជិកាគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តរួមជាមួយតំណាងថ្នាក់ដឹកនាំ បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងកងជួរបញ្ញវន្ត សារព័ត៌មាន កវីនិពន្ធ សិល្បករ ២៩០ រូប។
កាលពីរាត្រីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅនឹងបាហុនកដ្ឋានគណៈកម្មាធិការបក្សខេត្ត ក្រុមប្រតិភូការងាររបស់រដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាអាស្រ័យដោយលោកជំទាវម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពព្រះរាជា ណាចក្រកម្ពុជា-វៀតណាមធ្វើជាប្រធាន ក្រុមប្រតិភូការងារអញ្ជើញមកសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំខេត្តត្រាវិញ។
រាត្រីថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៣ នៅវត្តមុនីសិនេហាសុវណ្ណាស្រះកែវ (កោះសោម) ឃុំធ្វឹងហ្វា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ចាត់តាំងពិធីប្រកាសលទ្ធផល និងប្រគេន-ជូនលិខិតបញ្ជាក់ដល់បេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ និងទី ៣ លើភូមិសាស្រ្តស្រុក។ ចូលរួមប្រឡងឆ្នាំនេះ មានបេក្ខសិស្សចំនួន ២០៥ អង្គ-រូបដោយមានវិញ្ញាសាប្រឡង ១៣ វិញ្ញាសា។
សម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិស្រុកក្រុង (ឆ្នាំទី ១ ទី ២ និងទី ៣) ឆ្នាំសិក្ស ២០២១-២០២២ បានចាត់តាំងឡើងក្នុងទូទាំងខេត្ត ក្នុងរយៈកាល ០២ ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២២ និងថ្ងៃទី ០១ មករា ឆ្នាំ ២០២៣។ យើងខ្ញុំបានកំណត់ត្រាការប្រឡងរបស់បេក្ខសិស្សនៅមណ្ឌលប្រឡងមួយចំនួននៅបណ្តា ស្រុកក្រុងក្នុងខេត្ត។
ឆ្លងអស់រយៈកាល ០៣ ថ្ងៃធ្វើការ ប្រកបដោយស្មារតីមមាញឹក ត្រឹមត្រូវ ប្រជាធិបតេយ្យ បញ្ញាកាលពីថ្ងៃទី ០៩ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និបាតខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាលទី ២០២១-២០២៦ បានបិទសម័យប្រជុំលើកទី ៧ (សម័យប្រជុំ ចុងឆ្នាំ ២០២២)។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញជួបសំណេះសំណាលជាមួយនឹងមាមីង ម្ចាស់ឆ្នោតឃុំឡុងត្វង និងសង្កាត់ទី ១ ទីផ្សាររួមខេត្តយ្វៀងហាយដើម្បីរបាយការណ៍លទ្ធផលសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាល ទី ១៥ និងស្តាប់យោបល់សំណើស្នើរបស់មាមីងម្ចាស់ឆ្នោត។
កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ក្រុមប្រតិភូតំណាងគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អាស្រ័យសមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាប្រធានក្រុមប្រតិភូអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយក រដ្ឋមន្រ្តី វ៉វុាំងគៀត នៅបូជនីយដ្ឋានរបស់លោក ស្ថិតនៅស្រុកវុងលីម ខេត្តវិញឡុង។
ក្នុងរយៈពេលពីរថ្ងៃទី ១៤-១៥ ខែវិច្ឆិកា មហាសន្និបាតតំណាងអ្នកកាន់គ្រិស្តសាសនាខេត្តត្រាវិញកសាង និងការពារមាតុប្រទេសលើកទី ៤ អាណត្តិកាល ២០២២-២០២៧។