អនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពលី- ពិការ (២៧/៧/១៩៤៧-២៧/៧/២០២៣) កាល ពីថ្ងៃទី ២១ ខែកក្កដា សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយ ដល់គ្រួសារគោលនយោបាយនៅស្រុកថ្កូវ។
ក្នុងរយៈពេល ១,៥ ថ្ងៃ គណៈចង្អុលការធ្វើសមយុទ្ធ និងក្រុមខ្លឹមសារនៃគណៈចង្អុលការធ្វើសមយុទ្ធយោធភូមិភាគ ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំយោធភូមិភាគ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងតំណាងបណ្តាខេត្ត ទីក្រុងនៅលើភូមិសាស្ត្រយោធភូមិភាគបានចូលរួមទស្សនាតាមលំដាប់លំដោយរបស់បណ្តាអង្គប្រជុំប្រតិបត្តិការរចនាបទបង្វែរ កងកម្លាំងប្រដាប់អាវុធចូលទៅក្នុងស្ថានភាព ត្រៀមប្រយុទ្ធ បង្វែរមូលដ្ឋានចូលក្នុងស្ថានភាពការពារជាតិឆ្លងទៅសម័យសង្គ្រាមទស្សនា កងកម្លាំងនគរបាលខេត្តវិនិច្ឆ័យសភាពការណ៍ A២ ក្នុងការបង្ការប្រឆាំងក្បួនបាតុកម្ម កុបកម្ម នយោបាយរំដោះចំណាប់ខ្មាំង សង្រ្គោះ ជម្នះផលវិបាក កងកម្លាំងកងទ័ពកុម្មង់ដូ (កងទ័ព ពិសេស) យោធភូមិភាគលេខ ៩ អនុវត្តសម្តែង បង្ហាញបច្ចេកទេសក្លែងខ្លួន លាក់ខ្លួន និងកងអនុសេនាតូចកងទ័ពកុម្មង់ដូអនុវត្តការវាយសម្រុក វិនាសកម្មកងកម្លាំងភេរវកម្ម និងទស្សនាការប្រតិបត្តិការសឹក A របស់កងវរសេនាតូចកងទ័ពថ្មើរជើងចាត់តាំងលបវាយប្រហារខ្មាំងបពា្ឈប់ជើងបណ្តោះអាសន្ន។
កាលពីថ្ងៃទី ៣០ ខែមិថុនា នៅសាលានយោបាយខេត្តត្រាវិញ បានចាត់តាំងពិធីបិទវគ្គសិក្សា វគ្គបំពាក់បំប៉នកម្មាភិបាល បម្រុងគណៈប្រតិ បត្តិការបក្សថ្នាក់ស្រុកនិងប្រហាក់ប្រហែល អាណត្តិកាល ២០២៥-២០២៣ (ពីវគ្គទី ១ ដល់វគ្គទី ៥) ដែលអា ស្រ័យដោយគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តសហការជាមួយគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត និងសាលានយោបាយចាត់តាំង។
កាលពីថ្ងៃទី ០១ ខែមិថុនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយចាត់តាំងមហាសន្និបាតលើកទី ៦ អាណត្តិកាល ២០២៣- ២០២៨ ដោយមានតំណាងពេញសិទ្ធិចំនួន ១៤៦ អង្គ- រូប។
កាលពីថ្ងៃទី ១៨ ខែឧសភា ទីក្រុងត្រាវិញ ចាត់តាំងពិធីប្រកាសសេចក្តីសម្រេចចិត្តទទួលស្គាល់ឃុំឡុងឌឹកសម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ តាមសេចក្តីសម្រេចចិត្តលេខ ៧៤៣/ QĐ-UBND ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ។ នេះជាឃុំដំបូងបង្អស់របស់ខេត្តបានទទួលស្គាល់ សម្រេចលក្ខឋានឃុំជនបទថ្មីខ្នាតគំរូ។ អញ្ជើញចូលរួមមានសមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត ទីក្រុងត្រាវិញ និងប្រជាជនឃុំឡុងឌឹកជាង ៣០០ នាក់។
អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២៣ នាយករដ្ឋ មន្ត្រី នៃរដ្ឋាភិបាល ផាមមិញជិញ ផ្ញើលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ដល់ជនរួមជាតិខ្មែរ។
កាលពីរាត្រីទី ០១ មេសា នៅសាលាសកលវិទ្យាល័យត្រាវិញ សមាគមសិល្បករនាដសាស្រ្តវៀតណាមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តត្រាវិញចាត់តាំងពិធីបើកវគ្គសមោសរសិល្បៈល្ខោនយូរកេរ្តិ៍ខ្មែរណាមបូលើកទី ២ ឆ្នាំ ២០២៣។ អញ្ជើញចូលរួមពិធីបើកវគ្គសមោសរ មានសមមិត្តត្រឹងថាញ់ឡឹម អនុប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស ប្រធានគណៈចង្អុលការពិធីសមោសរ សមមិត្តដូហុងក្វឹង ប្រធានគណៈកម្មាធិការសហព័ន្ធន៍បណ្ដាសមាគមសិល្បៈអក្សរ សិល្បិ៍ទូទាំងប្រទេស សិល្បការិនីប្រជាជនទ្រិញធីម៉ូយ ប្រធានសិល្បករនាដសាស្រ្តវៀតណាម ប្រធានគ ណៈចាត់តាំងពិធីសមោសរ រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តមួយអន្លើដោយនាក់ដឹកនាំនៃបណ្ដាមន្ទីរ គណៈ ផ្នែកខេត្តមួយចំនួន។
កាលពីថ្ងៃទី ៣០ ខែមីនា ស្ថិតនៅនឹងភូមិដុងថាញ់ ឃុំដុងហាយ ស្រុកយ្វៀងហាយ គណៈ នាយកក្រុមហ៊ុនភាគហ៊ុន TGS ត្រាវិញ Green Hydrogen ចាត់តាំងពិធីបើកការដ្ឋានកសាងរោងចក្រផលិត Hydro បៃតងត្រាវិញ។ សមមិត្ត ង្វៀងធីគីមង៉ឹង អតីតសមាជិកាការិយាល័យនយោបាយ អតីតប្រធានរដ្ឋសភា ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយនឹងបណ្តាសមមិត្តថ្នាក់ដឹកនាំបណ្តា ក្រសួង ផ្នែកមជ្ឈិម៖ ង្វៀងសិញញ៉ឹកតឹង អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ង្វៀងត្វឹងក្វាង អនុប្រធាននាយកដ្ឋានអាកាសធាតុប្រែប្រួលនៃក្រសួងធនធាន និងបរិស្ថានថ្នាក់ដឹកនាំ បណ្តាខេត្តក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។
កាលពីថ្ងៃទី ១៦ ខែមីនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវចាត់តាំងមហាសន្និបាតលើកទី ៧ អាណត្តិកាល ២០២៣-២០២៨ ដោយមានតំណាង ១៣១ អង្គ និងរូបនិមន្តនិង អញ្ជើញមកពីវត្តទាំង ៣៧ ក្នុងស្រុក។ និមន្ត និងអញ្ជើញចូលរួមមហាសន្និបាត មានថ្នាក់ដឹកនាំសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ថ្នាក់ដឹកនាំ គណៈប្រជាចលនានៃគណៈ កម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត រួមជាមួយថ្នាក់ ដឹកនាំនៃគណៈផ្នែកខេត្តមួយចំនួននិងថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកមួយអន្លើដោយថ្នាក់ដឹកនាំនៃបណ្ដាគណៈ ផ្នែកស្រុក។