កាលពីរសៀលថ្ងៃទី ០៩ ខែកុម្ភៈ ស្ថិតនៅខេត្តបាកលីវ លោកឡេមិញហ្វាង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទមានពេលជួបជុំដើមឆ្នាំ ២០២២ ជាមួយនឹងបណ្តានាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ១៣ ខេត្ត ទីក្រុងក្នុងតំបន់វាលរាបទន្លេគឺវឡុង។ អញ្ជើញចូលរួមពិធីជួបជុំមានលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រឹងថាញ់ណាម ព្រមទាំងនាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ១៣ ខេត្ត ទីក្រុងក្នុងតំបន់វាលរាបទន្លេគឺវឡុង។
កាលពីថ្ងៃទី ២០ ខែមករា ការិយាល័យសម្រួលជនបទថ្មីរបស់ខេត្ត រួមជាមួយកម្មាភិបាល បណ្តាមន្ទីរ ផ្នែកខេត្ត បានទៅធ្វើការត្រួតពិនិត្យជាក់នៅ ៣ ឃុំគឺ អាងក្វាងហ៊ឺវ ថាញ់ស៊ើង និងឃុំតឹងហ៊ីប របស់ស្រុកថ្កូវ ដែលទើបតែសម្រេចបាន ១៩/១៩ លក្ខឋានជនបទច្មី។
កាលពីថ្ងៃទី ១៨ ខែមករា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផលកិច្ចការផ្ទៃក្នុង បង្ការប្រឆាំងអំពើពុករលួយកែទម្រង់យុត្តិធម៌ឆ្នាំ ២០២១ ផ្សព្វផ្សាយភារកិច្ច ការងារឆ្នាំ ២០២២។ សមមិត្តគឹមង៉ុកថាយ អនុ លេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្តអញ្ជើញចូលរួមនិងចង្អុលការសន្និបាត។
នាឱកាសទទួលអំណរចូលឆ្នាំថ្មី អនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹង ផ្ញើបិយវាចាសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យដល់បក្ខភាគ-រដ្ឋអំណាច និងទូទាំងប្រជាជនខេត្តត្រាវិញទទួលរដូវនិទាឃរដូវសុខដុម សុភមង្គល ឆ្នាំថ្មីប្រកបដោយក្តីរីករាយ។
កាលពីថ្ងៃទី ០៤ មករា ឆ្នាំ ២០២២ ក្រុមប្រតិភូតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត រួមមាន៖ លោក ង្វៀងវុាំងហ៊ីវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធាន គណៈចាត់តាំងបក្សខេត្ត លោកយឿងហ្វាងស៊ុម នាយកមន្ទីរវប្បធម៌-កីឡា និងទេសចរណ៍ អ្នកស្រី គាងធីមិញង្វៀក ប្រធានសមាគមសហពន្ធន៍នារីខេត្ត អ្នកស្រីត្រឹងធីគឹមជុង លេខាបក្ស ស្រុកកូវង៉ាង លោកថាច់យ៉ាវ ប្រធានគណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្ត លោកស្រីត្រឹងធីគីមហ្វាង នាយិកាមជ្ឈមណ្ឌលជំរុញវិនិយោគ និងឧបត្ថម្ភអាជីវកម្មខេត្ត និងតំណាង ថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ចាត់តាំងសន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតស្រុកកូវង៉ាង ដើម្បី របាយការណ៍លទ្ធផលសម័យប្រជុំលើកទី ៣ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ សន្និបាតបាន ចាត់តាំងផ្សាយបន្តផ្ទាល់ ពីគណៈកម្មាធិការ ប្រជាជនស្រុក ដល់បណ្តាឃុំ ម៉ីឡុងបាក់ ម៉ីឡុងណាម ហ៊ីបម៉ីតី ហ៊ីបម៉ីដុង ញ៉ីទ្រឿង វិញគីម និងថាញ់ហ្វាស៊ើង។
*ព្រះតេជគុណ ថាច់ថឿ ធ្វើជាប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាស្រុកទីវកឹង *ព្រះឧបជ្ឈាយ៍ ធិចទ្រីមិញ ធ្វើជាប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាស្រុកកូវកែ
កាលពីថ្ងៃទី ៣០ ខែធ្នូ គណៈអភិបាលពុទ្ធសាសនាវៀតណាមស្រុកថ្កូវ ចាត់តាំងមហាសន្និបាតតំណាងពុទ្ធសាសនាលើកទី ៦ អា ណត្តិកាល ២០២១- ២០២៦ នៅវត្តឡុងហ្វា ទីប្រជុំជនថ្កូវ ស្រុកថ្កូវដោយមានតំណាងជាង ៥០ អង្គ និងរូបចូលរួម។
កាលពីថ្ងៃទី ២៩ ខែធ្នូ ក្រុមប្រតិភូការងារ របស់គណៈកម្មាធិការបក្សខេត្ត អាស្រ័យដោយ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត ធ្វើជាប្រធានក្រុមអញ្ជើញទៅធ្វើការជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយស្តីពីស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្តអំពីភារកិច្ច ពង្រីកសេដ្ឋកិច្ច-សង្គម កសាងប្រព័ន្ធនយោបាយឆ្នាំ ២០២១ ។
កាលពីថ្ងៃទី ២៨ ធ្នូ សមាគមជំរុញការសិក្សាខេត្ត ចាត់តាំងមហាសន្និបាតតំណាងលើកទី ៥ អាណត្តិកាល ២០២១-២០២៦ ដោយ រូបភាពផ្សាយបន្តផ្ទាល់។
សប្តាហ៍កន្លង គណៈឃោសនាអប់រំមជ្ឈិមបក្ស ក្រសួងព័ត៌មាន និងឃោសនាការ សមាគមអ្នកកាសែតវៀតណាមសហការចាត់តាំងសន្និបាតទូទាំងប្រទេសបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ ផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២២។ អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តមជ្ឈិមមានបណ្តាសមមិត្ត ង្វៀងត្រុងងៀ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស វ៉ូឌឹកដាម សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។
កាលពីថ្ងៃទី ២៣ ខែធ្នូ សមាគមសហពន្ធន៍នារីខេត្តត្រាវិញចាត់តាំងមហាសន្និបាតតំណាងលើកទី ១១ អាណត្តិកាល ២០២១-២០២៦។ លោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត លោក ឡឹមមិញដាំង អនុលេខាបក្សខេត្ត លោកឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ស្រីឡេធីធូថាវ អនុប្រធានសមាគមសហពន្ធន៍ នារីវៀតណាម និងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងតំណាងពេញសិទ្ធិតំណាងឱ្យសមាជិកានារីជិត ១៩២.០០០ នាក់ ក្នុងខេត្ត បានអញ្ជើញចូលរួម។
កាលពីថ្ងៃទី ២៣ ខែធ្នូ គណៈឃោសនាអប់រំមជ្ឈិមបក្សចាត់តាំងសន្និបាតទូទាំងប្រទេស បូកសរុបលទ្ធផលការងារឃោសនាអប់រំបក្សឆ្នាំ ២០២១- និងផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២២ ដោយរូបភាពផ្សាយបន្តផ្ទាល់។ អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់មជ្ឈិមមាន សមមិត្ត វ៉វុាំងថឿង សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈិមបក្ស សមមិត្ត ង្វៀងត្រុងងៀ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស។ អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្ត ត្រឹងក្វឹកត្វឹង សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក ខេត្ត។
កាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ គណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចាត់តាំងពិធីអនុស្សាវរីយ៍ឆ្នាំទី ១១០ ទិវាខួបកំណើតឧត្តមសេនីយ៍ឯក វ៉ង្វៀងយ៉ាប (២៥ សីហា ឆ្នាំ ១៩១១-២៥ សីហា ឆ្នាំ ២០២១)។
កាលពីថ្ងៃទី ២១ ធ្នូ គណៈឃោសនាអប់រំបក្សខេត្តចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ដើម្បីបូកសរុបលទ្ធផលឆ្នាំ ២០២១ និងផ្សព្វផ្សាយភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២២ ស្តីពីការងារគណៈឃោសនាអប់រំបក្សខេត្ត ការងារឃោសនាផ្ទាល់មាត់ សកម្មភាពអ្នករបាយការណ៍ ការងារមតិសង្គម ការងារការពារគ្រឹះធារសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធច្រានចោលបណ្តាទស្សនៈខុសឆ្គង អានុភាពជាអមិត្ត ការងារព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ព្រំដែន បោះបង្គោល គ្រប់គ្រងព្រំដែន។ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាអធិបតីសន្និបាត។
រួមជាមួយនឹងបរិយាកាសរបស់ទូទាំងប្រទេសអំណរអនុស្សាវរីយ៍ឆ្នាំទី ៧៧ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ខែធ្នូ ឆ្នាំ ១៩៤៤-២២ ខែធ្នូ ឆ្នាំ ២០២១) និងឆ្នាំទី ៣២ ទិវាជួបជុំទូទាំងប្រជាជនការពារប្រទេសជាតិ (២២ ខែធ្នូ ឆ្នាំ ១៩៨៩-២២ ខែធ្នូ ឆ្នាំ ២០២១) ទូទាំងបក្ស ទូទាំងកងទ័ព និងទូទាំងប្រជាជនកំពុងបញ្ចេញកម្លាំងរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ខិតខំលត់ដំសីលធម៌រួមចំណែកកសាងមាតុប្រទេស វៀតណាមសង្គមនិយមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូណ៍រុងរឿង សុភមង្គល។
សេចក្តីសម្រេចចិត្តលេខ ៤៦/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ បានលោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ចុះហត្ថលេខាចេញផ្សាយ កាលពីថ្ងៃទី ០៩ ធ្នូ ឆ្នាំ ២០២១។
នោះគឺជាខ្លឹមសារនៃសេចក្តីសម្រេចចិត្តលេខ ៤៥/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញដោយបានលោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ចុះហត្ថលេខាចេញផ្សាយកាលពីថ្ងៃទី ០៩ ធ្នូ ឆ្នាំ ២០២១ ស្តីពីការមិនប្រមូលប្រាក់បង់ថ្ងៃសាលា ឆ្នាំសិក្សា ២០២១-២០២២ ចំពោះកុមារ រៀនមត្តេយ្យសាលា និងសិស្សរៀនសាលាសកលរដ្ឋ សិក្ខាកាមរៀននៅបណ្តាមូលដ្ឋាន អប់រំជាប្រចាំតាមកម្មវិធីអប់រំសកល នៅលើ ភូមិសាស្ត្រខេត្តត្រាវិញ អាស្រ័យដោយជះឥទ្ធិពលអាសន្នរោគជំងឺកូវីដ-១៩ ដោយមានសិស្សសិក្ខាកាមចំនួន ៩២.១១៧ នាក់ ជាមួយចំនួនប្រាក់តាមការប៉ាន់ស្មាន ២៩,៥ ពាន់លានដុង។
កាលពីថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០២១ ការិយាល័យគណៈកម្មាធិការបក្សខេត្តត្រាវិញ បានចេញសេចក្ដីប្រកាសលេខ ៧៤៦ TB/VPTU ស្ដីពីសេចក្ដីសន្និដ្ឋានរបស់លោកលេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿង ក្នុងជំនួបធ្វើការរបស់អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ជាមួយមន្ទីរអប់រំ និងបណ្ដុះបណ្ដាលមន្ទីរ សុខាភិបាល និងបណ្ដាមូលលដ្ឋានស្ដីពីផែនការចាត់តាំងបង្រៀន និងរៀនផ្ទាល់សម្រាប់សិស្សក្នុងស្ថានភាពសម្របសម្រួលជាមួយស្ថានភាពអាសន្នរោគកូវីដ-១៩ នាពេល បច្ចុប្បន្ន។