ឆ្នាំសិក្សា ២០២០‑២០២១ មន្ទីរអប់រំ-បណ្តុះបណ្តាលបន្តយកចិត្តទុកដាក់អនុវត្តបណ្តាវិធីសាស្រ្តបង្កើនគុណភាពអប់រំនៅតំបន់ជនរួមជាតិខ្មែរ។ តាមការស្ថិតិក្នុងឆ្នាំសិក្សា ទូទាំងខេត្តមានសិស្សជនជាតិខ្មែរ ៧៥.៤៩២/២១៣.៦៧២ នាក់ (ស្រូបយកអត្រា ៣៣,៣៥%) បណ្តាសាលារៀនក្នុងតំបន់ជនរួមជាតិខ្មែរបន្តពង្រីកការបង្រៀន និងរៀនអក្សរខ្មែរតាមសេចក្ដីណែនាំលេខ ២៤/TT-BGDĐT ចុះថ្ងៃ ២៧ កក្កដាឆ្នាំ ២០១៤ របស់ក្រសួងអប់រំ-បណ្តុះបណ្តាល។ ក្នុងនោះមានសាលារៀន ១១០ កន្លែងពីកម្រិតបឋមសិក្សាដល់វិទ្យាល័យ និងមធ្យមសិក្សាបាលី-ខ្មែរ បង្រៀននិងរៀនអក្សរខ្មែរ ដោយមានសិស្ស ១៩.៦៧៦ អង្គនិងរូបចូលរៀន។
ដើម្បីចែករំលែកជាមួយស្ថានភាពក្រីក្រ លំបាកក្នុងលើកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ បណ្តាវត្តខ្មែរលើភូមិសាស្រ្តស្រុកកូវង៉ាង បំផុសចលនាសប្បុរសជន ពុទ្ធបរិស័ទនៅកន្លែងនានាបានអំណោយជាង ១.២០០ ចំណែកជូនដល់គ្រួសារក្រីក្រ គ្រួសារលំបាក។ អំណោយមួយចំណែកៗរួមមាន អង្ករ មី ប្រេងចម្អិន និងគ្រឿងឧបភោគគិតជាតម្លៃពី ២០០.០០០‑៣០០.០០០ ដុង៕
ដោយកំណត់ការកសាងជនបទថ្មីជាគោលដៅធំរបស់បក្ស និងរដ្ឋ ទន្ទឹមនឹងនោះជាបន្ទុករបស់ទូទាំងប្រព័ន្ធនយោបាយ និងទូទាំងសង្គម ម៉្លោះហើយឃុំហ្វាឡើយ ស្រុកចូវថាញ់ ផ្តុំកម្លាំងផ្សព្វផ្សាយដំណោះស្រាយព្រមគ្នាជាច្រើន ជួយឱ្យមូលដ្ឋានអនុវត្តសម្រេចលក្ខឋានស្តីពីការកសាងជនបទថ្មី។
តាមថេរដីការបស់ព្រះតេជគុណ ថាច់ញ៉ឹក អនុប្រធានអចិន្រ្តៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ស្រុកថ្កូវ ក្នុងរយៈពេលអនុវត្តគម្លាតសង្គម តាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងសារាចរលេខ ១០ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវចលនាសប្បុរសជននៅក្នុង និងក្រៅខេត្ត ឧបត្ថម្ភចង្ហាន់ អាហារ និងគ្រឿងឧបភោគដល់ព្រះសង្ឃទាំង ៣៧ វត្ត និងប្រជាជនកំពុងរងទុក្ខលំបាកលើ ភូមិសាស្រ្តស្រុក រួមមានអង្ករ ១២ តោន អំណោយ ៥.៤៨២ ចំណែក សរុបតម្លៃ ១.៥១៤.៥០០.០០០ ដុង។
ក្នុងបណ្តាថ្ងៃ ខែ ដែលគម្លាតសង្គមបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ការងារជួយឧបត្ថម្ភដល់បណ្តាមុខសញ្ញា អន់ខ្សោយ មានស្ថានភាពទុក្ខលំបាក ក្នុងជីវភាពតែងបានរដ្ឋអំណាចគ្រប់ថ្នាក់ បណ្តាសប្បុរសធម៌ ពង្រីកប្រវេណីល្អប្រវេណី “ អ្នកមានរក្សាខ្សត់” “ជួយគ្នាក្នុងគ្រាអាសន្ន”។ ពិសេសគឺបណ្តារូបភាពក្នុងព្រះពុទ្ធសាសនា ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការបានរួមដំណើរជាមួយបក្ស រដ្ឋនាំយកទេយ្យទាន អំណោយវត្ថុសម្ភារ ចាំបាច់និមិន្តទៅតាមច្រកល្ហកចុងកាត់មាត់ញក ដើម្បីឧបត្ថម្ភដល់ជីវភាពមាមីងជនរួមជាតិខ្មែរត្រូវរងជះឥទ្ធិ ពល អាសន្នរោគជំងឺកូវីដ-១៩។ ខាងក្រោមនេះគឺជាបណ្តារូបភាពព្រះសង្ឃគួរឱ្យគោរពស្ងើចសរសើរ៖
កាលពីថ្ងៃទី ២៣ សីហា ព្រះសង្ឃវត្តសាលាពិភក្តារាម (តាសឹក) ឃុំឡុងហ៊ីប ស្រុកថ្កូវនិមន្តទៅផ្ទាល់ ដល់គេហដ្ឋានចែកជូនអំណោយ ៦០ ចំណែកដល់ពុទ្ធបរិស័ទក្រីក្រជួបលំបាកដោយសាររង ឥទ្ធិពលជំងឺកូវីដ-១៩ នៅលើភូមិសាស្រ្តឃុំឡុងហ៊ីប។
*សប្ដាហ៍កន្លងហើយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តទទួលគ្រឿងឧបភោគមួយចំនួននិងអំណោយរួមមាន៖ ពងមាន់ ១២.០០០ ពង ទឹកដោះគោ ៤៨០ ប្រអប់តម្លៃ ៤០ លាន ដុង និងផ្ទះមេត្តាធម៌ ០២ ខ្នងសម្រាប់គ្រួសារក្រីក្រ (ក្នុង ០១ តម្លៃ ៦០ លានដុង) អាហារូបកណ៍ ០៥ ចំណែកសម្រាប់សិស្សខ្មែរក្រីក្រ (ក្នុងមួយចំណែកតម្លៃ ០១ លានដុង ឧបត្ថម្ភក្នុងរយៈពេល ១២ ខែគិត ជាទឹកប្រាក់ ៦០ លានដុង) ទោចក្រយាន ១០ គ្រឿង តម្លៃ ២០ លានដុង។ សរុបតម្លៃនៃអំណោយ ទាំងអស់ ២៤០ លានដុង អាស្រ័យដោយលោកដងង៉ុកហាយ អតីតអនុប្រធានគណៈកម្មាធិការប្រ ជាជនខ័ណ្ឌលេខ ១ ទីក្រុងហូជីមិញចលនាសប្បុរសជនឧបត្ថម្ភ។
ក្នុងបណ្តាថ្ងៃធម្មតា វត្តអារាមគឺជាកន្លែងដែលពុទ្ធបរិស័ទបូជាដោយបូជនីវត្ថុផ្សេងៗ ដែលព្រះសង្ឃគ្រប់អង្គគឺជាបដិគ្គាហកៈការបូជារបស់ពុទ្ធបរស័ទ។ ប៉ុន្តែពេលប្រទេសជាតិនិយាយរួម ខេត្តយើងនិយាយដោយឡែកជួបការលំបាកដោយមហាអាសន្នរោគកូវីដ-១៩ ដូចសព្វថ្ងៃនេះ ព្រះសង្ឃគ្រប់ព្រះអង្គបែរមកអនុវត្តការងារសប្បុរសធម៌សង្គម ជួយដល់បណ្តាស្ថានភាពលំបាកវិញ។
ក្រោយពេលអនុវត្តសម្រេចលក្ខឋានភូមិវប្បធម៌ជនបទថ្មីកាលពីឆ្នាំ ២០២០ ភូមិទី ៣ ឃុំផុងភូ ស្រុកកូវកែ បន្តបំផុសចលនាកម្មាភិបាល បក្ខជន និងប្រជាជននៅក្នុងភូមិផ្តុំកម្លាំងអនុវត្តសម្រេចបណ្តាលក្ខឋានភូមិជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២១ តាមផែនការដាក់ចេញ។
នោះគឺជាការចែករំលែករបស់លោក ង្វៀងវ៉ាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តស្តីពីការងារ អំពាវនាវ បំផុសចលនា ទទួល តភ្ជាប់ការចាត់តាំងបណ្តាសកម្មភាពឧបត្ថម្ភសម្រាប់ប្រជាពលរដ្ឋត្រាវិញកំពុងនៅទីក្រុងហូជីមិញ និងខេត្ត ជិតខាងមួយចំនួនទៀតដែលជួបលំបាកក្នុងជីវភាពអាស្រ័យដោយជះឥទ្ធិពលនៃអាសន្នរោគជំងឺកូវីដ‑១៩។
“រួមដំណើរជាមួយយុវជនកសាងខ្លួន កសាងអាជីព” ជាចលនាមួយធំរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ ក្នុងរយៈកាលកន្លងហើយ សម្ព័ន្ធយុវជនឃុំហ៊ីវទឺ ស្រុកទីវកឹងរួមដំណើរ ឧបត្ថម្ភសមាជិក យុវវ័យឲ្យបានប្រសព្វជាមួយបណ្ដាប្រភពទុនដើម្បីពង្រីកសេដ្ឋកិច្ច។ ផ្តើមពីកិច្ចចលនានោះ លេចឡើងទម្រង់ឆ្នើម របៀបធ្វើពូកែជាច្រើន ក្នុងសម្ព័ន្ធយុវជន រួមចំណែកកែលម្អជីវភាព បង្កើនប្រភពចំណូល និងធ្វើមានស្របច្បាប់នៅមូលដ្ឋាន។
ខេត្តត្រាវិញមានចំនួនមនុស្សរាយជាង ០១ លាននាក់ ក្នុងនោះជនរួមជាតិខ្មែរស្រុបយកអត្រាជិត ៣២% ។ មាមីងជនរួមជាតិខ្មែរត្រាវិញភាគច្រើនរស់នៅតាមតំបន់ជនបទ ជាមួយនឹងប្រភពចំណូលសំខាន់គឺប្រកបរបរផលិតកសិកម្ម រួមជាមួយ នឹងជនជាតិកិញ ជនជាតិចិន មាមីងជនរួមជាតិខ្មែរត្រាវិញតែងសកម្មក្នុងការកសាងជនបទថ្មី រួមកម្លាំងជាមួយនឹងរដ្ឋអំណាចកែលម្អទិដ្ឋភាពភូមិស្រុក ពង្រីកសេដ្ឋកិច្ចជនបទ លើកកម្ពស់ប្រភពចំណូលជូនគ្រួសារ។
កាលពីថ្ងៃទី ១៧ សីហា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ចាត់តាំងពិធីជូនថវិកាឧបត្ថម្ភសម្រាប់បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ លើកទី ២ ដល់គណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ -១៩ បណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។ សមមិត្ត ង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញធ្វើជាអធិបតី។
កន្លងហើយថ្មីៗនេះ ព្រះតេជគុណ ថាច់តារា អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ព្រះចៅអធិការវត្តកងចក្ការាម (ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ចាត់តាំងជូនអង្ករ ០៣ តោនដល់គ្រួសារក្រីក្រ ជិតក្រចំនួន ៣០០ គ្រួ (ក្នុងមួយគ្រួ ១០ គីឡូក្រាម) គិតជាតម្លៃ ៣៩ លានដុង។ បានដឹងថាមុន នោះ ព្រះតេជគុណ ថាច់តារា ក៏បានជូនអង្ករ ០១ តោន ម៉ី ទឹកសុទ្ធដល់ពុទ្ធបរិស័ទខ្មែរក្រីក្រ ជិតក្រ ព្រមទាំងទៅសួរសុខទុក្ខជូនអំណោយដល់យុទ្ធជនដែលកំពុងបំពេញការងារនៅតាម ប៉ុស្ដិ៍ត្រួតពិនិត្យឃុំហ៊ីបហ្វា និងគឹមហ្វា សរុបតម្លៃជាង ៥៦ លានដុង៕
ផ្សព្វផ្សាយទឹកចិត្តមេត្តា ករុណា មុទិតា ឧបេក្ខា ដែលជាគុណធម៌សំខាន់នៃព្រះពុទ្ធសាសនា ហេតុ នោះ បព្វជិតជាច្រើនអង្គតែងរក្សាខ្ជាប់ព្រហ្មវិហារធម៌ទាំងនោះ ដើម្បីកសាងអំពើជាកុសល ជួយដល់អ្នកមានស្ថានភាពលំបាក។ ព្រះតេជគុណត្រឹងយ៉ឹង ព្រះចៅអធិការវត្តនាគវនារាម (ខ្ទឹង) សង្កាត់លេខ ៧ ទីក្រុងត្រាវិញ ជាអង្គដែលពង្រីកល្អទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌នោះ ម៉្លោះហើយក្នុងពេលដែលទូទាំងប្រទេសរឹតបន្តឹងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ព្រះតេជគុណតែងបម្រុងនូវមនោសញ្ចេតនា ទង្វើល្អដល់មនុស្សជាច្រើន ជាពិសេសគឺបណ្តាគ្រួសារក្រលំបាក ពលករដែលត្រូវរងជះឥទ្ធិពល សម្រាលការលំបាកក្នុងជីវភាព ប្រចាំថ្ងៃ។
ប្រកបរបរផលិតស្រូវជាច្រើនឆ្នាំ ប៉ុន្តែគ្រួសារ បងគឹមង៉ុកឡៀង នៅភូមិត្រពាំងក្រពើ ឃុំឡុងស៊ើង ស្រុកកូវង៉ាង មិនអាចរួចផុតពីក្រ។ ផ្តើមពីនោះដោយឃើញមានកសិករជាច្រើននៅក្នុងភូមិបង្វែរដីផលិតស្រូវមកដាំដំណាំផ្តល់ប្រភពចំណូលខ្ពស់ បងឡៀងក៏ធ្វើតាម។ បងបង្វែរ ផ្ទៃដីផលិតស្រូវ ០២ កុង មកដាំដំណាំតាមគោលលំនាំ “ចំណាយកម្លាំង ដើម្បីធ្វើចំណេញ” ។
កាលពីព្រឹកថ្ងៃទី៧ សីហា គណៈបញ្ជាការដ្ឋានយោធាខេត្ត សហការជាមួយមន្ទីរកសិកម្ម និងភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ចាត់តាំងដឹកជញ្ជូនវត្ថុប្រើប្រាស់ជាចាំបាច់ចំនួន ៦ តោនទៅទីក្រុងហូជីមិញ ដើម្បីឧបត្ថម្ភដល់កម្មករ កម្មការិនីជាពលកររបស់ខេត្តត្រាវិញ ដើម្បីលើកទឹកចិត្តជំនួយកម្លាំងដល់ពលកម្មនឹងនរចិត្ត «អ្នកណានៅទីណាគឺនៅនឹងទីនោះ » ក្នុងរយៈពេលគម្លាត-សង្គម។
កាលពីថ្ងៃទី ០៣ ខែសីហា ព្រះសង្ឃវត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ ឃុំង៉ាយស្វៀង ស្រុកថ្កូវ ចាត់តាំងវេចនំដូងចំនួន ២.៥០០ នំយកទៅឧបត្ថម្ភដល់ប្រជាជនកំពុងអនុវត្តចត្តាឡីស័កប្រមូលផ្ដុំនៅសាលាបឋមសិក្សាង៉ាយស្វៀង (អា) ឃុំង៉ាយស្វៀង ក្រុមហ៊ុនស្បែកជើងម៉ីផុង (ឃុំថាញ់សើុង) និងបណ្ដាកងកម្លាំងប្រចាំការប៉ុស្ដិ៍ត្រួតពិនិត្យបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ លើភូមិសាស្រ្តឃុំង៉ាយស្វៀង និងទីប្រជុំជនថ្កូវ។
ដើម្បីរួមកម្លាំងជាមួយបណ្តាថ្នាក់បណ្តាផ្នែកបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សមាគមកាកបាទក្រហមស្រុកកូវកែ ផ្សព្វផ្សាយបណ្តាសកម្មភាពជាក់ស្តែង ទាក់ទាញបានកម្មាភិបាល សមាជិកជាច្រើនចូលរួម។