លោកង្វៀងវ៉ាំងទ្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញបានឲ្យដឹងថា គិតមកដល់ថ្ងៃទី ២៣ កក្កដាគណៈឧបត្ថម្ភសង្រ្គោះខេត្ដត្រាវិញបានទទួលប្រភពឧបត្ថម្ភពីអង្គការចាត់តាំង បុគ្គលនៅក្នុងនិងក្រៅខេត្តចំនួន ៦២៥ កន្លែងនិងរូបសម្រាប់ការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ខេត្តសរុបតម្លៃជាង ២០ ពាន់លានដុង ក្នុងនោះមានទឹកប្រាក់ ១៨,៧ ពាន់លានដុង ក្រៅពីនោះជាវត្ថុប្រើប្រាស់។
ចាប់ពីដើមឆ្នាំ ២០២១ ស្រុកបានផ្សព្វផ្សាយ បំផុសចលនាកសាងជនបទថ្មី និងភ្ជាប់ជាមួយបណ្តាចលនារបស់សមាគម អង្គការមហាជនដោយរូបភាពជាច្រើន។ ជាលទ្ធផលពិនិត្យឡើងវិញរួចទទួលស្គាល់គ្រួសារសម្រេច 0៨ ខ្លឹមសារគ្រួសារវប្បធម៌‑ជនបទថ្មីបាន ៩២,៣៥% មាន ៨១/៩០ ភូមិបានពិនិត្យជូនកិត្តិនាមភូមិវប្បធម៌‑ជនបទថ្មី សម្រេចអត្រា ៩០ %។ មាន ០៨/ ១៣ ឃុំជនបទថ្មី ក្នុងនោះមានឃុំជនបទថ្មី លើកកម្ពស់ ០២ (ម៉ីឡុងបាក់ និងម៉ីឡុងណាម) ស្រុកសម្រេច ០៦ លក្ខឋានស្រុកជនបទថ្មី។ បណ្តាលក្ខឋានដែលមិនទាន់សម្រេចបានគឺ ០៣ ដូចជា៖ លក្ខឋានទី ០១ (ឡើងគ្រោងផែនការ) លក្ខឋានទី ០៥ (សុខាភិបាល‑វប្បធម៌‑អប់រំ) និងលក្ខឋានទី ០៧ (បរិស្ថាន)។
ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ ១៩ កំពុងរាតត្បាតស្មុគស្មាញ ដើម្បីចែករំលែកការលំបាកមួយចំណែកដល់អ្នកដែលមានស្ថានភាពលំបាក បំផុតគឺអ្នកដែលកំពុងអនុវត្តចត្តាឡីស័កបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ លើភូមិសាស្រ្តស្រុកទីវកឹង សមាគមសហព័ន្ធនារីទីប្រជុំជនទីវកឹងបានបំផុសចលនាកម្មាភិបាល សមាជិកា នារី សប្បុរសជនឧបត្ថម្ភអាហារដោយឥតគិតថ្លៃដើម្បីឧបត្ថម្ភដល់កងកម្លាំងប្រចាំការអ្នកជំងឺ បណ្តាករណីដែលកំពុងត្រូវធ្វើចត្តាឡីស័កប្រមូលផ្តុំលើភូមិសាស្រ្តស្រុក។
ក្រោយរយៈពេល ១២ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៦-NQ/TW ចុះថ្ងៃទី ០៥ សីហា ឆ្នាំ ២០០៨ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១០ ស្ដីពី “ កសិកម្ម កសិករ ជនបទ” មកទល់ពេលនេះ ស្រុកទីវកឹងអនុវត្តសម្រេចគោលដៅ ភារកិច្ចជាច្រើនអំពីការពង្រីកសេដ្ឋកិច្ច-សង្គម និងការកសាងជនបទថ្មីនៅមូលដ្ឋាន។
កាលពីថ្ងៃទី ២៣ កក្កដា ឃុំតឹបស៊ើង ស្រុកថ្កូវចាត់តាំងបណ្តាក្រុមប្រតិភូទៅជូនអំណោយ ៣០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារដែលមានស្ថានភាពក្រលំបាក និងជូនអំណោយ ១០១ ចំណែកដល់មុខសញ្ញាគោលនយោបាយនៅលើភូមិសាស្ត្រឃុំជួបលំបាកអាស្រ័យគម្លាតសង្គមបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩។
កាលពីថ្ងៃទី ២០ កក្កដាឆ្នាំ ២០២១ គណៈកម្មាធិការបក្សខេត្តត្រាវិញចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០៤-NQ/TU ស្តីពីការកសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។
ដើម្បីអនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ កាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចេញផ្សាយសារលិខិត លេខ ៩៦៩/TTg-KGVXអនុវត្តសារាចរ លេខ ១៦/CT-TTg ។ ទន្ទឹមនឹងនោះ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ក៏បានចេញផ្សាយសារាចរលេខ ០៩/CT-UBND ស្តីពី “អនុវត្តគម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ”។ ការដែល បានចេញផ្សាយបណ្តាសារាចរខាងលើ បានបញ្ជាក់ ឱ្យឃើញថាជាសំឡេងជួនប្រកាសដល់ប្រជាជន ក្នុងនោះ មានជនរួមជាតិខ្មែរឲ្យលើកកម្ពស់ស្មារតីជាងទៀតក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ ដែលកំពុងរីករាលដាលយ៉ាងស្មុគស្មាញលើភូមិ សាស្រ្តខេត្ត។
កាលពីថ្ងៃទី ១៩‑២១ កក្កដា អាស្រ័យភ្លៀងខ្យល់កំបុតត្បូង ធ្វើឲ្យរលំផ្ទះទាំងស្រុង ០៣ ខ្នង និងប៉ើងដំបូលផ្ទះ ០៤ ខ្នងរបស់បណ្តាគ្រួសារប្រជាជននៅឃុំតឹងហ្វា ហ៊ីវទឺ ហ៊ីវទ្រុង តឹបង៉ាយ និងភូកឹង។ កម្រិតអន្តរាយគិតជាតម្លៃជាង ១១០ លានដុង។
រួមជាមួយនឹងជីវភាពលំបាករបស់បណ្តាគ្រួសារក្រីក្រក្នុងលើកបង្ការទប់ស្កាត់អាសន្នរោគកូវីដ‑១៩ មានសប្បុរសជនជាច្រើនបានរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូរដល់ស្ថានភាពទាំងនោះ។ ក្នុងនោះ មិនត្រឹមតែនៅចំពោះបណ្តាអ្នកដែលមានជីវភាពធូរធារួមគិតគូរដល់គ្រួសារក្រីក្រឡើយ ទាំងសមណស័ក្ដិ ពុទ្ធសាសនាក៏តែងចូលរួមជាមួយទឹកព្រះទ័យមេត្តា និងស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ។ ព្រះតេជគុណ ថាច់សុវណ្ណ ព្រះចៅអធិការវត្តសិរីវង្សារាម(ផ្នោរអំពូងថ្មី) និងព្រះតេជគុណ ថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងជាគំរូ។
តាមដំណឹងពីការិយាល័យភោគផលធម្មជាតិ និងបរិស្ថានស្រុកកូវង៉ាង គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ បណ្តាឃុំ ទីប្រជុំជនដាំដើមផ្កាពង្រាយគ្រប់ប្រភេទបានជាង ៦.០០០ ដើម។
ជាមួយផ្ទៃដីចម្ការដូងលៃ ០១ ហិកតា កសិករ ថាច់ភឿង នៅភូមិអូរវែងចាស់ ឃុំហ៊ុងហ្វា ស្រុកទីវកឹងបានប្រថុយកែប្រែ ០,៥ ហិកតាដើម្បីដាំដូងក្រអូបផ្ដល់លទ្ធផលសេដ្ឋកិច្ចលំនឹង។
កាលពីថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០២១ ក្រសួង វប្បធម៌ កីឡា និងទេសចរណ៍បានចេញផ្សាយ ឯកសារលេខ ២៤៦៩/BVHTTDL-DSVH ផ្ញើជូនគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីពីការពិនិត្យបញ្ជាក់ ០៣ គម្រោងការជួសជុលកែលម្អកេរដំណេលថ្នាក់ជាតិនៅលើភូមិសាស្ត្រខេត្តត្រាវិញ។
ស្ថិតក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ កំពុងរាតត្បាតយ៉ាងស្មុគស្មាញ ដើម្បីធានាឱ្យការងារបង្ការ ទប់ស្កាត់អាសន្នរោគ ក្រុមហ៊ុនឆ្នោតជាតិខេត្តត្រាវិញផ្អាកការចេញផ្សាយ និងបង្វិលលេខបើករង្វាន់ជាបណ្តោះអាសន្នរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២១។
*សួរសុខទុក្ខ និងជូនអំណោយដល់បណ្តាតំបន់គម្លាតចត្តាឡីស័ក។ ព្រះតេជគុណថាច់ញឹកជូនអំណោយដល់គ្រួសារក្រីក្រ។*វត្តនាគវនារាម (ខ្ទឹង) ឧបត្ថម្ភប្រាក់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។សម្ព័ន្ធយុវជនឃុំគីមស៊ើងអនុវត្តការងារផ្សព្វផ្សាយបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
ក្រោយពេលនាយករដ្ឋមន្រីយ៍នៃរដ្ឋាភិបាលផាមមិញជិញយល់ព្រមឲ្យធ្វើការគម្លាតសង្គមតាមសារាចរលេខ ១៦ និង សារាចរលេខ ០៩ របស់ប្រធានគណៈកម្មា ធិការប្រជាជនខេត្ត ចំពោះបណ្តាខេត្ត ក្រុងនៅភាគខាងត្បូងចាប់ពី ០ ម៉ោង ០០ នាទី ថ្ងៃ ទី ១៩ កក្កដា ឆ្នាំ ២០២១ រយៈពេលអនុវត្ត ១៤ ថ្ងៃ។ នៅខេត្តត្រាវិញ ជាកន្លែងដែល មានជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៣០% មាមីងខ្មែរនៅទីនេះភាគច្រើនចូលរួម ជ្រោមជ្រែងខ្ពស់។
លោក ង្វៀងវុាំងង៉ា ប្រធានគណៈកម្មាធិការប្រ ជាជនស្រុកកូវង៉ាងបានឲ្យដឹង៖ អនុវត្តផែនការកាត់បន្ថយភាពក្រីក្រភ្ជាប់ជាមួយការកសាងជនបទថ្មីឆ្នាំ ២០២១ ឈានដល់ការកសាងសម្រេចជោគជ័យស្រុកជនបទថ្មីនៅចុងឆ្នាំ ២០២២ ឆ្លងតាមការត្រួតពិនិត្យទូទាំងស្រុកបច្ចុប្បន្ននេះ មានគ្រួសារក្រីក្រ គ្រួសារជិតក្រ ១.៥៨៥ គ្រួនៅបណ្ដាឃុំលំបាកខ្លាំង តំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរមាន តម្រូវការឧបត្ថម្ភទុនសាងសង់លំនៅឋាន ( គ្រួសារក្រីក្រ ៤៥៥ គ្រួ គ្រួសារជិតក្រ ១.១៣០ គ្រួ) តាមសេចក្ដីសម្រេចចិត្តលេខ ០៤/២០២១/NQ-HĐNDរបស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ តាមសេចក្ដីសម្រេចចិត្តមានកម្រិតឲ្យបុលក្នុងមួយគ្រួច្រើនបំផុត ៥០ លានដុង។
លោកស្រី ឡឹមធីកុកហ្វិញ ប្រធានសមាគមជនពិការ និងអ្នករងគ្រោះជាតិពុលឌីអូស៊ីនស្រុកចូវថាញ់ បានឲ្យដឹងថា៖ មីងគាងធីប៊ីនៅភូមិគ្វីណុង (បេ) ឃុំហ្វាឡើយ ស្រុកចូវថាញ់ជាអ្នកតែងឧបត្ថម្ភអស់ពីចិត្ត ដល់អ្នកជំងឺក្រីក្រ សិស្សក្រីក្រសង្វាត រៀនសូត្រនិងគ្រួសារមានស្ថានភាពលំបាកខ្លាំង នៅក្នុងឃុំ ភាគច្រើននៅភូមិគ្វីណុង (បេ)។ មីងគាងធីប៊ី តែងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមរបស់សមាគម បានជួយគ្រួសារជាច្រើន ឆ្លងផុតការលំបាកឈានឡើងក្នុងជីវភាព។ ក្នុងបណ្ដាឆ្នាំកន្លង មីងគាងធីប៊ី បានសកម្មចលនាសប្បុរសជនរួមវិភាគទានប្រាក់រាប់រយលានដុងឧបត្ថម្ភដល់បណ្ដាមុខសញ្ញាជួបលំបាក នៅបណ្ដាភូមិក្នុងឃុំហ្វាឡើយ។ ជាក់ស្ដែងគឺមីង ចលនាបានទឹកប្រាក់ ៩៥ លានដុងឧបត្ថម្ភដល់ អ្នកជំងឺក្រីក្រ ០២ នាក់ ក្នុងឃុំសម្រាប់ព្យាបាល ជំងឺ ឧបត្ថម្ភប្រាក់ ១៥០ លានដុង ដល់គ្រួសារ ១០ គ្រួ ដែលជួបលំបាកអំពីលំនៅឋាន (ក្នុងគ្រួ សារឧបត្ថម្ភ ១៥ លានដុង)។
អនុវត្តផែនការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតកសិកម្ម អាស្រ័យដោយមូលដ្ឋានបំផុសចលនា បណ្ដាឆ្នាំកន្លង នៅលើភូមិសាស្រ្តស្រុកកូវកែ មាមីងកសិករភាគច្រើនបានផ្លាស់ប្ដូរពូជដំណាំសមស្រប និងមានច្រកចេញលំនឹង បង្កើនប្រភពចំណូលជូនគ្រួសារ។ ក្នុងនោះ មានជាគំរូគឺទម្រង់ដាំដូងតាកែតឿរបស់គ្រួសារកសិករត្រឹងថាញ់ខើយ នៅភូមិបឹងលើង(អា) ឃុំតាមង៉ាយជំហានដំបូងនាំមកប្រភពចំណូលសេដ្ឋកិច្ចលំនឹង។