ជនរួមជាតិខ្មែរយើងតែងមានសទ្ធាជ្រះថ្លាប្រារព្ធពិធីបុណ្យទាន ក្នុងនោះមានបុណ្យកឋិនទានជាដើម។ សាមីបុណ្យកឋិនបានរៀបចំបរិក្ខារកឋិនតាមប្រពៃណីពុទ្ធសាសនា មហានិកាយខ្មែរ។ ជនរួមជាតិខ្មែរក្នុងភូមិផងក៏មានសទ្ធាឲ្យ កូនចៅចូលកុសលជាត្រៃចីវរ ព្រមដោយស្លាធម៌ ទេយ្យទានផ្សេងៗ ដើម្បីរួមជាមួយសាមី បុណ្យដង្ហែទៅកាន់វត្តប្រគេនព្រះសង្ឃ។ ក្នុងពេលដង្ហែទៅកាន់វត្តជនរួមជាតិខ្មែរបានតុបតែងខ្លួនឲ្យសមរម្យទៅតាមប្រពៃណីខ្មែរ។ ក្នុងនោះ មានយុវ័ន យុវតីខ្មែរ តែងចូលចិត្ត ស្លៀកពាក់ឈុតប្រពៃណីខ្មែរដ៏ស្រស់ស្អាត បង្ហាញអំពីអត្តសញ្ញាណជនជាតិខ្មែរ។ អាស្រ័យហេតុនោះ បានញុាំងឱ្យជនរួមជាតិខ្មែរមួយចំនួនធ្វើ អាជីវកម្មសម្ភារសម្រាប់ពិធីបុណ្យទាន និងសម្លៀក បំពាក់ប្រពៃណីដើម្បីរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាវប្បធម៌ជាតិ។
កាលពីថ្ងៃទី ២៧ ខែតុលា ស្ថិតនៅនឹងរមណីយដ្ឋានគូស្រះស្រី មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ចាត់តាំងពិធីបើកប្រកូតពានរង្វាន់បាល់ទះជនជាតិខ្មែរអំណរបុណ្យអកអំបុកឆ្នាំ ២០២២។
ក្នុងបណ្ដាឆ្នាំកន្លង សកម្មភាពរបស់បណ្ដាគណៈការងាររណសិរ្សនៅតំបន់អាសយជន លើភូមិសាស្រ្តឃុំឡុងហ៊ីប ស្រុកថ្កូវបង្កបាននូវកម្លាំងចម្រុះ រួមចំណែកពង្រីកសេដ្ឋកិច្ច សង្គម លើកកម្ពស់ជីវភាព សម្ភារ ស្មារតីជូនប្រជាជន។ នេះជាស្ពានមេត្រីភាពដ៏សំខាន់ក្នុងការចលនា ផ្សព្វផ្សាយបណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស និង រដ្ឋដល់ប្រជាជនគ្រប់ជាន់ស្រទាប់។
សប្តាហ៍កន្លង សមាគមគាំពារជនពិការ និងជនរងគ្រោះដោយសារជាតិពុលឌីអូស៊ីនចាត់តាំងមហាសន្និបាតតំណាងលើកទី ២ អាណត្តិកាល ២០២២ ‑២០២៧ ។
កាលពីថ្ងៃទី ១៨ ខែតុលា មជ្ឈមណ្ឌលទឹកស្អាត និងអនាម័យបរិស្ថានជនបទស្ថិតក្រោមឱវាទមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តចាត់តាំងពិធីសម្ពោធសំណង់បង្កើនកម្រិត បើកទូលាយដំណាក់ផ្តល់ទឹកឃុំង៉ូវឡាក ស្រុកយ្វៀងហាយ។
សមាគមសហព័ន្ធន៍យុវជនវៀតណាមខេត្តត្រាវិញចាត់តាំងពិធីអនុស្សាវរីយ៍ឆ្នាំទី ៦៦ ទិវាប្រវេណីសមាគមសហព័ន្ធន៍យុវជនវៀតណាម (ថ្ងៃទី ១៥ តុលា ឆ្នាំ ១៩៥៦ - ថ្ងៃទី ១៥ តុលា ឆ្នាំ ២០២២) និងអំណរការចាត់តាំងសម្រេចមហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញខេត្តត្រាវិញលើកទី ៩ អាណត្តិកាល ២០២២-២០២៧។
កាលពីថ្ងៃទី ១៥ ខែតុលា ស្ថិតនៅនឹងវត្តខ្នាចទទឹង ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ សមាគមកាកបាទក្រហមសង្កាត់លេខ ១៤ ខណ្ឌទី ១០ ទីក្រុងហូជីមិញ សហការជាមួយសមាគមកាកបាទក្រហមខេត្ដត្រាវិញចាត់តាំងពិនិត្យជំងឺរួចជូនថ្នាំដោយឥតគិតថ្លៃព្រមទាំងជូនអំណោយដល់មាមីងក្រីក្រ និងព្រះសង្ឃចំនួន ៣០០ អង្គ និងរូបនៅភូមិខ្នាចទទឹង ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ។
សប្តាហ៍កន្លងហើយ សាខាសមាគមនិស្សិតស្រុកទីវកឹងចាត់តាំងមហាសន្និបាតលើកទី ១៨ អាណត្តិកាល ២០២២ - ២០២៣ ជាមួយប្រធានបទ៖ “សាខាសមាគមនិស្សិតស្រុកទីវកឹងប្រឡងប្រណាំងរៀនសូត្រ លត់ដំ ច្នៃប្រតិដ្ឋ ស្ម័គ្រចិត្ត និងធ្វើសមាហរណកម្មដើម្បីទីវកឹងរីកចម្រើន"។
ទោះបីនៅច្រើនថ្ងៃទៀតទើបដល់ថ្ងៃចាត់តាំងពិធីបុណ្យកឋិនទានដើម្បីវេរប្រគេនព្រះសង្ឃក៏ដោយ ប៉ុន្តែទើបតែចេញព្រះវស្សា ព្រះសង្ឃ ពុទ្ធបរិស័ទវត្តសមោធារាម(កំបាំងបាត់) ឃុំតាមង៉ាយ ស្រុកកូវកែ កំពុងមមាញឹកក្នុងការងារត្រៀមបម្រុងការចាត់តាំងពិធីបុណ្យនេះ។
គិតតាំងពីដើមឆ្នាំ ២០២២ មកទល់បច្ចុប្បន្ន សមាគមអ្នកមានវ័យចាស់ស្រុកទីវកឹងជូនប័ណ្ណគាំពារសុខាភិបាលដល់អ្នកមានវ័យចាស់ ១១.១២០ នាក់ ។ក្រៅពីនោះ សមាគមនៅទាំងចលនាកូនចៅរបស់អ្នកមានវ័យចាស់ ទិញប័ណ្ណគាំពារសុខាភិបាលជូនដល់អ្នកមានវ័យចាស់ ឪពុកម្តាយបាន ៤.១៣៥ ប័ណ្ណ គិតមកទល់ពេលនេះ ទូទាំងស្រុកមានអ្នកវ័យចាស់ជាង ១៥.៣៥០ នាក់ មានប័ណ្ណគាំពារពារសុខាភិបាល (សម្រេចអត្រា ៩៨,៦៤% បើប្រៀបនឹងអ្នកមានចាស់ក្នុងស្រុក)។
សមាគមកាកបាទក្រហមស្រុកចូវថាញ់ពង្រីកបានតួនាទីជា “ស្ពាន” ក្នុងការចលនា ឧបត្ថម្ភអ្នកដែលមានស្ថានភាពលំបាកក្នុងជីវភាព។ ទង្វើមានប្រយោជន៍ជាក់ស្តែងទាំងនោះ បានទាក់ទាញទឹកចិត្តប្រជាជន ចូលរួមវិភាគទានទៅក្នុងការងារសប្បុរសធម៌សង្គម រួមចំណែកយ៉ាងសកម្មក្នុងការងារសុខុមាលភាពសង្គមនៅមូលដ្ឋាន។
លោកគ្រូអាចារ្យថាច់រ៉េន កើតឆ្នាំ ១៩៧៥ ជាគ្រូបង្រៀនវិញ្ញាសាអភិធម្ម ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិទី ៤ វត្ដធ្លក ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងគឺជាគំរូដ៏ល្អមួយរូបតែងខិតខំអស់ពីចិត្ដក្នុងការងារអប់រំពុទ្ធិកសិក្សា។
ដើម្បីពង្រីកស្មារតីភ្ញាក់រលឹករបស់ប្រជាជនគ្រប់រូបចូលរួមជាកម្លាំងកាយចិត្តរបស់បងប្អូននារីក្នុងការកសាងទិដ្ឋភាពបរិស្ថាន។ គិតតាំងពីដើមឆ្នាំ ២០២២ មកដល់ពេលនេះ សមាគមសហព័ន្ធន៍នារីឃុំញីត្រឿង ស្រុកកូវង៉ាងចាត់តាំងអនុវត្តល្អសារាចរលេខ ១៥ ស្តីពីអនាម័យ និងបង្កទិដ្ឋភាពបរិស្ថានបាន ១៥ លើក។
ដើម្បីសកម្មក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌និងឥរិយាបថហូជីមិញឆ្នាំ២០២២សហគមសហព័ន្ធន៍នារីឃុំគីមហ្វាស្រុកកូវង៉ាងបង្កើតទម្រង់ជាក់ស្តែងជាច្រើនជាពិសេសគឺផ្តើមពីកិច្ចការតូច មានភាពសាមញ្ញៗប្រចាំថ្ងៃ។
ក្នុងរដូវវស្សា ស្ថានភាពជំងឺគ្រុនឈាម ជំងឺអុត ដៃ-ជើង-មាត់ ជំងឺកញ្ជ្រឹល ក្អក ជាដើមកើតមានយ៉ាងស្មុគស្មាញ។ ដើម្បីម្ចាស់ការទប់ស្កាត់បណ្តាប្រភេទជំងឺទាំងនោះផ្នែកសុខាភិបាលស្រុកទីវកឹងបាននិងកំពុងបង្កើនកិច្ចចង្អុលការបណ្តាមូលដ្ឋានសុខាភិបាលក្នុងស្រុកអនុវត្តល្អការងារបង្ការ ទប់ស្កាត់ជំងឺជូនប្រជាជនក្នុងស្រុក។ ជាពិសេសជំងឺគ្រុនឈាម និងជំងឺអុត ដៃ-ជើង-មាត់ចំពោះកុមារ។
ផ្ដើមពីប្រភពទុនដែលបត់បែងរបស់សម្ព័ន្ធពលករខេត្ត៖ សម្ព័ន្ធពលករស្រុកទីវកឹងបានរំសាយប្រាក់ទុន ១៥០ លានដុង ពីមូលនិធិ “ទិវាប្រិតសំចៃដើម្បីនារីក្រីក្រ” ជូនដល់សមាជិកាសហជីពរបស់សហជីពមូលដ្ឋាន ០៥ កន្លែងនៅបណ្តាសាលាបឋមសិក្សា សាលាអនុវិទ្យាល័យរបស់ឃុំហ៊ីវទឺ និងហ៊ីវទ្រុងដើម្បីបម្រើតម្រូវការផលិត ចិញ្ចឹមសត្វ លក់ដូរតូចតាចនៅក្នុងគ្រួសារ។ សមាជិកសហជីពម្នាក់ៗ បានបុលទុន ១០ លានដុង ដោយគិតប្រាក់ការ ០,៦៦% ក្នុងមួយខែ និងសងប្រាក់ទុន ព្រមទាំងប្រាក់ការមកវិញក្នុងរយៈកាល ២៤ ខែ។