ចាប់ពីថ្ងៃទី ០៦-០៩ ខែធ្នូ កម្មាភិបាល យុទ្ធជនកងកម្លាំងបណ្តាស្ថាប័ន អង្គភាពស្ថិតក្រោមឱវាទគណៈបញ្ជាការដ្ឋានយោធាខេត្ត កងកម្លាំងអចិន្ត្រៃយ៍នៃគណៈបញ្ជាការដ្ឋានយោធាស្រុកកូវង៉ាងជាង ៥០ នាក់ និងកងសេនាជនចល័តសហការជាមួយនឹងបណ្តាគណៈ ផ្នែក អង្គការចាត់តាំងមហាជន គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានចេញទ័ពអនុវត្តរៀបចំធ្វើអនាម័យទិដ្ឋភាពបរិស្ថានលើភូមិសាស្ត្រឃុំថាញ់ហ្វាស៊ើង និងឃុំឡុងស៊ើងស្រុកកូវង៉ាង។ តាមផែនការសហការ ក្នុងរយៈពេល ០៤ ថ្ងៃ បណ្តាកងកម្លាំងចាត់តាំងកាត់រំលស់មែកឈើបិទបាំងប្រយោលភ្នែកនៅសងខាងបណ្តាផ្លូវខេត្ត និងផ្លូវតភ្ជាប់ភូមិ កាប់ឆ្ការគុម្ពោតឈើក្រាស់ អនាម័យបរិស្ថាន ស្តារព្រែកប្រឡាយជាមួយនឹងប្រវែងជាង ៣០ គីឡូម៉ែត្រ។
ពេលបក្ខភាគជំរុញមាំការអនុវត្តន៍សារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២១៦ របស់ការិយាល័យនយោបាយ “ស្ដីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ក្នុងកម្មាភិបាល បក្ខជន និងប្រជាជន ។លោកថាច់ថាំង នៅភូមិព្រែកលប ឃុំតឹងហ៊ុង ស្រុកទីវកឹងធ្វើតាមអ៊ំអំពី ចរិតឧស្សាហ៍ព្យាយាម ចាយវាយសមស្រប។
ឆ្នាំ២០២២ សមាគមសហព័ន្ធន៍នារីឃុំតឹងហ្វាទទួលឧបត្ថម្ភសមាជិកា ៣៣ នាក់ដែលមានស្ថានភាពលំបាក លុះដល់ចុងឆ្នាំមានសមាជិកា ២៥ នាក់បានរួចផុតពីការលំបាក ក្នុងនោះមានសមាជិកាខ្មែរ ១៩ នាក់។
កាលពីថ្ងៃទី ១២ វិច្ឆិកា នៅវត្តព្រើម ឃុំចូវដៀង គណៈកម្មាធិការប្រជាជនស្រុកកូវកែ ចាត់តាំងពិធីស្ងើចសរសើរបណ្តាសមូហភាព និងបុគ្គល ដែលមានស្នាដៃរួមចំណែកទទួលបានជ័យលាភីរបស់ក្រុមទូក-ងស្រុកកូវកែដែលបានចូលរួមប្រណាំង អំណរពិធីបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២២។
នាឱកាសទិវាមហាសាមគ្គីទូទាំងជនជាតិដែលបានចាត់តាំងឡើងនៅភូមិផ្នោរក្រូច (ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង) កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ព្រះតេជគុណថាច់តារា ព្រចៅអធិការវត្តធ្លកបានជូនអំណោយ ៥៦ ចំណែករួមមានអង្ករ ១០ គីឡូ មី ១ ធុង និងសាច់ប្រាក់ ១០០.០០០ ដុង អំណោយក្នុងមួយចំណែកៗគិតជាតម្លៃ ៣៥០.០០០ ដុង។នាឱកាសនេះដែរគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំហ៊ីបហ្វា បានជូនអំណោយ ១០០ ចំណែក ដល់គ្រួសារពុទ្ធបរិស័ទដែលមានជីវភាពលំបាកលើភូមិសាស្រ្ត។
ស្រុកកាងឡុង មានមូលដ្ឋានសាសនាចំនួន ៣៩ កន្លែង (មានមូលដ្ឋានសាសនា ១៦ កន្លែងបានទទួលស្គាល់ជាមូលដ្ឋានសក្ការអារ្យធម៌) ក្នុងនោះ ពុទ្ធសាសនាឧត្តរនិកាយ ១៩ កន្លែង និងពុទ្ធសាសនាទក្ខិណនិកាយ ៤ កន្លែង គ្រិស្តសាសនា ៧ កន្លែង ក្រុមប្រជុំជីវភាពសាសនាប្រូតេស្តង់ ២ កន្លែង មូលដ្ឋានអាវាសគ្រហស្ថសមាគមពុទ្ធសាសនាវៀតណាម ១ កន្លែង មូលដ្ឋានសាសនាកាវដាយ ៦ កន្លែង សមណសក្ដិ ៧៣ អង្គ- រូប អ្នកការ ២៤៩ រូប ជាមួយបរិស័ទបណ្ដាសាសនាប្រមាណ ៣៣.១៦៤ រូប ស្មើអត្រា ២៣,០៥%នៃចំនួនប្រជាជនរួមរបស់ស្រុក។
កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា គណៈនិពន្ធទស្សនាវដ្តីអប់រំទីក្រុងហូជីមិញ រួមជាមួយធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (Agribank) ចាត់តាំងកម្មវិធីជូនអាហារូបករណ៍ ១៥០ ចំណែកដល់ប្អូនៗជាគ្រួសារគោលនយោបាយ គ្រួសារមានស្ថានភាពលំបាកពីកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាកូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រមានស្ថានភាពលំបាករបស់ឃុំហាមយ៉ាង ស្រុកថ្កូវ។ អាហារូបករណ៍មួយចំណែកៗតម្លៃ ០១ លានដុង និងអំណោយ ០១ ចំណែក សរុបរួមទឹកប្រាក់ដែលជូនអាហារូបករណ៍ និងអំណោយទាំងអស់ ១៦៥ លានដុង៕
មតេ្តយ្យសាលាទីប្រជុំជនម៉ីឡុង ស្រុកកូវង៉ាង បានបង្កើតឡើងកាលពីឆ្នាំ ២០២២ សាលាមាន ០២ កន្លែងរៀន គឺអនុសង្កាត់ទី ១ ទីប្រជុំជនម៉ីឡុង និងកន្លែងរាយ ០១ កន្លែងនៅអនុសង្កាត់ទី ៤ ទីប្រជុំជនម៉ីឡុង។ សាលាមានផ្ទៃដីសរុបរួមជាង ៤.៦០០ ម៉ែត្រក្រឡា ជាមួយនឹង ០៩ ថ្នាក់រៀន សាលាមានសិស្ស ២៦៧ រូប គ្រូបង្រៀន កម្មាភិបាល បុគ្គលិក ២៦ រូប សាលាបានវាយតម្លៃអំពីសម្បទាមុខរបរកម្រិតគ្រាន់បើ។ ក្នុងនោះ មានគ្រូបង្រៀន ១៧/១៨ នាក់មានកម្រិតវិជ្ជាលើសសម្បទា ជាច្រើនឆ្នាំបន្តបន្ទាប់សាលាសម្រេចកិត្តិនាមសមូហភាពពលកម្មឆ្នើម ទទួលបានទង់ប្រឡងប្រណាំង សាខាបក្សសម្រេចកិត្តិនាមសម្រេចភារកិច្ចឆ្នើមច្រើនឆ្នាំបន្តបន្ទាប់។
លោកគ្រូថាច់ង៉ុកញ៉ុង ជាគ្រូបង្រៀនមុខវិជ្ជាផ្នែកអប់រំវិធីសាស្រ្តការពារជាតិ និងសន្តិសុខនៃវិទ្យាល័យញ៉ីទ្រឿង ស្រុកកូវង៉ាង ។ អស់រយៈកាល ១៥ ឆ្នាំផ្សារភ្ជាប់នឹងអាជីពបង្រៀន លោកគ្រូថាច់ង៉ុកញ៉ុង តែងអស់ពីចិត្តដើម្បីបុព្វហេតុអប់រំ។ ជាមួយនឹងស្នាដៃដែលសម្រេចបាន លោកគ្រូ ង៉ុកញ៉ុង បានមន្ទីរអប់រំ-បណ្តុះបណ្តាល និងគណៈកម្មាធិការប្រជាជនខេត្ត ជូនប័ណ្ណសរសើរជាច្រើនច្បាប់ កិត្តិនាមយុទ្ធជនប្រឡងប្រណាំងថ្នាក់ខេត្តពីឆ្នាំសិក្សា ២០១៥-២០១៦ ដល់ឆ្នាំសិក្សា ២០២០-២០២១។ ជាពិសេសបានក្រសួងអប់រំ-បណ្តុះបណ្តាល ជូនលិខិតទទួលស្គាល់សម្រេចកិត្តិនាម គ្រូបង្រៀនពូកែថ្នាក់ជាតិនៅពិធីប្រឡងគ្រូបង្រៀនពូកែមុខវិជ្ជាអប់រំវិធីសាស្រ្តការពារជាតិ និងសន្តិសុខកម្រិតវិទ្យាល័យទូទាំងប្រទេសលើកទី២ ឆ្នាំ២០១៧។
ដោយមានតំបន់ព្រៃឈើចម្រុះចំនួន ៩៥៩ ហិកតា នៅឃុំឡុងខាញ់ និងព្រៃ ទឹកប្រៃ រួមជាមួយបណ្ដាតំបន់សេវាកម្ម កម្សាន្តចម្រុះ បណ្ដាសំណង់ស្ថាបត្យកម្មនានា ។ល។ ស្រុកយ្វៀងហាយកាន់តែមានកម្លាំងរឹងមាំក្នុងការពង្រីកវិស័យទេសចរណ៍។
ឆ្លងអស់រយៈពេល ០៣ រាត្រីដែលបានប្រឡងប្រណាំងយ៉ាងសប្បាយរីករាយ ផុសផុលនៅក្បែរមណីយដ្ឋានគូស្រះ ស្រីប្រកបដោយសម្រស់មនោរម្យក្រោមពន្លឺព្រះចន្ទនៃរដូវបុណ្យអកអំបុក ចរន្តមនុស្សម្នារួមគ្នាចូលរួមទស្សនាបណ្តា ឈុតសម្តែងសិល្បៈរបាំប្រជាប្រិយនៃពិធីសមោសរសិល្បៈរបាំមហាជននៃជនជាតិខ្មែរខេត្តត្រាវិញលើកទី ១ ឆ្នាំ ២០២២ បានសម្រេចជោគជ័យស្ថាពរ និងបន្សល់ទុកមកការចំណាប់អារម្មណ៍របស់ទស្សនិកជនទាំងឡាយ ហើយសន្យានឹង ជួបសាឡើងវិញនៅឆ្នាំ ២០២៣។ អ្នកយកសារព័ត៌មានកាសែតខេមរភាសាត្រាវិញបានជួបសំណេះ សំណាលជាមួយ នឹងគណៈមេប្រយោគថាច់មុនី អនុប្រធានគណៈជនជាតិខេត្តជុំវិញលទ្ធផលពិធីសមោសរសិល្បៈ របាំមហាជននៃជនជាតិខ្មែរខេត្តត្រាវិញលើកទី ១ ឆ្នាំ ២០២២។
កាលពីថ្ងៃទី ១៣ វិច្ឆិកា សាលាសកលវិទ្យាល័យត្រាវិញចាត់តាំងពិធីបញ្ចប់វគ្គសិក្សា និងជូនសញ្ញាប័ត្រដល់វិស្វករ បរិញ្ញាថ្មីចំនួន ៤៨៥ នាក់ដែលបញ្ចប់ការសិក្សានៃវគ្គសិក្សាបណ្តាឆ្នាំ ២០១៨- ២០១៩- ២០២០ រូបភាពរៀនបណ្តើរធ្វើការបណ្តើរ និងប្រព័ន្ធបណ្តុះបណ្តាប្រយោលចម្ងាយនៃបណ្តាផ្នែកមុខវិជ្ជា៖ ច្បាប់ គណនេយ្យ គ្រប់គ្រងអាជីវកម្ម អប់រំពន្លកកុមារ បច្ចេកវិទ្យាពត៌មាន ឧបដ្ឋាយិកា បច្ចេកទេសធ្វើកោសល្យវិច័យវេជ្ជសាស្រ្ត វេជ្ជសាស្រ្តសាធារណៈ។ ក្នុងរយៈកាលសិក្សា បណ្តានិស្សិតបានបំពាក់បំប៉នចំណេះដឹងសំខាន់ៗតាមផ្នែកវិជ្ជានីមួយៗដែលខ្លួនបានរៀន។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៩៣៥/QĐ-BQP ចុះថ្ងៃទី ១០ ខែវិច្ឆិការ ឆ្នាំ ២០២១ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីពីអនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ឆ្នាំ ២០២២ អនុវត្តផែនការលេខ ៨២២ ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ របស់នាយកដ្ឋានស្នងការនយោបាយយោធភូមិភាគលេខ ៩ ស្តីពីអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា គណៈបញ្ជាការដ្ឋានយោធាខេត្តសហការជាមួយនឹងមជ្ឈមណ្ឌលភាសាបរទេស វីកទូរីនៃសាលាសកលវិទ្យាល័យត្រាវិញចាត់តាំងបើកវគ្គបង្រៀនអក្សរខ្មែរជូនកម្មាភិបាល នាយទាហាន យោធិនជំនាញការជាង ១០០ នាក់របស់បណ្តាស្ថាប័ន អង្គភាពស្ថិតក្រោមឱវាទ និងគណៈបញ្ជាការដ្ឋានយោធា ៩ ស្រុក ទីក្រុង ទីផ្សាររួមខេត្ត។ បណ្តាសិក្ខាកាមបានបំពាក់បំប៉នបណ្តាខ្លឹមសារពិនិត្យស្គាល់អក្សរខ្មែរ លំហាត់ប្រកបអក្សរខ្មែរ ផ្តោះប្តូរភាសាខ្មែរ និងប្រព័ន្ធយត្តសព្ទយោធា។ វគ្គសិក្សាក្នុងរយៈពេល ០៦ សប្តាហ៍៕
សាលាបឋមសិក្សាញ៉ីទ្រឿង (អា) មាន ០៣ កន្លែងសិក្សារួមមាន៖ សាលាចម្បងនៅភូមិដំបូកបី (អា)បណ្ដាសាលាសាខានៅភូមិរកាចាស់និងភូមិទ្រព្រះបាទ។ ចំនួនកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិករួមមាន ៤៦ នាក់ ក្នុងនោះមានគ្រូបង្រៀន ៤៤ នាក់សុទ្ធសឹងមានសញ្ញាប័ត្រមហាវិទ្យាល័យ។សាលាមានសាខាបក្ស ០១ ដោយមានបក្ខជន ២៩ នាក់និងមានសហជីពមានសមាជិក ៤៦ នាក់។ សាលាមានសិស្សានុសិស្ស ៧៥១ រូប ក្នុងនោះកុមារី ៣៣០ រូប ជនជាតិខ្មែរ ៥៩៥ រូប កុមារីជនជាតិ ២៥៨ រូប។ សាលាមានបន្ទប់រៀន ២៥ បន្ទប់បានចែកចេញ ០៣ កន្លែង៖ សាលានៅភូមិដំបូកបីមាន ១៤ បន្ទប់និងបន្ទប់សម្រាប់គ្រូបង្រៀន ០៨ បន្ទប់។ សាលានៅភូមិរកាចាស់មាន ១០ បន្ទប់ សាលានៅភូមិទ្រព្រះបាទមាន ០៦ បន្ទប់។សាលាទាំង ០៣ កន្លែងសុទ្ធតែមានអគ្គិសនី ទឹកសម្រាប់ប្រើប្រាស់។ បណ្ដាបន្ទប់រៀនសុទ្ធតែមានទូសម្រាប់ដាក់ឧបករណ៍បង្រៀន និងរៀន។ ជាសាលាមួយក្នុងបណ្ដាសាលាដែលមានគុណភាពអប់រំលំនឹង សមូហភាពពលកម្មឆ្នើម។ជាមួយបណ្ដាលទ្ធផលទាំងនោះ កាលពីថ្ងៃទី ២៤ មិថុនាឆ្នាំ ២០២២ គណៈកម្មាធិកាប្រជាជនខេត្តត្រាវិញចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ១១៦៧/QĐ-UBNDទទួលស្គាល់សាលាបឋមសិក្សាញ៉ីទ្រឿង (អា)សម្រេចសម្បទាជាតិកម្រិតលេខ ១។
ក្លឹប “គ្រួសារមាន ០៥ យ៉ាង ស្អាត ០៣ យ៉ាង” របស់សាខាសមាគមនារីភូមិសារយ៉ឹង( បេ) មានសមាជិកា ១៥ នាក់ អាស្រ័យដោយប្រធានសាខាសមាគមនារីភូមិធ្វើជាអធិការកិច្ច។
គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទីវកឹង និងបណ្ដាអង្គការចាត់តាំងជាសមាជិកផ្តុំផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពកិច្ចការជាច្រើនតាមកម្មវិធី ផែនការដែលបានដាក់ចេញ។