ទន្ទឹមនឹងយីហោ “ដូងខ្ទិះកូវកែ” ជាប្រភេទផ្លែឈើពិសេសរបស់ស្រុកកូវកែខេត្ត ត្រាវិញ ដែលបានប្រជាជនទាំងក្នុង និងក្រៅប្រទេសស្គាល់នោះ តាំងពីឆ្នាំ ២០១៧ មក អ្នកប្រើប្រាស់ក៏បានស្គាល់បន្ថែមផលិតផលមួយប្រភេទទៀតគឺតំណាប់ដូងខ្ទិះ ស្ករគ្រាប់ដែលផលិតចេញពីដូងខ្ទិះរបស់បងស្រី ង្វៀងធីកឹម ម្ចាស់មូលដ្ឋានផលិតតំណាប់ដូងខ្ទិះកឹមហាំង នៅអនុសង្កាត់លេខ ២ ទីប្រជុំជនកូវកែ ស្រុកកូវកែ។
អន្សមជ្រូកជាប្រភេទនំសាមញ្ញ មានរសជាតិឈ្ងុយឆ្ងាញ់ បានប្រជាជននិយមប្រើប្រាស់ ក្នុងឱកាសពិធីបុណ្យជាតិ។ រួមជាមួយភូមិរបរវេចនំអន្សមត្រកួននៅក្នុងបណ្ដាថ្ងៃត្រៀម បម្រុងទទួលអំណរនិទាឃរដូវឆ្នាំ ២០២៣ នេះ យើងខ្ញុំមានឱកាសមកកាន់មូលដ្ឋានផលិត “នំអន្សមមីងយី” ឃើញមានសភាពអ៊ូអរដោយមានគ្នាវេចនំជាង ៦០ នាក់កំពុងវេចនំសម្រាប់ផ្គត់ផ្គង់ឲ្យអតិថិជននាឱកាសបុណ្យតេតនេះ។
កាលពីរាត្រីនៃថ្ងៃទី ០២ មករា ឆ្នាំ ២០២៣ នៅមណ្ឌលវត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ឃុំង៉ាយស្វៀង ស្រុកថ្កូវ ក្រុមខេមរារក្សាវប្បធម៌បានចាត់តាំងពិធីប្រឡង “សម្រស់នារីខ្មែរ” លើកទី ២ ឆ្នាំ ២០២២ រង្វង់ផ្ដាច់ព្រ័ត្រ។ ចូលរួមពិធីនេះ មានតំណាងថ្នាក់ដឹក នាំរដ្ឋអ ណាចមូលដ្ឋាន ព្រះចៅអធិការនានាវត្តទាំង ក្នុងនិងក្រៅខេត្ត ម្ចាស់ឧបត្ថម្ភមួយអន្លើដោយ ទស្សនិកជនរាប់ពាន់នាក់។
រួមជាមួយបណ្តាសកម្មភាពផ្សព្វផ្សាយសារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស និងបធានបទឆ្នាំ ២០២២ របស់មជ្ឈិមសមាគមនារីវៀតណាម ស្តីពី “ការផ្លាស់ថ្មី ច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយ និងចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣” ភ្ជាប់ជាមួយកម្មវិធីសំខាន់ៗរបស់សមាគមថ្នាក់លើ និងបណ្តាសកម្មភាពបដិវត្តន៍នៅមូលដ្ឋាន។ ឆ្នាំ ២០២២ សមាគមនារីគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបានអនុវត្តល្អភារកិច្ចឧបត្ថម្ភនារីពង្រីកសេដ្ឋកិច្ច ចូលរួមផ្តើមអាជីព បណ្តាសកម្មភាពសុខុមាលភាពសង្គម សប្បុរសធម៌ ជួយគ្នាទៅវិញទៅមក ចូលរួមវិភាគទានកសាងផ្ទះមេត្តាធម៌ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ ទទួលឧបត្ថម្ភកុមារកំព្រាដែលមានឪពុកឬម្តាយស្លាប់ដោយសារជំងឺកូវីដ-១៩។ ឧបត្ថម្ភនារីក្រីក្រ លើកកម្ពស់គុណភាពសកម្មភាពសមាគម និងចលនាបដិវត្តន៍នៅមូលដ្ឋាន។