កាលពីរាត្រីនៃថ្ងៃទី ០២ មករា ឆ្នាំ ២០២៣ នៅមណ្ឌលវត្តពោធិព្រឹក្សគិរីវង្ស (ស្វាយសៀមចាស់) ឃុំង៉ាយស្វៀង ស្រុកថ្កូវ ក្រុមខេមរារក្សាវប្បធម៌បានចាត់តាំងពិធីប្រឡង “សម្រស់នារីខ្មែរ” លើកទី ២ ឆ្នាំ ២០២២ រង្វង់ផ្ដាច់ព្រ័ត្រ។ ចូលរួមពិធីនេះ មានតំណាងថ្នាក់ដឹក នាំរដ្ឋអ ណាចមូលដ្ឋាន ព្រះចៅអធិការនានាវត្តទាំង ក្នុងនិងក្រៅខេត្ត ម្ចាស់ឧបត្ថម្ភមួយអន្លើដោយ ទស្សនិកជនរាប់ពាន់នាក់។
បេក្ខនារី គឹមធីរីដា (ទី ២ ខាងឆ្វេង) ទទួលជ័យលាភីលេខ ១។
ចូលរួមប្រឡងវគ្គផ្ដាច់ព្រ័ត្រ មានបេក្ខនារី ២០ រូប ដែលបានជ្រើសរើសក្នុងចំណោមបេក្ខនារី ១៦០ រូបឆ្លងកាត់ខ្លឹមសារប្រឡង៖ សម្ដែងកាយវិការ និងល្បងប្រាជ្ញាដោយឆ្លើយសំណួររបស់គណៈមេប្រយោគជុំវិញបញ្ហាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ។ល។ ជាលទ្ធផលបេក្ខនារីគឹមធីរីដា មកពីភូមិក្នុងស្រុក ឃុំហ្វាឡើយ ស្រុកចូវថាញ់ ខេត្តត្រាវិញ មានលេខសម្គាល់ ០៨៩ ទទួលបានជ័យលាភីលេខ ១។ បេក្ខនារី ថាច់ធីកេវតៀង មកពីភូមិមេពាំង ឃុំផុងភូ ស្រុកកូវកែ មានលេខសម្គាល់ ០៦៨ ទទួលជ័យលាភីលេខ ២។ បេក្ខនារីឡឹមធីហូវមានលេខសម្គាល់ ០០៥ មកពីភូមិបឹងក្រចាប់ថ្មី ឃុំតឹងហ៊ឹង ស្រុកឡុងភូ ខេត្ត សុកត្រាំង ទទួលជ័យលាភី លេខ ៣។
បានដឹងថា បន្ទាប់ពីជោគជ័យនៃកម្មវិធីប្រឡង “សម្រស់នារីខ្មែរ” លើកទី ១ កាលឆ្នាំ ២០២០ ក្រុមខេមរារក្សាវប្បធម៌បានចាត់តាំង ពិធីប្រឡង “សម្រស់នារីខ្មែរ” លើកទី ២ ឆ្នាំ ២០២២។ គោលដៅនៃពិធីប្រឡងគឺដើម្បីលើក តម្កើងសម្រស់នារីខ្មែរនៅតាមភូមិ ស្រុកក៏ដូច ជារៀបចំឲ្យមានកន្លែងកម្សាន្តមួយត្រឹមត្រូវសម្រាប់នារីខ្មែរគ្រប់រូប។
បេក្ខនារីដែលចូលរួមប្រឡងគឺនារីដែលកំពុងរស់នៅបណ្ដាខេត្តនៃភូមិភាគខាងត្បូង មានអាយុពី ១៦ ដល់ ៣០ ឆ្នាំនៅលីវ មានកម្ពស់ពី ១,៥៥ ម៉ែត្រឡើងទៅ៕ ដំណឹង-រូបថត៖ ថាច់ហ្វាង