ក្រោយអស់រយះកាលស្ងប់ស្ងាត់ មកទល់ពេលនេះអាសន្នរោគកូវីដ-១៩ បានផុះឡើងសាជាថ្មី និងកំពុងរាលដាលយ៉ាងស្មុគស្មាញនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសយើង ពេលដែលកើតមានបណ្តាករណីត្រូវជ្រាបក្នុងសហគមន៍។ រួមជាមួយនឹងទូទាំងប្រទេស គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តត្រាវិញមានគោលការណ៍ម្ចាស់ការបង្កើនការបង្ការ ទប់ស្កាត់មហាអាសន្នរោគកូវីដ-១៩ មិនទុកឲ្យរាលដាលរាតត្បាតទូលំទូលាយលើភូមិសាស្ត្រខេត្ត។ ទន្ទឹមជាមួយនឹងការខិតខំអស់ពីកម្លាំងចិត្តរបស់ទូទាំងប្រព័ន្ធនយោបាយខេត្ត ក៏មានតម្រូវការព្រមព្រៀងស្រុះស្រួលចូលរួមជាកម្លាំងរបស់ព្រះសង្ឃ ជនរួមជាតិខ្មែរក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដោយបណ្តាកិច្ចការជាក់ស្តែងដើម្បីសុខភាពរបស់ខ្លួន របស់គ្រួសារយើងផ្ទាល់ និងសហគមន៍។ ប្រការនេះបានត្រដាងឡើងនូវការអនុវត្តន៍តាមបណ្តាសេចក្តីណែនាំ ការសំណើរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ និងការព្រមានប្រកាស់របស់ផ្នែកសុខាភិបាល។