ដំណឹងល្អមួយសម្រាប់បណ្តាអ្នកចម្ការស្រុកកូវកែ គឺគណៈកម្មាធិការប្រជាជនខេត្តត្រាវិញទើបមានគោលការណ៍វិនិយោគគម្រោងការកសាងផ្លូវប្របទន្លេហូវសំដៅទប់ស្កាត់ទឹកជំនន់។
ជាច្រើនឆ្នាំកន្លង សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានសកម្មផ្សព្វផ្សាយចលនា “ នារីរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុខដុមរមនា សុភមង្គល “ ជូនដល់សមាជិកានិងមហាជន។ ឆ្លងតាមរយៈនោះលេចធ្លោគំរូជាច្រើនក្នុងការពលកម្មផលិត ជម្នះរាល់ការលំបាកក្នុងដំណើរជីវិត។ ក្នុងនោះមានបង ស្រីថាច់ធីកួ និងបងស្រីត្រឹមធីហៀងជាដើម។ ទោះគាត់ទាំងពីរនាក់ មានស្ថានភាពគ្រួសារខុសពីគ្នាក៏ដោយ ប៉ុន្តែមានចំណុចដូចគ្នាគឺមាន “ឆន្ទៈមោះមុត ជម្នះការលំបាក “ គួរឲ្យគោរពស្ងើចសរសើរ។
អនុវត្តចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” សមាគមសហព័ន្ធនារីសង្កាត់ទី ៩ ទីក្រុងត្រាវិញមានរបៀបធ្វើល្អប្រកបដោយការច្នៃប្រតិដ្ឋជាច្រើនភ្ជាប់ជាមួយបណ្ដាសកម្មភាព ចលនាប្រឡងប្រណាំងរបស់សមាគម ផ្ដើមពីនោះជះឥទ្ធិពលយ៉ាងសកម្មដល់ការលើកកម្ពស់ជីវភាពរបស់សមាជិក កសាងអង្គការសមាគមរឹងមាំ អនុវត្តមានប្រសិទ្ធភាពគោលដៅពង្រីកសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន។
ឃុំង៉ូវឡាក ស្រុកយ្វៀងហាយមានសក្តានុពលអំពីការផលិតកសិកម្ម ជាពិសេសគឺផលិតដំណាំលើដីផ្កោរខ្សាច់។ បច្ចុប្បន្នទូទាំងឃុំមានផ្ទៃដីពី ១.១០០-១.២០០០ ហិកតា ភាគច្រើនផលិតបណ្តាបន្លែស៊ីស្លឹកគ្រប់ប្រភេទ ម្ទេស ឪឡឹក។ល។ អាស្រ័យផលិតដោយឯកឯងមិនទាន់មានការចងសម្ព័ន្ធម៉្លោះហើយតម្លៃផលិតផលនាំមកមិនបានខ្ពស់ ច្រើនធ្លាក់ក្នុងស្ថានភាព “អំណោយផល ប៉ុន្តែគ្មានតម្លៃ”។ យោងលើស្ថានភាពនោះ ឆ្នាំ ២០១៨ ទម្រង់ក្រុមសមាគមរបរ (មានមុខរបរដូចគ្នា មានគោលបំណងដូចគ្នាក្នុងការផលិត។ល។) របស់សមាគមកសិករឃុំង៉ូវឡាកបានបង្កើត និងចាប់ផ្តើមដំណើរការសកម្មភាព ដំបូងនាំមកលទ្ធផលក្នុងការផលិតផងនិងលក់ដូរផលិតផលផង។ល។
ក្នុងបណ្តាឆ្នាំកន្លង គោលនយោបាយអាទិភាពឧបត្ថម្ភគាំពារសុខាភិបាល បានផ្សព្វផ្សាយអនុវត្តដល់ជនរួមជាតិខ្មែរ មានលក្ខណៈបានប្រសព្វជាមួយការពិនិត្យ ព្យាបាលជំងឺកាន់តែល្អប្រសើរជាង។ ដំណាក់សុខាភិបាលឃុំឡុងហ៊ីប ស្រុកថ្កូវជា ដំណាក់សុខាភិបាលមួយអនុវត្តល្អការងារនេះ។