ក្នុងបណ្តាឆ្នាំកន្លង គោលនយោបាយអាទិភាពឧបត្ថម្ភគាំពារសុខាភិបាល បានផ្សព្វផ្សាយអនុវត្តដល់ជនរួមជាតិខ្មែរ មានលក្ខណៈបានប្រសព្វជាមួយការពិនិត្យ ព្យាបាលជំងឺកាន់តែល្អប្រសើរជាង។ ដំណាក់សុខាភិបាលឃុំឡុងហ៊ីប ស្រុកថ្កូវជា ដំណាក់សុខាភិបាលមួយអនុវត្តល្អការងារនេះ។
បងស្រីចូវធីហាមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំឡុងហ៊ីប។
បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំឡុងហ៊ីបមានកម្មាភិបាល បុគ្គលិក ០៧ រូបរួមមាន៖ វេជ្ជបណ្ឌិត ០១ រូប គ្រូពេទ្យ ០៣ រូប ឱសថការី ០២ រូប និងអ្នកថែបំប៉ន ០១ រូប (ក្នុងនោះមានជនរួមជាតិខ្មែរចំនួន ០៤ រូប)។ តាមកម្រិតផែនការពិនិត្យ ព្យាបាលជំងឺជូនអ្នកជំងឺ ឆ្នាំ ២០២០ ប្រមាណ ៦.០០០ នាក់។ គិតមកទល់ត្រីមាសទី ៣ ឆ្នាំ ២០២០ ដំណាក់ពិនិត្យ ព្យាបាលជូនអ្នកជំងឺបានចំនួន ៥.៥២៧ នាក់ (សម្រេចអត្រា ៩២% នៃកម្រិតផែនការ) ក្នុងនោះ ពិនិត្យព្យាបាលជំងឺដោយគាំពារសុខាភិបាលចំនួន ២.៥៨៦ នាក់ ពិនិត្យព្យាបាលវេជ្ជសាស្រ្តបុរាណចំនួន ១.៦៥៥ នាក់។
ទន្ទឹមជាមួយការពិនិត្យព្យាបាលជំងឺជូនប្រជាជន កងជួរវេជ្ជបណ្ឌិត គ្រូពេទ្យរបស់ដំណាក់សុខាភិបាល ឃុំឡុងហ៊ីបនៅទាំងអនុវត្តល្អការងារផ្សព្វផ្សាយទៀតផង។ ជាក់ស្តែងគឺផ្សព្វផ្សាយអនុវត្តផែនការ «ខែសកម្មភាពសុវត្ថិភាពគ្រឿងបរិភោគ» ចាត់តាំងឃោសនាជ្រោមជ្រែង «ខែកំពូលយុទ្ធនាការបង្ការការ ឆ្លងជំងឺHIVពីម្តាយទៅកូន» ពិគ្រោះយោបល់ពិនិត្យ HIV ជូនបងប្អូននារីមានផ្ទៃពោះលើភូមិសាស្រ្ត បំផុសចលនាគួបផ្សំសេវាថែទាំសុខភាពបង្កើតកូន ផែនការគ្រួសារដល់បណ្តាគ្រួសារប្រជាជន បន្ថយអត្រាកើតកូនលើកទី ៣ ។ល។ លទ្ធផលគិតតាំងពីដើមឆ្នាំ២០២០មកទល់ពេលនេះដំណាក់ចាត់តាំងផ្សព្វផ្សាយបានចំនួន ៦៥ ពេលដោយមានមនុស្ស ៣.២៦៨ នាក់ចូលរួម។
លោកវេជ្ជបណ្ឌិតង្វៀងជីកុង ប្រធានដំណាក់សុខាភិបាលឃុំឡុងហ៊ីបបានឱ្យដឹង៖ ជាភូមិសាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅច្រើន រួមជាមួយការលៃលកឱ្យមានកងកម្លាំងធ្វើការងារសុខាភិបាលជាជនជាតិខ្មែរ ផ្តើមពីនោះកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនមកពិនិត្យព្យាបាលជំងឺ។ បណ្តាប្រការចាំបាច់ត្រូវណែនាំ ឬក៏បណ្តារោគសញ្ញាចាំបាច់ត្រូវពិគ្រោះយោបល់នោះ គ្រូពេទ្យរបស់ដំណាក់ប្រឹក្សាយោបល់ណែនាំដោយភាសាខ្មែរ ជួយឱ្យការធ្វើព្យាករណ៍រោគ ពិនិត្យបានជាក់ច្បាស់ មានប្រសិទ្ធភាពជាង។
កំពុងពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំឡុងហ៊ីប បងស្រីចូវធីហា (អាយុ ៦៥ ឆ្នាំ) នៅភូមិផ្សារ ឃុំឡុងហ៊ីបបានឱ្យដឹង៖ ខ្ញុំកើតជំងឺបេះដូង ក្រួសក្នុងទាច កម្រិតស្ករក្នុងឈាមខ្ពស់ ច្រើនមកពិនិត្យព្យាបាលគាំ ពារសុខាភិបាល។ ក្រៅពីទទួលបានការឧបត្ថម្ភថ្នាំ លោកវេជ្ជបណ្ឌិតនៅទាំងផ្តែផ្តាំយ៉ាងហ្មត់ចត់ក្នុងការតមបណ្តាប្រភេទម្ហូបក្នុងពេលដែលខ្លួនកំពុងកើតមានជំងឺ។ អនុវត្តតាមពាក្យផ្តែផ្តាំរបស់លោកវេជ្ជបណ្ឌិតលេបថ្នាំបានទៀងទាត់ ម៉្លោះហើយជំងឺរបស់ខ្ញុំបានធូរស្រាលយ៉ាងច្រើន។
កំពុងមកព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំឡុងហ៊ីបដែរ លោកតាថាច់តឺ (អាយុ ៨២ ឆ្នាំ) នៅភូមិតាសឹក(អា)បានឱ្យដឹង៖ នៅវ័យកាន់តែចាស់ កម្លាំងកាន់តែខ្សោយ ក្នុងខ្លួនច្រើនកើតមានជំងឺតម្កាត់ធ្ងន់ធ្ងរបំផុតគឺឈឺសន្លាក់ឆ្អឹង។ អាស្រ័យហេតុនោះ ក្នុងរយៈ ពេលមួយសប្តាហ៍ ខ្ញុំមកកាន់ដំណាក់សុខាភិបាលពិនិត្យ ទទួលថ្នាំទៅផ្ទះលេប។ បានរដ្ឋឧបត្ថម្ភគាំពារសុខាភិបាលឃើញថាជាការពិសេសណាស់ទៅហើយ។ នោះជាលក្ខណៈញុាំងឱ្យខ្ញុំមានអារម្មណ៍រីករាយនៅពេលស្ថិតក្នុងវ័យចំណាស់ទទួលបានការថែទាំសុខភាព ព្យាបាលជំងឺដោយមិនបាច់ចំណាយប្រាក់។
អ្នកបំប៉នត្រឿងធីបែហុង(ជនជាតិខ្មែរ) នៅដំណាក់សុខាភិបាលឃុំឡុងហ៊ីបចែករំលែក៖ បានបំពេញការងារនៅតំបន់ជនរួមជាតិបានថែទាំសុខភាពប្រជាជនជាមោទនភាពសម្រាប់រូបខ្ញុំ។ ក្តីប្រាថ្នាបានថែទាំសុខភាពជូនជនរួមជាតិ អ្នកមានស្ថានភាពលំបាករបស់ខ្ញុំបានក្លាយជាការពិត។ នោះក៏អាស្រ័យដោយមានបណ្តាគោលនយោបាយអាទិភាពរបស់បក្ស និងរដ្ឋចំពោះជនរួមជាតិខ្មែរ។
មិនត្រឹមតែនៅដំណាក់សុខាភិបាលប៉ុណ្ណោះទេ ទាំងនៅបណ្តាមូលដ្ឋានដទៃៗទៀតលើភូមិសាស្រ្តស្រុកថ្កូវ ជាមួយប្រព័ន្ធសុខាភិបាលបានពង្រឹង សម្ភារសុខាភិបាលកាន់តែបានវិនិ យោគ ប្រភពធនធានមនុស្សក្នុងវិស័យសុខាភិបាលបានបង្កើន។ ផ្តើមពីនោះ គុណភាពពិនិត្យ ព្យាបាលជំងឺជូនប្រជាជននិយាយរួម ក្នុងតំបន់ជនរួមជាតិខ្មែរនិយាយដោយឡែកកាន់តែបានលើកកម្ពស់។ តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតហ្វិញហ្វាងតឹម នាយកមជ្ឈមណ្ឌលសុខាភិបាលស្រុកថ្កូវ៖ ការប្តេជ្ញាលើកកម្ពស់មុខជំនាញ វិជ្ជាជីវៈរបស់កម្មាភិបាល វេជ្ជបណ្ឌិតថ្នាក់ស្រុក និងបណ្តាដំណាក់សុខាភិបាលឆ្លើយតបបានតម្រូវការពិនិត្យព្យាបាលជំងឺកាន់តែខ្ពស់ជូនប្រជា ជន ជាពិសេសគឺការងារបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩។ ជាមួយការមិនបង្អង់លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ មជ្ឈមណ្ឌលសុខាភិបាលស្រុកក៏ដូចជាដំណាក់សុខា ភិបាលនៃបណ្តាឃុំ ទីប្រជុំជនស័ក្តិសមជាកន្លែងថែទាំសុខភាពជាទីទំនុកចិត្តសម្រាប់ប្រជា ជនលើភូមិសាស្រ្តស្រុក៕
អត្ថបទ - រូបថត៖ សម្បត្តិ