ស្ថិតក្នុងស្ថានភាពអាសន្នរោគគ្រុនបក្សីបង្កប់នៅក្នុងបរិស្ថាន ជាពិសេស គឺក្នុងពេលមុន ក្នុង និងក្រោយបុណ្យតេតឆ្នាំ ២០២២ អាស្រ័យការដឹកជញ្ជូន សត្វបក្សីនៅមូលដ្ឋានជាច្រើនអាចបណ្តាលឲ្យអាសន្នរោគជំងឺរាលដាល។ នេះ ក៏ជារយៈពេលផ្លាស់ប្តូររដូវ អាកាសធាតុប្រែប្រួលធ្វើឲ្យកម្លាំងធន់នឹងជំងឺរបស់សត្វថយចុះ ម្ល៉ោះហើយបក្សីងាយជ្រាបជំងឺ អាចបណ្តាលឲ្យអាសន្នរោគជំងឺកើតរាលដាលលើហ្វូងបក្សី។
ឆ្នាំកន្លង ជាឆ្នាំដែលជំងឺកូវីដ ១៩ កើតមានស្មុគស្មាញ បច្ចុប្បន្ននេះ បណ្តាសេវាកម្មផ្តោះប្តូរមុខទំនិញតាមប្រព័ន្ធបណ្តាញសង្គម ផ្ញើមកដល់ផ្ទះមានច្រើនដែរ ប៉ុន្តែបណ្តាថ្ងៃជិតដល់បុណ្យតេតនៅទីផ្សារជនបទតែងមានភាពកុះករដូចដើម។
អ្នកស្រីឡេធីបិចជី អនុប្រធានសមាគមកសិករខេត្តឱ្យដឹង៖ កន្លងហើយថ្មីៗនេះ ក្នុងសន្និបាតផ្សាយផ្ទាល់រវាងសមាគមកសិករខេត្ត និងក្រុមហ៊ុនចំកាត Green PoWers (ខេត្តបេនត្រែ) រួមជាមួយសមាគមកសិកររបស់ស្រុកទាំង ០៦ និងសមាគមកសិកមូលដ្ឋាន បានពិភាក្សាយោបល់អំពីជំរុញការកសាងកន្សោម ចងសម្ព័ន្ធលក់ផ្លែឈើជូនអ្នកចម្ការ។
ទោះបីត្រូវរងការឥទ្ធិពលដោយអាសន្នរោគកូវីដ‑១៩ ក៏ដោយ ប៉ុន្តែក្នុងឆ្នាំ ២០២១ ផ្នែកកសិកម្មស្រុកថ្កូវនៅតែបំផុសចលនាប្រជាកសិករលើភូមិសាស្រ្តអនុវត្តសម្រេចកម្រិតផែនការសំខាន់ៗជាច្រើន ក្នុងនោះមានការបង្វែររចនាសម្ព័ន្ធផលិត សំដៅដល់ការស្ដារឡើងវិញផ្ទៃដីដាំអំពៅលើភូមិសាស្រ្តស្រុក។
ឃុំសុងឡុក ស្រុកចូវថាញ់ គឺជាភូមិសាស្រ្តស្មុគស្មាញអំពីការឆ្លងរោគវិជ្ជមានជាមួយនឹងវីរុស SARS CoV-2 ច្រើន និងបានវាយតម្លៃកម្រិតអាសន្នរោគជា “តំបន់ក្រហម” បង្កការលំបាកដល់ជីវភាពប្រជាជន។ ក្នុងនោះខាញ់ឡុក ជាភូមិ មួយក្នុងចំណោមភូមិទាំង ០៨ មានករណីវិជ្ជមានវីរុស SARS CoV-2 ច្រើនបំផុត ប៉ុន្តែបច្ចុប្បន្ននេះអាសន្នរោគបានត្រួតពិនិត្យ ហើយភូមិក៏បានវិលត្រឡប់មកសភាពធម្មតាថ្មីវិញដែរ។
បច្ចុប្បន្ននេះ ផ្នែកកសិកម្មខេត្តកំពុងសកម្មចលនាបណ្តាគ្រួសារចិញ្ចឹមលើ ភូមិសាស្រ្តខេត្តចាក់វ៉ាក់សាំងបង្ការជំងឺឲ្យបសុសត្វ ពាហនសត្វដើម្បីកាត់បន្ថយរោគជំងឺកើតមានលើហ្វូងសត្វចិញ្ចឹម។
របៀបបង្ការ ព្យាបាលជំងឺក្រញង់លើដើមល្ហុង
របៀបផ្អាប់ចំបើង ស្មៅឲ្យជូរសម្រាប់ធ្វើចំណីគោ
រយៈពេលជិតមួយសប្ដាហ៍នេះ មាមីងកសិករខ្មែរដាំដំណាំគ្រប់ប្រភេទនៅបណ្ដាស្រុកកូវង៉ាង ចូវថាញ់ យ្វៀងហាយ ថ្កូវ រីករាយដោយសារតម្លៃដំណាំកើនពី ០៣-០៤ ដង ប៉ុន្ដែមិនគ្រប់ប្រភពផ្គត់ផ្គង់ឲ្យទីផ្សារផង។
បច្ចេកទេសចិញ្ចឹមត្រីអណ្តែងទន់ចម្រុះនឹងត្រីកន្ធរក្នុងស្រែស្រូវ
តាមការកត់សម្គាល់របស់យើងខ្ញុំនៅនឹងបណ្តាចម្ការផ្លែឈើស្រុកកូវកែ កាងឡុង ក្នុងបណ្តាថ្ងៃចុងខែវិច្ឆិកា ឆ្នាំ ២០២១ នេះជារយៈពេលមុខទំនិញផ្លែឈើមួយចំនួនកំពុងប្រមូលផលចំនួនច្រើនដូចជា៖ ស្វាយ ក្រូចពោធិ៍សាត់ ក្រូចត្លុង ផ្លែស្រកានាគ។ល។ ថ្វីត្បិតដូច្នោះក្តី អាស្រ័យតម្លៃថយចុះក្នុងមួយគីឡូក្រាម ពី ១០.០០០-១៥.០០០ ដុង (យោងតាមប្រភេទផ្លែឈើ) រួមជាមួយនោះ ប្រាក់ចំណាយដូចជា៖ ជី ថ្នាំការពាររុក្ខជាតិ ជួលពលករ។ល។ កើនពី ៤០-៥០% ប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំ ២០២០។ អ្នកចម្ការជាច្រើនជួបការលំបាក ខាតទុនច្រើន អាស្រ័យផ្លែឈើដល់ដំណាក់កាលប្រមូលផល។
ដើម្បីបង្កើនសេដ្ឋកិច្ចរបស់មូលដ្ឋានឃុំតឹងស៊ើង ស្រុកថ្កូវ តែងបំផុសចលនាប្រជាជនរក្សាខ្ជាប់ផ្ទៃដីផលិតស្រូវពូជគុណភាពខ្ពស់ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់ពូជបរិសុទ្ធរបស់ប្រជាកិសករ បង្កបានផលិតផលគុណភាពដើម្បីប្រជែងនៅលើទីផ្សារ។
ជីវភាពសម័យទំនើប ប្រជាជនតែងមមាញឹកក្នុងការងារ ប្រសិនបើមានបំណងចាត់តាំងពិធីជប់លៀងអ្វីនីមួយៗ តែងបារម្ភ ដោយសារមិនអាចរ៉ាប់រងកិច្ចការគ្រប់យ៉ាងដើម្បីទទួលភ្ញៀវកិត្តិយស។ យល់ពីតម្រូវការរបស់អតិថិជន ឆ្នាំ ២០១៨ សាខាសមាគមនារីភូមិផ្នោរព្រីង ឃុំឡុងថើយ ស្រុកទីវកឹង ចលនាសមាជិកាបង្កើតសេវាកម្មចុងភៅ ដើម្បីម៉ៅចម្អិនម្ហូបអាហារនៅតាមគេហដ្ឋាន ដោយមានឈ្មោះថា សេវាកម្មចុងភៅម៉ាយឌិញ ក្រោមការគ្រប់គ្រងរបស់សាខាសមាគមនារីភូមិផ្នោរព្រីង។
ជាមួយការប្តេជ្ញាកសាងស្លាកសញ្ញាអង្ករ“ត្បូងពេជ្រវៀត” ដំបូងបង្អស់របស់ខេត្ត សហករណ៍បានប្រមូលផ្តុំសមាជិកដើម្បីកសាងវិធីសាស្រ្តថែទាំដោយធម្មជាតិ ធានាម៉ៅទិញផលិតផលតាមកន្សោមតម្លៃដែលបានចងសម័្ពន្ធផលិត សន្សឹមៗផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិតរបស់សមាជិកក្នុងសហករណ៍។
អាស្រ័យដោយជះឥទ្ធិពលរួមនៃអាសន្នរោគកូវីដ‑១៩ ឃុំដាឡុក ស្រុកចូវថាញ់តែងខិតខំក្នុងការអនុវត្តន៍ភារកិច្ចធានាការបង្ការជំងឺផង ធានាការពង្រីកសេដ្ឋកិច្ចលើមូលដ្ឋានលក្ខណៈពិសេសរបស់មូលដ្ឋានផង។
ផលិតស្រូវរដូវវស្សាត្រូវរងឥទ្ធិពលដោយ កត្តាជាច្រើនអំពីអាកាសធាតុ អាសន្នជំងឺ នៅលើស្រូវបណ្តាលឱ្យកសិករត្រូវចំណាយប្រាក់ច្រើនក្នុងដំណាក់កាលផលិត។ រដូវស្រូវវស្សាឆ្នាំនេះ កសិករមិនត្រឹមតែជួបប្រទះបណ្តាកត្តាខាងលើ ទាំងតម្លៃជីក៏កើនឡើង ធ្វើឱ្យកសិករកាន់តែជួបការលំបាកច្រើនជាងទៀត។
ដោយជះឥទ្ធិពលអាសន្នរោគកូវីដ-១៩ ការចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិ ឆ្នាំ ២០២១ មានការផ្លាស់ប្តូរ រូប ភាពចាត់តាំង។ ឆ្នាំមុនៗធ្លាប់ចាត់តាំងទិវាមហាសាមគ្គីចង្អុលការថ្នាក់ខេត្ត ប៉ុន្តែឆ្នាំ ២០២១ នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានប្តូររបៀបចាត់តាំងវិញ គឺគ្រាន់តែសហការជាមួយថ្នាក់ដឹកនាំខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់បណ្តាគ្រួសារគោលនយោបាយ ប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ និងជិតក្រប៉ុណ្ណោះ។ ទោះបីផ្លាស់ប្តូររបៀបចាត់តាំងដូច្នោះក៏ដោយ ប៉ុន្តែនៅតែរក្សាអត្ថន័យបានគ្រប់គ្រាន់ និងមានភាពកក់ក្តៅដូចទិវាមហាសាមគ្គី ទូទាំងប្រជាជាតិជារៀងរាល់ឆ្នាំដែរ។
គិតដល់ថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០២១ បណ្តាឃុំ ទីប្រជុំជនមានគោសង្ស័យ និងកើតជំងឺ ៩៧៨ ក្បាល របស់គ្រួសារចិញ្ចឹម ២១២ គ្រួ កម្ទេចគោចោល ៧៦ ក្បាល ជាមួយទម្ងន់ ១៦.០០៦ គីឡូក្រាម។ ផ្តើមពីការផ្ទុះឡើងនៃអាសន្នរោគរលាកដុំពកស្បែកលើគោ ក្របី ដំណាក់ចិញ្ចឹមសត្វ និងបសុព្យាបាលស្រុកសហការជាមួយបណ្តាមូលដ្ឋានចាក់ថ្នាំបង្ការជំងឺឱ្យគោសម្រេចជាង ៨៥% នៃចំនួនគោដែលត្រូវចាក់ថ្នាំ។ បណ្តាមូលដ្ឋានក៏ធ្វើល្អការងារផ្សព្វផ្សាយអំពីអាសន្នរោគ ជួយឱ្យបណ្តាគ្រួសារចិញ្ចឹមសត្វលើកកម្ពស់ស្មារតីក្នុងការបង្ការអាសន្នរោគបាននាំមកប្រសិទ្ធភាព។