ទីប្រជុំជនឌិញអាងស្រុកថ្កូវគឺជាមូលដ្ឋានដែលមានទម្រង់ពង្រីកសេដ្ឋកិច្ចមានប្រសិទ្ធភាពជាច្រើនទម្រង់។ ក្នុងនោះមានទម្រង់ចិញ្ចឹមពពែដែលនាំមកលទ្ធផលជាក់ស្តែងបានប្រជាជនជាច្រើនគ្រួសារនៅមូលដ្ឋានពេញចិត្ត។ ឆ្នាំ ២០២១ ទីប្រជុំជនឌិញអាងមានពពែជិត ២.២០០ ក្បាលរបស់គ្រួសារចិញ្ចឹមជិត ១៥០ គ្រួ ក្នុងនោះ មានគ្រួសារជនជាតិខ្មែរជិត ១០០ គ្រួ។ ភាគច្រើនប្រមូលផ្តុំនៅអនុសង្កាត់លេខ ៣ លេខ ៤ និង លេខ ៥។
ឆ្នាំ ២០២១ លើភូមិសាស្រ្តខេត្ត មានផលិតផល ២៦ មុខរបស់ឆ្នាំ ២០២០ បានទទួលស្គាល់សម្រេចសម្បទា OCOP អ្នកផលិត ១៦ កន្លែង។ ចាប់ពីពេល ចូលរួមកម្មវិធី OCOP ភ្លាម អ្នកផលិតទាំងនោះ បានម្ចាស់ការប្រើប្រាស់វិទ្យាសាស្រ្ត បច្ចេកទេស ក៏ដូចជាវិនិយោគឧបករណ៍ទៅក្នុងចង្វាក់ផលិត ខិតខំកែលម្អ លទ្ធភាពពង្រីកទីផ្សារសម្រាប់ផលិតផលដើម្បីលើកកម្ពស់គុណភាព សម្រេចគំរូពេញលេញ ពហូសណ្ឋានផលិតផល។
ក្នុង ២ ដំណាក់កាល៖ ដំណាក់កាលទី ១ (២០១៣‑២០១៥) និងដំណាក់កាលទី ២ (២០១៦‑២០២០) ឃុំញីទ្រឿង ស្រុកកូវង៉ាង មានគ្រួសារទទួលផលគោលនយោបាយឧបត្ថម្ភដីសង់លំនៅឋានតាមសេចក្តីសម្រេចចិត្តលេខ ២៩/២០១៣/QĐ-TTg ចុះថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៣ របស់នាយករដ្ឋមន្ត្រីចំនួន ១២៤ គ្រួ សរុបថវិកាអនុវត្តជាង ៤,០៥៤ ពាន់លានដុង ក្នុងនោះថវិកាមជ្ឈិមឧបត្ថម្ភជាង ៣,៧ ពាន់លានដុង ថវិកាមូលដ្ឋានបដិភាគ ៣៣៩ លានដុង ជាមួយផ្ទៃដីបានឧបត្ថម្ភ ៤៤.៥៨៦ ម៉ែត្រក្រឡា គិតជាមធ្យម ក្នុងមួយគ្រួសារទទួលបានដីឧបត្ថម្ភពី ៣០០ - ៤០០ ម៉ែត្រក្រឡា។
ឆ្នាំ ២០២០ និង ៦ ខែដើមឆ្នាំ ២០២១ ក្រុមហ៊ុនអគ្គិសនីត្រាវិញអនុវត្តភារកិច្ចផលិត ធ្វើអាជីវកម្មក្នុងស្ថានភាពសេដ្ឋកិច្ចខេត្តត្រាវិញជួបការលំបាកច្រើននិងជះឥទ្ធិពលដោយសារជំងឺកូវីដ-១៩ អូសអន្លាយ។ ក្រុមហ៊ុនបានដាក់ចេញវិធីសាស្រ្តអនុវត្តគោលដៅពីរទន្ទឹមគ្នាគឺបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បណ្ដើរ ធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាពបន្តបន្ទាប់ និងលំនឹងបណ្ដើរ។ ព្រមទាំងខិតខំធានាផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់សម្រាប់បម្រើការពង្រីកសេដ្ឋកិច្ច-សង្គម ប្រជុំជីវភាពរបស់ប្រជាជននៅលើភូមិសាស្រ្តខេត្ត ធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាពបន្តបន្ទាប់បម្រើក្នុងបណ្ដាថ្ងៃបុណ្យតេត ថ្ងៃបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១-២០២៦ ។ល។ ជាពិសេស ធានាបង្កើនការផ្គត់ផ្គង់អគ្គិសនីដល់បណ្ដាមន្ទីរពេទ្យ មូលដ្ឋានសុខាភិបាល និងបណ្ដាតំបន់ចត្តាឡីស័កប្រមូលផ្ដុំបម្រើការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
កន្លងហើយ ក្រុមប្រឹក្សាវាយតម្លៃចំណាត់ថ្នាក់ផលិតផលស្ថិតក្នុងកម្មវិធី ឃុំ ទីប្រជុំជននីមួយៗមានលផិតផលមួយប្រភេទ ស្រុកកាងឡុងបានដំណើរការពិនិត្យទទួលស្គាល់ផលិតផល ០៨ ប្រភេទស្នើឲ្យខេត្តទទួលស្គាល់ផលិតផល OCOP ឆ្នាំ ២០២១។
របៀបបង្ការកម្ចាត់ដង្កូវក្បាលខ្មៅបំផ្លាញដូង
លោកផាមមិញត្រៀង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា នេះជាប្រ ភេទដង្កូវមួយកើតថ្មី និងអាចបំផ្លាញដូងក្នុងដំណាក់កាលលូតលាស់ជាង ៧០% និងខូច ខាតដល់ទិន្នផលប្រមាណ ៨០%។
កាលពីថ្ងៃទី ១២ ខែតុលា ខេត្តត្រាវិញចាត់តាំងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើភូមិសាស្រ្តខេត្ត។ តាមគោលលំនាំ “វ៉ាក់សាំងល្អបំផុតគឺ វ៉ាក់សាំងឆាប់បានចាក់បំផុត” នោះ កាលពីថ្ងៃទី ១៣ ខែតុលា មូលដ្ឋានជាច្រើននៅលើភូមិសាស្រ្តខេត្តបានចេញទ័ពអនុវត្តការចាក់វ៉ាក់សាំង Vero Cell របស់សម្ព័ន្ធ Sinopharm។
តាមរបាយការណ៍របស់គណៈចង្អុលការបណ្ដាកម្មវិធីគោលដៅជាតិ និងទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ឃុំដាឡុក គិតមកដល់ចុងឆ្នាំ ២០២០ ឃុំដាឡុកបានអនុវត្តសម្រេច ១៦/១៩ លក្ខឋានជនបទថ្មី។ ០៩ ខែដើមឆ្នាំ ២០២១ ឃុំដាឡុកបន្ដអនុវត្តសម្រេចបន្ថែម ០៣ លក្ខឋានទៀត បង្កើនចំនួនមកទល់ពេលនេះឃុំអនុវត្តសម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី។
ក្នុងរយៈពេល ០៩ ខែដើមឆ្នាំ ២០២១ សរុបតម្លៃផលិតកសិកម្ម-រុក្ខកម្ម-ជលផលទូទាំងខេត្តប៉ាន់ស្មានសម្រេចបាន ២០.៦០៧ ពាន់លានដុង សម្រេច ៧៣,២% ផែនការ កើន ៥,៩% (១.១៤៦ ពាន់លានដុង) ការរចនាសម្ព័ន្ធកសិកម្មឡើងវិញបន្តវិវឌ្ឍ ផ្នែកជំនាញសហការជាមួយមូលដ្ឋានអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តការងារជំរុញកសិកម្មសមស្របជាមួយ នឹងស្ថានភាពអាសន្នរោគកូវីដ-១៩។
ស្រុកកូវកែមានមាមីងខ្មែររស់នៅជាង ៣២%។ ប៉ុន្មានឆ្នាំកន្លង ចលនាបង្វែរដីផលិតផ្តល់ផលទាបនៅបណ្តាឃុំដែលមាមីងខ្មែររស់ច្រើនដូចជា៖ ហ្វាអឹង ចូវដៀង ផុងភូ ហ្វាតឹង បាននាំលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ជាពិសេស ដីផ្នោរ ខ្សាច់ ដីទួល និងដីចម្ការផ្តល់ផលទាបបានមាមីងកសិករបង្វែរមកដាំដំណាំ ឈើហូបផ្លែ ដូចជា៖ ហ្គឹក ក្រូច ដាំស្មៅចិញ្ចឹមគោ ផលិតស្រូវ-ចិញ្ចឹមត្រី រួមចំណែកលើកកម្ពស់តម្លៃដីប្រើប្រាស់។
ដោយទទួលបានការផ្ទេរសិទ្ធិពីអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ក្រុមហ៊ុនអគ្គិសនីត្រាវិញ ទើបសហការជាមួយគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ មួយអន្លើដោយថ្នាក់ដឹកនាំរដ្ឋអំណាចមូលដ្ឋាន ចាត់តាំងពិធីប្រគល់ជូនផ្ទះឧបការគុណ ០៧ ខ្នង ដល់គ្រួសារគោលនយោបាយជួបលំបាកអំពីលំនៅឋាន នៅស្រុកចូវថាញ់ រួមមាន៖ ឃុំហ្វាឡើយ ០២ ខ្នង ឃុំដាឡុក ០២ ខ្នង ឃុំម៉ីចាញ់ ០១ ខ្នង ឃុំសុងឡុក ០១ ខ្នង និងទីប្រជុំជនចូវថាញ់ ០១ ខ្នង។
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាប្រវេណីកងកម្លាំងតម្រួតបង្ការពន្លត់អគ្គិភ័យ សង្គ្រោះ ជនរងគ្រោះ (០៤/១០/១៩៦១-០៤/១០/២០២១) និងឆ្នាំទី ២០ ទិវាទូទាំងប្រជាជនចូលរួមបង្ការពន្លត់អគ្គិភ័យ ០៤/១០/២០០១-០៤/១០/២០២១) កាលពីថ្ងៃទី ០២ និងទី ០៤ ខែតុលា កងកម្លាំងតម្រួតបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះជនរងគ្រោះនគរបាលខេត្ត ត្រាវិញ (តំបន់ទីវកឹង) សហការជាមួយរដ្ឋអំណាចមូលដ្ឋានចាត់តាំងហ្វឹកហាត់វិធីសាស្រ្តបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជនរងគ្រោះ ០២ លើកនៅតំបន់អាសយជនភូមិភូទ័រ ១ ឃុំហ៊ីវទ្រុង និងតំបន់អាសយជនអនុសង្កាត់លេខ ១ ទីប្រជុំជនទីវកឹង។
លោកឡេវ៉ាំងដុង នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញបានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ ជំងឺរលាកដុំពកស្បែកលើក្របីគោបានកើតមាននៅលើគោរបស់គ្រួសារចិញ្ចឹមគោមួយនៅសង្កាត់លេខ ៥ ទីក្រុងត្រាវិញ។ ក្នុងនោះ សង្ស័យកើតមានលើគោ ១ ក្បាលក្នុងចំណោមគោ ៧ ក្បាល។
កាលពីថ្ងៃទី ២០ កញ្ញាឆ្នាំ ២០២១ លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាចេញផ្សាយផែនការលេខ ៨៤/KH-UBND ស្តីពីការដាំព្រៃឈើ ដើមឈើពង្រាយនៅលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២១‑២០២៥។
តាមដំណឹងពីគណៈកម្មាធិការប្រជាជនស្រុកថ្កូវ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ ជំងឺរលាកដុំពកស្បែកបានកើតមានឡើងនៅបណ្ដាឃុំ៖ ង៉ុកបៀង ឡុងហ៊ីប និងតឹងហ៊ីប ដោយមានគោកើតជំងឺ ១១៥ ក្បាលរបស់គ្រួសារចិញ្ចឹម ៥៩ គ្រួ។ បណ្តាលឱ្យគោងាប់ដោយសារជំងឺមិនបង្អង់កើនឡើង។ បច្ចុប្បន្នបណ្តាឃុំលើភូមិសាស្រ្តស្រុកថ្កូវ ប្រញាប់អនុវត្តបណ្តាវិធានការដើម្បីទប់ស្កាត់អាសន្នរោគ។
លោកភុងថេម៉ី នាយកអគ្គិសនីចូវថាញ់បានឲ្យដឹងថា៖ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ ពេលនេះ អគ្គិសនីចូវថាញ់បាន ផ្ដុំកម្លាំងផ្គត់ផ្គង់ អគ្គិសនីបម្រើការផលិត ធ្វើអាជីវកម្មលើមូលដ្ឋាន ស្រុក។
ក្នុងបណ្តាឆ្នាំកន្លង រួមជាមួយការបើកបណ្តាវគ្គហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសជូនប្រជាកសិករ សមាគមកសិករឃុំតឹងហ៊ុង ស្រុកទីវកឹងនៅទាំងសកម្មបំផុសចលនាប្រឡងប្រណាំង ជំរុញការផលិត ផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹម និងកសាងបានទម្រង់ជាច្រើនជួយឱ្យប្រជាកសិករលើកកម្ពស់ប្រសិទ្ធភាពផលិត។
ជាមួយហ្វូងគោនាពេលបច្ចុប្បន្នជាង ៥០.០០០ ក្បាល ស្រូបយក ១/៤ នៃចំនួនហ្វូងគោទូទាំងខេត្ត ស្រុកកូវង៉ាងជាមូលដ្ឋានមានចំនួនហ្វូងគោច្រើនបំផុតរបស់ខេត្ត។ លោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងបានឲ្យដឹងថា៖ សត្វគោមិនត្រឹមតែជួយបំបាត់ភាពក្រីក្រហើយនៅទាំងជាសត្វចិញ្ចឹមសំខាន់ផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់ លំនឹង ស្ថិរភាពក្នុងការអនុវត្តទិសដៅបំបាត់ភាពក្រីក្រ កសាងជនបទថ្មីនៅស្រុកកូវង៉ាងទៀតផង។