កាលពីព្រឹកថ្ងៃទី ២៣ ខែមេសា ក្រុមហ៊ុនចំកាតពាណិជ្ជកម្ម‑សាងសង់ធ្វឹងផាកចាត់តាំងពិធីបញ្ចុះបឋមសិលាគម្រោងការវិនិយោគសាងសង់ហេដ្ឋាបច្ចេកទេសមណ្ឌលឧស្សាហកម្មហ៊ីបម៉ីតី ស្រុកកូវង៉ាង។ ចូលរួមពិធីបញ្ចុះបឋមសិលា មានលោកឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្ដាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងគ្វិញទៀង ង្វៀងទ្រុងហ្វាង រួមជាមួយបណ្ដាមន្ទីរ ផ្នែកខេត្ត និងគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក និងឃុំហ៊ីបម៉ីតី។
អ្នកស្រី ទ្រីវធីង៉ុកសាង សមាជិកាគណៈប្រតិបត្តិការបក្សស្រុក លេខាបក្សឃុំថាញ់ភូ ស្រុកកូវកែបានឲ្យដឹង៖ អាណត្តិកាល ២០១៧-២០២២ ចលនាសមាគមអតីតយុទ្ធជននៅឃុំបានរួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានអនុវត្តល្អបណ្តាសកម្មភាពចូលរួមសហការ។ ឆ្លងតាមរយៈតួនាទីធ្វើជាគំរូ “កងទ័ពអ៊ំហូ”ក្នុងការចូលរួមពង្រីកសេដ្ឋកិច្ចបានជះឥទ្ធិពលដល់បណ្តាសមាជិក និងប្រជាជន។ ជាពិសេសគឺក្នុងចលនាអនុវត្តផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច (ពីដីផលិតស្រូវមកដាំឈើហូបផ្លែ ក្រូចពោធិ៍សាត់) បាននាំមកប្រសិទ្ធភាពក្នុងការងារបំបាត់ភាពក្រីក្រ។ល។
អនុវត្តតាមស្មារតីសារលិខិតលេខ ៨១៧ របស់សមាគមកសិករខេត្តត្រាវិញស្តីអំពីការចាត់តាំងមហាសន្និបាតសាខាសមាគមកសិករអាណត្តិកាល ២០២២-២០២៧។ កាលពីថ្ងៃទី ២៤ មេសា ឆ្នាំ ២០២២ សមាគមកសិករស្រុកទីវកឹងចង្អុលការសមាគមកសិករឃុំភូកឹងជ្រើសយកសាខាសមាគមភូមិកូវត្រែធ្វើជាកន្លែងចាត់តាំងមហាសន្និបាតគំរូអាណត្តិកាល ២០២២-២០២៧។ ថ្នាក់ដឹកនាំសមាគមកសិករខេត្ត ស្រុក និង ១១ ឃុំ ទីប្រជុំជនក្នុងស្រុកចូលរួម។
សំណង់ស្ថិតនៅភូមិត្រាដែកឃុំង្វៀកហ្វា ស្រុកចូវថាញ់ ជាសំណង់មួយក្នុងបណ្តាសំណង់បានជ្រើសរើសអំណរព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២-ខែឧសភា ឆ្នាំ ២០២២)។
បច្ចេកទេសចិញ្ចឹមសត្វព្រាប
លោកង្វៀងថាញ់ហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងទើបចុះហត្ថលេខាផ្សាយសេចក្តីសម្រេចលេខ ៨៨០/QĐ-UBND អនុវត្តគម្រោងការឲ្យបុលទុបឧបត្ថម្ភបង្កការងារធ្វើ រក្សា និងបើកទូលាយការងារធ្វើដំណាក់កាល ២០២២-២០២៥។ សរុបទុនសម្រាប់អនុវត្តគម្រោងការដំណាក់កាល ២០២២-២០២៥ ប្រមាណ ១០០ ពាន់លានដុង។
គម្រោងការ “ឧបត្ថម្ភអនុវត្តឧបករណ៍គ្រឿងម៉ាស៊ីនជឿនលឿនក្នុងការផលិតនំក្រៀប” នៅគ្រួសារអាជីវកម្មផាងក្វាងដាង នៅភូមិកោះ ឃុំង្វៀកហ្វា ស្រុកចូវថាញ់។
ស្រុកថ្កូវជាមូលដ្ឋានដែលមានមាមីងខ្មែររស់នៅច្រើនកុះករ អនុវត្តតាមគោលលំនាំ “ ទីណាមាននារី ទីនោះមានអង្គការសមាគម “ សមាគមសហព័ន្ធន៍នារីស្រុកថ្កូវបង្កើនការប្រមូលផ្តុំបងប្អូននារីខ្មែរចូលរួមក្នុងអង្គការសមាគមសម្រេចបានប្រសិទ្ធភាពខ្ពស់ រួមចំណែកបង្កើនអត្រាប្រមូលផ្តុំ ដើម្បីឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ច កសាងគ្រួសារសម្បូររុងរឿង និងសុភមង្គល។
ក្នុងបណ្តាឆ្នាំកន្លង ស្រុកចូវថាញ់តែងកំណត់ច្បាស់ការអនុវត្តល្អបណ្តាគោលនយោបាយជនជាតិ ជាភារកិច្ចមួយក្នុងបណ្តាភារកិច្ចសំខាន់ និងជាប្រចាំរបស់បក្ខភាគ។ អាស្រ័យអនុវត្តព្រមគ្នា និងមានប្រសិទ្ធភាពបណ្តាដំណោះស្រាយអត្រាគ្រួសារក្រីក្រ គ្រួសារជិតក្រនៅតំបន់ជនរួមជាតិខ្មែរជារៀងរាល់ឆ្នាំតែងថយចុះនិងសម្រេចបើប្រៀបជាមួយនឹងកម្រិតផែនការសេចក្តីសម្រេចចិត្តដាក់ចេញ។
តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំមានសត្វទាឃ្លានរាប់ពាន់ក្បាលត្រូវបានគេដោះលែងទៅក្នុងវាលស្រែដ៏ធំមួយ ដើម្បីកម្ចាត់សត្វល្អិតចង្រៃ និងស្រូវចំបើងដែលនៅសល់ក្រោយប្រមូលផល។
មុននោះសុងឡុកជាឃុំក្រីក្ររបស់ស្រុកចូវថាញ់ ឃុំមានជនរួមជាតិខ្មែររស់នៅជាង ៤០%។ កន្លងហើយ ឃុំផ្តុំកម្លាំងអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធី គម្រោងការ ក្នុងតំបន់ជនរួមជាតិខ្មែរ។ ជាក់ស្តែងមានបណ្តាកម្មវិធីឧបត្ថម្ភទុន លំនៅឋាន ដោះស្រាយការងារធ្វើ ។ល។ ជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរបានរីកចម្រើន ផ្តើមពីនោះគ្រួសារក្រីក្របានកាត់បន្ថយចីរភាព បច្ចុប្បន្ន ក្នុងទូទាំងឃុំនៅមានគ្រួសារក្រីក្រ ១២៦ គ្រួ ក្នុងនោះនៅមានគ្រួសារជាជនរួមជាតិខ្មែរ ៥៦ គ្រួ។
ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត
កម្មវិធី ”ឃុំនីមួយៗមានផលិតផលមួយមុខ” ថ្វីត្បិតថ្មី ប៉ុន្ដែជាមួយការចូលរួមរបស់បណ្ដាថ្នាក់ បណ្ដាផ្នែកពីរដ្ឋអំណាចមូលដ្ឋានដល់បណ្ដាម្ចាស់អាជីវកម្ម បានបង្កើតចេញផលិតផល OCOP ផ្ដល់ទិន្នផលខ្ពស់និងគុណភាព ល្អ។ មកទល់ពេលនេះ ស្រុកូវង៉ាងមានផលិតផល ១០ ប្រភេទសម្រេចសម្បទា OCOP ក្នុងនោះមាន ០៧ ក្រុម ផលិតផលអាហារនំអន្សមសម្រេចសម្បទា OCOP និងផលិតផល០៣ប្រភេទគឺនំក្រៀបទឹកដោះគោខ្ទិះដូង ងៀត ត្រីដំឡូង ត្រីអណ្ដាតឆ្កែ និងត្រីមួយប្រភេទទៀត។
គីមស៊ើងជាឃុំមួយស្ថិតក្នុងបណ្ដាឃុំរបស់ស្រុកថ្កូវដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ (ជាង ៩៣%)។ ក្នុងពិធីបុណ្យចូលឆ្នាំថ្នីឆ្នាំនេះ ជនរួមជាតិខ្មែរឃុំគីមសុើងមានភាពវិវឌ្ឈន៍យ៉ាងច្រើនខាងជីវភាពសេដ្ឋកិច្ច-វប្បធម៌ -សង្គមក៏ដូចជាទិដ្ឋភាពតំបន់ជនបទដោយឆ្លងតាមរយៈកម្មវិធីកសាងជនបទថ្មី។
កន្លងហើយ ក្រុមហ៊ុនអគ្គិសនីត្រាវិញបានចង្អុលការឲ្យបណ្ដាអគ្គិសនីស្ថិតក្រោមឱវាទក្រុមហ៊ុនបង្កើន ការងារត្រួតពិនិត្យ រំសាយបណ្ដារបៀង សុវត្ថិភាពបណ្ដាញអគ្គិសនី កាប់ឆ្ការវល្លិ៍ ធានាសុវត្ថិភាពបណ្ដាញអគ្គិសនីឲ្យអ្នកប្រើប្រាស់។ ថ្វីត្បិតដូច្នោះក្ដី មូលដ្ឋានមួយចំនួនផ្លូវខ្សែអគ្គិសនីមួយចំនួននៅមានស្ថានភាពវល្លិ៍ព័ទ្ធជុំជិតខ្សែ បង្គោលអគ្គិសនីអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់អគ្គិសនីការប្រជុំជីវភាពរបស់ប្រជាជន។
បច្ចុប្បន្ននេះ មាមីងកសិករកំពុងឈានចូលដល់រដូវប្រមូលផលស្រូវសម្រកឆ្នាំ ២០២១-២០២២ ទិន្នផលស្មើនឹងរដូវសម្រកឆ្នាំមុន។ អាស្រ័យតម្លៃជី ថ្នាំការពាររុក្ខជាតិកើនឡើងខ្ពស់ ម្ល៉ោះហើយកសិករមិនសូវមានចំណេញ។
លោកឡេវ៉ាំងភី ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាងឲ្យដឹងថា៖ គិតមកដល់ដើមខែមេសា ឆ្នាំ ២០២២ កសិករស្រុកកូវង៉ាងប្រមូលផលស្រូវរដូវសម្រកជាង ៤.៥៧៥ ហិកតា ទិន្នផលផ្ដល់មធ្យម ៦,៨ តោនក្នុងមួយហិកតា ខ្ពស់ជាងទិន្នផលក្នុងទូទាំងខេត្ត ០,៥៧ តោនក្នុងមួយហិកតា (ទិន្នផលស្រូវរដូវសម្រកគិតជាមធ្យមសម្រេច ៦,២៣ តោនក្នុងមួយហិកតា)។
កាលពីថ្ងៃទី ០៧ ខែមេសា ស្ថិតនៅនឹងគណៈកម្មាធិការប្រជាជនខេត្តបានប្រព្រឹត្តឡើងកម្មវិធីពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គម្រោងការចងសម្ព័ន្ធពង្រីកចីរភាពបណ្តាកន្សោមផលិតផលពីផ្លែដូង និងរោងចក្រកែច្នៃបណ្តាផលិតផលពីផ្លែដូង។ នេះគឺជាលទ្ធផលជំហានដំបូងនៃការអនុវត្តន៍គោលការណ៍ជំរុញវិនិយោគនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២-ខែឧសភា ឆ្នាំ ២០២២)។
មកកាន់ភូមិបុងបិញ ឃុំឡុងហ្វា ស្រុកចូវថាញ់ សួររកប្តីប្រពន្ធបងផាមវ៉ាំងញ៉ឹក បងង្វៀងធីហេតនរណាក៏ស្គាល់ដែរ។ អាស្រ័យប្តីប្រពន្ធបងតែងខិតខំក្នុងការរកទទួលទាន រស់នៅស្រុះស្រួលជាមួយអ្នកជិតខាង។ ជាពិសេសគឺ ផ្តើមពីទម្រង់ ចិញ្ចឹមគោ ម៉្លោះហើយ សេដ្ឋកិច្ចជីវភាពគ្រួសារបងកាន់តែរីកចម្រើន។