ឆ្នាំ ២០២២ ខេត្តត្រាវិញចាត់តាំងអំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញ (១៩៩២-២០២២)។ នេះជាព្រឹត្តិការណ៍ សំខាន់ភ្ជាប់ជាមួយការផ្លាស់ថ្មី និងអភិវឌ្ឍន៍រួមរបស់ទូទាំងប្រទេស មានអត្ថន័យចំពោះខេត្តត្រាវិញ ព្រោះជាលើកដំបូងចាប់តាំងពីខេត្តបានបង្កើតឡើងវិញ (ឆ្នាំ១៩០០) រហូតមកទល់ពេលនេះ ឆ្លងកាត់ការលំបាកជា ច្រើនក្នុងប្រវត្តិសាស្រ្តតស៊ូដណ្តើមយកសេរីភាព រួចផុតពីរបបសក្តិភូមិ អាណានិគម ចក្រពត្តិ ឆ្នាំ ១៩៧៥ ខេត្តត្រាវិញរួមជាមួយទូទាំង ប្រទេសរំដោះភាគខាងត្បូងវៀតណាម ឯកភាពជាតិ ដើមឆ្នាំ ១៩៧៦ ត្រាវិញឯកូបនីយកម្មជាមួយខេត្តវិញឡុងជាខេត្តគឺវឡុង រួមជាមួយទូទាំងប្រទេសបញ្ចេញកម្លាំងកសាងសង្គមនិយម និងការពារមាតុភូមិក្នុងលក្ខណៈស្ថានភាពនយោបាយសង្គមលើពិភពលោកកើតឡើងស្មុគស្មាញ មិនអាចប៉ាន់ស្មាន បណ្តាប្រទេសសង្គមនិយមនៅទ្វីបអឺរ៉ុប ខាងកើត និងប្រទេសសូវៀតជួបការលំបាកច្រើនក្នុងមាគ៌ាដឹកនាំ ប្រឈមមុខនឹងការផ្ដួលរំលំ ប្រទេសវៀតណាមត្រូវអាមេរិកបិទខ្ទប់សេដ្ឋកិច្ច សង្រ្គាមនៅព្រំដែននិរតីទិស និងឧត្តរនៃប្រទេសយើងបង្កឲ្យមានការបាត់បង់កើតឡើង អូសអន្លាយច្រើនឆ្នាំ សេដ្ឋកិច្ច សន្តិសុខមាតុប្រទេស សណ្តាប់ធ្នាប់សង្គម ជីវភាពប្រជាជនជួបការលំបាកពន់ពេក។
កង្ហារវាយោអគ្គិសនីខេត្តត្រាវិញ។ រូបថត៖ ហូយ៉ាង
លុះដល់មហាសន្និបាតតំណាងទូទាំងប្រទេសបក្សកុម្មុយនិស្តវៀតណាមលើកទី ៦ (១៩៨៦) លើកទី ៧ (១៩៩១) បានដាក់ចេញ គោលមាគ៌ាផ្លាស់ថ្មី និងគោលការណ៍ កសាងប្រទេសពីសម័យអន្តរកាលឡើងសង្គមនិយម បង្កលក្ខណៈងាយស្រួលដើម្បីប្រទេសវៀតណាមជំរុញមាំបុព្វហេតុផ្លាស់ថ្មី និងពង្រីកសេដ្ឋកិច្ច-សង្គម សន្តិសុខការពារជាតិរីកចម្រើន ដោយឥតឈប់ឈររហូតមកទល់ពេលនេះ។ ស្ថិតក្នុងស្ថានភាពនោះ ចុងឆ្នាំ ១៩៩១ ខេត្ត គឺវឡុងបានរដ្ឋសភាប្រទេសសាធារណរដ្ឋ សង្គមនិយមវៀតណាម (នីតិកាលទី ៨) សម្រេចចិត្តបំបែកចេញជាពីរខេត្តត្រាវិញ -វិញឡុង ហើយខេត្តត្រាវិញ ដំណើរការធ្វើសកម្មភាព ជាផ្លូវការចាប់តាំងពីខែឧសភា ឆ្នាំ ១៩៩២។
អស់រយៈកាល ៣០ ឆ្នាំកន្លង (១៩៩២-២០២២) អនុវត្តគោលមាគ៌ាផ្លាស់ថ្មីរបស់បក្សកុម្មុយនិស្តវៀតណាម និងប្រទេសសាធារណ រដ្ឋសង្គមនិយមវៀតណាម ជាមួយសក្ដានុពល តម្លាភាពរបស់ប្រទេសយើង និងការខិតខំដោយឥតឈប់ឈររបស់ទូទាំងបក្ស ទូទាំង កងទ័ពទូទាំងប្រជាជនខេត្តត្រាវិញសម្រេចបានបណ្តាសមិទ្ធផលលេចធ្លោជាច្រើន។
ដំបូងបង្អស់គឺផ្លាស់ថ្មី និងពង្រីកសេដ្ឋកិច្ច -សង្គម៖ ខេត្តត្រាវិញកាលទើបបង្កើតឡើងវិញគឺជាខេត្តក្រីក្រមួយ ប្រភពចំណូល មធ្យម របស់មនុស្សម្នាក់សម្រេចទាបបំផុតបើប្រៀបជាមួយនឹងខេត្ត ទីក្រុងទាំង ១៣ ក្នុងតំបន់វាលទំនាបទន្លេគឺវឡុង ជាខេត្តមានជនរួមជាតិខ្មែររស់នៅ ១/៣ នៃចំនួនប្រជាជន។ ជាខេត្តផលិតកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច- សង្គមនៅ អន់ខ្សោយ ជាពិសេសធារាសាស្រ្ត គមនាគមន៍ អគ្គិសនី ទឹកស្អាត សាលារៀន ដំណាក់សុខាភិបាល។ល។ គ្រួសារក្រីក្រ ច្រើន (គ្រួសារជនរួមជាតិខ្មែរក្រីក្រជាង ៥០% ក្នុងចំណោមគ្រួសារជនរួមជាតិខ្មែររួមក្នុងខេត្ត)។ ខេត្តបានកំណត់ការផ្លាស់រចនាសម្ព័ន្ធ សេដ្ឋកិច្ចកសិកម្ម-ជលផល-ឧស្សាហកម្ម-សេវាកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមជាភាពទម្លុះទម្លាយដើម្បីអភិវឌ្ឍ ជាពិសេសគឺធារាសាស្រ្ត គមនាគមន៍ អគ្គិសនី។ល។ លើកកម្ពស់កម្រិតវិជ្ជាវប្បធម៌ ចំណេះដឹងខាងវិទ្យាសាស្រ្ត-បច្ចេកទេស ប្រភពធនធានមនុស្ស។ ក្នុងរយៈកាល ៣០ ឆ្នាំកន្លង ប្រព័ន្ធធារាសាស្រ្ត (រាំងស្កាត់ទឹកប្រៃ រក្សាទឹកសាប) បានកសាងសម្រេចសម្រាប់ បម្រើឲ្យការផលិតស្រូវពីររដូវ និងដាំដំណាំ មួយរដូវ លើកកម្ពស់គុណភាពដំណាំ សត្វ ចិញ្ចឹម។ អំពីជលផលបានឡើងគម្រោងការតំបន់ចិញ្ចឹមបង្កង ត្រីទឹកប្រៃ ទឹកភ្លាវ ទឹកសាប ម្ល៉ោះហើយមិនបង្អង់ ពង្រីកផ្ទៃស្រះចិញ្ចឹម បរិ មាណផលបង្កង ត្រី រួមជាមួយនឹងការធ្វើនេ សាទនៅសមុទ្របូព៌ា។ ផ្តើមពីនោះតម្លៃកសិ ផល ជលផលកើនឡើងដោយឥតឈប់ឈរឆ្នាំ ២០២១ សម្រេចបានជាង ២៧.៨០០ ពាន់លានដុង កើនជិត ២៩ ដងប្រៀបនឹងឆ្នាំ ១៩៩២។
អំពីឧស្សាហកម្ម និងសេវាកម្មមានភាពរីកចម្រើនលើសកម្រិត។ ឆ្នាំ ២៩៩២ តម្លៃផលិតផ្នែកឧស្សាហកម្មសម្រេចបានតែ ២៧០ ពាន់លានដុង សំខាន់គឺផ្នែកច្នៃស្បៀង អាហារ។ ឆ្នាំ ២០២០ សម្រេចបានជាង ៣៧.០០០ ពាន់លានដុង ពាណិជ្ជកម្ម សេវាកម្មឆ្នាំ ១៩៩២ សម្រេចបានជាង ៧០០ ពាន់លានដុង ដល់ ឆ្នាំ ២០២១ សម្រេចបានជាង ៣៣.០០០ ពាន់លានដុង។ ខេត្តបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្តល់សច្ចាប័ន “តំបន់សេដ្ឋកិច្ចឌិញអាង” ជាតំបន់សេដ្ឋកិច្ចមួយក្នុងចំណោម ១២ តំបន់សេដ្ឋកិច្ចសមុទ្ររបស់ទូទាំងប្រទេស។ បច្ចុប្បន្ននេះ “តំបន់សេដ្ឋកិច្ចឌិញ អាង” បានកសាងសម្រេចជាសារវន្ត “មជ្ឈ មណ្ឌលឧណ្ហអគ្គិសនីយ្វៀងហាយ” មានថាមពលសរុបជាង ៤.៤៩០MW កសាងសម្រេចជាសារវន្ត ០៥ គម្រោងការ “វាយោអគ្គិសនី” ថាមពលសរុបរួម ៣២០MW គម្រោងការអគ្គិសនីថាមពលពន្លឺព្រះអាទិត្យដំណើរការ ធ្វើសកម្មភាពមានថាមពល ១៤០MW បំពេញបន្ថែមប្រភពអគ្គិសនីជ្រះស្អាតសម្រាប់ បណ្តាញអគ្គិសនីជាតិ។ កសាងសំណង់ផ្លូវ ទឹកសម្រាប់ឱ្យនាវាមានចំណុះពី ២០.០០០ -៣០.០០០ តោនបើកបរចេញចូលទន្លេហូវ កំពុងទាញយកផលការដឹកជញ្ជូនមុខទំនិញ។ ក្រៅពីនោះ កំពុងកសាងកំពង់ផែសមុទ្រសម្រាប់នាវាមានចំណុះពី ២០.០០០-៣០.០០០ តោន បើកបរចេញចូលមកចតនៅកំពង់ផែ។ ក្រៅ ពី “តំបន់សេដ្ឋកិច្ចឌិញអាង” ខេត្តបានកសាងពង្រៀបមុខដី បណ្តាមូលដ្ឋានផលិតឧស្សា ហកម្មតំបន់ឧស្សាហកម្មឡុងឌឹក អំពាវនាវ វិនិយោគតំបន់ឧស្សាហកម្មកូវក្វាង កូចៀង។ តម្លៃឧស្សាហកម្មទូទាំងខេត្តឆ្នាំ ២០២១ សម្រេច បានជិត ៤០.០០០ ពាន់លានដុង។
ដើម្បីពង្រីកផ្នែកកសិកម្ម-ជលផល-ឧស្សាហកម្ម និងសេវាកម្ម ខេត្តបានកេណ្ឌប្រមូល រាល់ប្រភពទុនពង្រីកហេដ្ឋារចនាសម័្ពន្ធសេដ្ឋកិច្ច-សង្គម។ គិតមកទល់ពេលនេះ អនុវត្តសម្រេចជាសារវន្តគម្រោងការធារាសាស្រ្ត “ព្រែកណាមមាំងធិច” អាស្រ័យប្រភពទុន ប្រទេសក្រៅឧបត្ថម្ភ កសាងសម្រេចប្រព័ន្ធលូទឹក និងទំនប់ព័ទ្ធជុំ រាំងស្កាត់ទឹកប្រៃរក្សា ទឹកសាបប្របទន្លេតៀង ទន្លេហូវពីស្រុកត្រា អូងវុងលីម (វិញឡុង) ចុះដល់ស្រុកយ្វៀងហាយ (ត្រាវិញ) ទន្ទឹមនឹងការកសាងប្រព័ន្ធធារាសាស្រ្តប្រភេទតូចបង្ហូតទឹកចូលស្រែបម្រើ ការ ផលិតកសិកម្ម និងចិញ្ចឹមជលផល។ ទន្ទឹមនឹងការកសាងធារាសាស្រ្តវាលស្រែ ប្រព័ន្ធផ្លូវគមនាគមន៍ជនបទ ពីមុននេះសំខាន់គឺផ្លូវដី បច្ចុប្បន្នបានកសាងដោយក្រួសកៅស៊ូ ចាក់បេតុង ១០០%។ ផ្លូវតភ្ជាប់ខេត្ត ស្រុក ឃុំសុទ្ធសឹងបានក្រាលកៅស៊ូរថយន្តបើកបរ ចុះដល់មជ្ឈមណ្ឌលឃុំ (ឆ្នាំ ១៩៩២ ផ្លូវកៅ ស៊ូមានតែ ២០ គីឡូម៉ែត្រលើផ្លូវជាតិលេខ ៥៣)។ ដោយឡែកផ្លូវជាតិលេខ ៥៣ លេខ ៥៤ សន្សឹមៗបានលើកកម្ពស់ បើកទូលាយផ្លូវជាតិលេខ ៦០ បានកសាងសម្រេចស្ពានកូ ចៀងឆ្លងទន្លេតៀងតភ្ជាប់ខេត្តត្រាវិញនិងបេន ត្រែ ឡើងទៅទីក្រុងហូជីមិញ។ ដោយឡែក ស្ពានឆ្លងទន្លេហូវតភ្ជាប់ខេត្តត្រាវិញនឹងខេត្ត សុកត្រាំង និងផ្លូវណាមសុងហូវ (វាលទំ នាបទន្លេគឺវឡុង) បានឡើងគម្រោងការ និង កសាងក្នុងអាណត្តិកាល ២០២១-២០២៥។ ទន្ទឹមនឹងការធ្វើធារាសាស្រ្តវាលស្រែ ផ្លូវគមនា គមន៍ ត្រាវិញនៅទាំងពង្រីកបណ្តាញអគ្គិសនី ទឹកស្អាតជនបទបម្រើឲ្យការផលិត លើក កម្ពស់ជីវភាពប្រជាជន។ គិតមកទល់ពេល នេះ សង្គមូបនីយកម្មអគ្គិសនីជនបទមានគ្រួ សារប្រជាជនជិត ១០០% បានប្រើប្រាស់ អគ្គិសនីជាតិ និងទឹកស្អាត។
វិស័យវប្បធម៌សង្គមពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែលំនឹង និងរីកចម្រើន។ លេចធ្លោ គឺប្រព័ន្ធអប់រំរីកចម្រើនលើសកម្រិត ឆ្នាំ ២០២០ ខេត្តសម្រេចឧត្តាកម្មបឋមសិក្សា និងអនុវិទ្យាល័យដល់ឃុំភូមិ។ ជាពិសេស ខេត្តមានសាលាមហាវិទ្យាល័យ សាលាឧត្តមវិជ្ជាជីវដែល មិនធ្លាប់មានពីមុនមក ជារៀងរាល់ឆ្នាំជ្រើស រើស និស្សិតចូលរៀនរាប់ពាន់រូប។ សាលាមហាវិទ្យាល័យត្រាវិញជាសាលាតែមួយគត់ក្នុងទូទាំងប្រទេសបានរដ្ឋាភិបាល និងក្រសួងអប់រំបណ្តុះបណ្តាលប្រគល់ភារកិច្ចឲ្យបើកបង្រៀនផ្នែកអក្សរសាស្រ្តវប្បធម៌ខ្មែរណាមបូ ជម្រើសសិស្សក្នុងទូទាំងប្រទេស និង បណ្តុះបណ្តាលនិស្សិតឲ្យប្រទេសមិត្តភាពកម្ពុជា។ ចំណែកបណ្តាស្រុកដែលមានជន រួមជាតិខ្មែររស់នៅច្រើនកុះករមានសាលាជនជាតិអន្តេវាសិកបង្រៀនអក្សរខ្មែរ។ ជីវភាពសេដ្ឋកិច្ចវប្បធម៌ប្រពៃណីមិនបង្អង់បានពង្រឹង និងពង្រីក។ សេដ្ឋកិច្ច-សង្គមរីកចម្រើន ជីវ ភាពប្រជាជនបានលើកស្ទួយ ប្រភពចំណូល ជាមធ្យមរបស់មនុស្សម្នាក់ៗ កើនឡើង ឆ្នាំ ២០២១ សម្រេចជាង ៦៣ លានដុង គ្រួសារក្រីក្រថយចុះនៅ ១,៨% ក្នុងតំបន់ជនរួមជាតិ ខ្មែរនៅ ៣,២%។ ស្ថានភាពសន្តិសុខនយោ បាយ សណ្តាប់ធ្នាប់សង្គមបានលំនឹង ប្រវេ ណីសាមគ្គីរវាងជនជាតិខ្មែរ-កិញ-ចិនតែងបានពង្រឹងនិងពង្រីក។ ចំណែកមហាអាសន្នរោគកូវីដ-១៩ ឆ្នាំ ២០២០-២០២១ កើតឡើង ស្មុគស្មាញក្នុងទូទាំងប្រទេស ខេត្តត្រា វិញត្រួតពិនិត្យបានលំនឹង។ ប្រជាជនខេត្តត្រាវិញសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងការ បង្ការអាសន្នរោគ ប្រតិបត្តិល្អគោលមាគ៌ារបស់បក្ស រដ្ឋ រក្សាលំនឹងសណ្តាប់ធ្នាប់សង្គម។
ក្នុងដំណាក់កាលផ្លាស់ថ្មី និងអភិវឌ្ឍជារយៈកាលឧស្សាហូបនីយកម្មរបស់ខេត្ត។ បច្ចុប្បន្នទីក្រុងត្រាវិញបានរដ្ឋាភិបាលទទួល ស្គាល់ជាទីក្រុងប្រភេទទី ២ ស្ថិតក្រោមឱវាទខេត្ត ទីផ្សាររួមខេត្តយ្វៀងហាយ ស្រុកទីវកឹង ជាទីក្រុងប្រភេទទី ៤ ស្ថិតក្រោមឱវាទខេត្ត។ គិតមកទល់ពេលនេះ ទូទាំងខេត្តមាន ០៣ ស្រុក ( ទីវកឹង កូវកែ កាងឡុង) សម្រេចលក្ខ ឋានជនបទថ្មី ទីផ្សាររួមខេត្តយ្វៀងហាយ និងទីក្រុងត្រាវិញបានទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មី។ ខេត្តខិតខំមុនឆ្នាំ ២០២៥ ទូទាំងខេត្តសម្រេចសារវន្តការកសាងជនបទថ្មី។
អស់រយៈកាល “៣០ ឆ្នាំផ្លាស់ថ្មី និង អភិវឌ្ឍ” វិស័យសេដ្ឋកិច្ច-វប្បធម៌-សង្គមរបស់ខេត្តត្រាវិញមានជំហានរីកចម្រើនជីវភា ព ប្រជាជនតែងបានលើកស្ទួយ ជាពិសេស គឺក្នុងតំបន់ជនរួមជាតិខ្មែររីកចម្រើនគ្រប់វិស័យ ផ្លូវគមនាគមន៍សម្រាប់ការធ្វើដំណើរទៅមក បានងាយស្រួល បានកសាងដោយបេតុង ក្រាលកៅស៊ូចុះទៅដល់តំបន់ជ្រៅ តំបន់ប្របមាត់សមុទ្រ ប្របទន្លេតៀង ទន្លេហូវ លំនៅ ឋានពីមុនភាគច្រើនសាងសង់ដោយឫស្សីប្រក់ស្លឹក បច្ចុប្បន្នបានប្រក់ដោយសង្កសី ក្បឿង។ ទីក្រុងត្រាវិញ ទីផ្សាររួមខេត្ត បណ្តាទីប្រជុំជនសន្សឹមៗភាវូបនីយកម្មទីក្រុង ផ្លូវ ស្រឡះស្រលួន ជ្រះស្អាត។ ប្រវេណីសាមគ្គីខ្មែរ-កិញ-ចិនតែងបានពង្រឹងនិងពង្រីក សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមបានធានា។ ថវិកាខេត្តឆ្នាំ ១៩៩២ សម្រេចតែ ៤០ ពាន់លានដុង ដល់ឆ្នាំ ២០២១ ប្រមូលបានជិត ១៦.៥០០ ពាន់លានដុង (ប្រមូលក្នុង ផ្ទៃក្នុងជិត ៥.០០០ លានដុង)។ សម្រេចបានលទ្ធផលនោះគឺអាស្រ័យការផ្លាស់ថ្មី ខិត ខំយ៉ាងប្តូរផ្តាច់របស់ទូទាំងប្រព័ន្ធនយោបាយ ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន ដោយមានកិច្ចចង្អុលការ ឧបត្ថម្ភយ៉ាងមានប្រសិទ្ធភាពរបស់មជ្ឈិម របស់រដ្ឋាភិបាល និងបណ្តាគណៈ ក្រសួង ផ្នែកមជ្ឈិម ការសហការ ឧបត្ថម្ភរបស់ បណ្តាខេត្ត ក្រុងជាមិត្ត។ នោះគឺជាដំណាក់ កាលខេត្តឡើងគម្រោងផែនការ បណ្តុះបណ្តាល កម្មាភិបាល ពង្រីកកងជួរកម្មាភិបាល បក្ខជន កើនទាំងចំនួន និងគុណភាព សង្គមូបនីយកម្មកម្មាភិបាលវ័យក្មេង បង្កើនចំនួនកម្មាភិ បាលជនជាតិខ្មែរ និងកម្មាភិបាលនារី។ ឆ្នាំ ១៩៩២ ទូទាំងខេត្តមានបក្ខជនជាង ៨.០០០ រូប ស្រូបយក ១,១% នៃចំនួនប្រជាជន ដល់ ឆ្នាំ ២០២១ ខេត្តមានបក្ខជនជាង ៤៦.២០០ រូប ស្រូបយកអត្រា ៤,៥នៃចំនួនប្រជាជន រួម។ ចំណែកគណៈកម្មាធិការបក្សខេត្តត្រាវិញ ជាកន្លែងដឹកនាំសំខាន់របស់ខេត្ត ឆ្នាំ ១៩៩២ បានការិយាល័យនយោបាយតែង តាំងសមាជិកគណៈកម្មាធិការបក្សខេត្ត ២២ រូប សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ០៤ រូប។ ក្រោយពេលចាត់តាំងមហាសន្និបាតបក្ខភាគខេត្ត ០៧ លើក បានបោះឆ្នោតគ្រប់ចំនួនគណៈប្រតិបត្តិការ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្តតាមសេចក្តីកំណត់។ ប្រការគួរឲ្យរីករាយនោះគឺ ៣០ ឆ្នាំផ្លាស់ថ្មី និងអភិវឌ្ឍ គណៈកម្មាធិការបក្ស ខេត្តត្រាវិញបានមហាសន្និបាតទូទាំងប្រទេស បោះឆ្នោតសមមិត្ត ០៧ រូបក្នុងគណៈកម្មាធិ ការបក្សខេត្តចូលក្នុងគណៈប្រតិបត្តិការមជ្ឈិម បក្ស ក្នុងនោះមានបក្ខជន ០៣ រូបជាកម្មា ភិបាលខ្មែរ។
អនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្ត ត្រាវិញឡើងវិញ ទូទាំងបក្ស ទូទាំងកងទ័ព ទូទាំងប្រជាជនខេត្តត្រាវិញប្តេជ្ញាអនុវត្តគោល មាគ៌ាមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ពង្រីកខេត្តត្រាវិញឡើងឲ្យស័ក្ដិសម នឹងប្រវេណី “ត្រាវិញវីរភាព” ក្នុងសម័យ សង្រ្គាម សម្រេចបានសមិទ្ធផលច្រើនជាង ទៀតក្នុងសន្តិភាពកសាងសង្គមនិយម៕ ប្រែសម្រួល៖ តឹងង៉ុក