អនុវត្តចលនាប្រឡងប្រណាំង «ប៉ិនប្រសប់ការងារប្រជាចលនា» គិតតាំងពីឆ្នាំ ២០២០ មកទល់ពេលនេះ ស្រុកកូវង៉ាង កសាងទម្រង់ «ប៉ិនប្រសប់ការងារប្រជាចលនា» លើបណ្ដាវិស័យបាន ២៨២ ទម្រង់ ដោយមានសមាជិក ៣.៤៤១ រូបចូលរួម។ ក្នុងនោះ វិស័យសេដ្ឋកិច្ច ចំនួន ៧៣ ទម្រង់ មានសមាជិក ៨៧៦ រូប វិស័យវប្បធម៌ សង្គម ចំនួន ១៥២ ទម្រង់ មានសមាជិក ១.៨២៤ រូប វិស័យការពារជាតិ សន្តិសុខ ចំនួន ១៩ ទម្រង់ មានសមាជិក ២៨៥ រូប វិស័យកសាងប្រព័ន្ធនយោបាយ ចំនួន ៣៨ ទម្រង់ មានសមាជិក ៤៥៦ រូប។
សប្តាហ៍កន្លងហើយ ស្ថិតនៅនឹងស្រុកកូវកែ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសន្និបាតប្តូរវេនរវាងអចិន្ត្រៃយ៍ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តជាមួយនឹងអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង លើកទី ៤ អាណត្តិកាល ២០២១-២០២៦។
សប្តាហ៍កន្លងហើយ បណ្តាសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាអធិបតីសន្និបាតបូកសរុបលទ្ធផល ១០ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៩-NQ/TW ចុះថ្ងៃទី ០៤/១១/២០១៣ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិកាលទី ១១) “ស្តីពីការផ្លាស់ប្តូរថ្មីសារវន្ត គ្រប់វិស័យអប់រំ-បណ្តុះបណ្តាល ឆ្លើយតបសំណូមពរឧស្សាហូបនីយកម្ម ភាវូបនីយកម្មក្នុងលក្ខណៈសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយម និងចូលរួមសមាហរណកម្មអន្តរជាតិ”។
កាលពីថ្ងៃទី ២៥ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបដិសណ្ឋារលោក Mahesh Chand Giriឯកអគ្គស្ថានទូតប្រទេសឥណ្ដាប្រចាំការនៅទីក្រុងហូជីមិញរួមជាមួយ សមាជិកគណៈប្រតិភូ។
មូលដ្ឋានឆ្នាំ ២០២៣ សម្រេច ១០០% តាមផែនការដាក់ចេញ។ ជាលទ្ធផលបានប្រគល់ជូន ៤៦ រង្វាន់ដល់បណ្ដាបេក្ខជនមានស្នា ដៃឆ្នើម ក្នុងនោះមានបេក្ខជនចំនួន ១៤ រូបទទួលបានរង្វាន់លេខ ១ ។ នេះគឺជាបណ្ដាបេក្ខជនឆ្នើមតំណាងឱ្យបណ្ដាបក្ខភាគមូលដ្ឋានចូលរួមពិធីប្រឡងលេខាសាខាបក្សពូកែថ្នាក់ស្រុក ឆ្នាំ ២០២៣។
ចូលរួមពិធីប្រឡង មានបេក្ខជនចំនួន ៤៥ នាក់ដែលជាអ្នកសម្រុះសម្រួលនៅមូលដ្ឋានរបស់ ៩ ក្រុម តំណាងឱ្យ ៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្ត ។ ក្នុងរយៈពេល ១ ថ្ងៃ បណ្ដាក្រុមត្រូវឆ្លងកាត់ ៣ វគ្គប្រឡងរួមមាន៖ ឧទ្ទេសនាមអំពីក្រុមប្រឡងរបស់ខ្លួន ចំណេះដឹងអំពីច្បាប់ ឈុតដកស្រង់ខ្លី។ ឆ្លងតាមរយៈចំណេះដឹងបានក្រេបយក និងសភាពការណ៍ជាក់ស្ដែង បណ្ដាក្រុមនាំយកខ្លឹមសារឱ្យបានទូលំទូលាយនៃបណ្ដាការកំណត់របស់ច្បាប់ស្ដីពីការងារសម្រុះសម្រួល ផ្សព្វផ្សាយអប់រំច្បាប់ បង្ការនិងកាត់បន្ថយការបំពានច្បាប់។
កាលពីថ្ងៃទី ២៣ ខែសីហា សាខាសមាគមអ្នកកាសែតនៃកាសែតត្រាវិញ ចាត់តាំងមហាសន្និបាតលើកទី ១០ អាណត្តិកាល ២០២៣ - ២០២៥។ អ្នកកាសែត ស៊ើងហុង អនុប្រធានសមាគមអ្នកកាសែតខេត្តត្រាវិញ អគ្គនិពន្ធនាយករងកាសែតត្រាវិញ អញ្ជើញចូលរួម និងចង្អុលការមហាសន្និបាត។
កាលពីថ្ងៃទី ១០ ខែសីហា សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អង្គភាពស្រុកកូវកែរួមជាមួយបណ្ដាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តអង្គភាពស្រុកកូវកែ៖ លោកង្វៀង ហ្វាងខាយ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកកូវកែ លោកឡេវុាំងទឺ នាយករងនគរបាលខេត្ត អ្នកស្រី ទ្រិញធីភឿង អនុប្រធានសមាគមសហព័ន្ធន៍នារី ខេត្តអញ្ជើញទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ១០០ នាក់នៅឃុំចូវដៀង ស្រុកកូវកែ។
មកកាន់ភូមិចុងផ្នោលេខ ១ ឃុំហ្វាតឹង ស្រុកកូវកែ សួររកលោកមាថាច់អឿង (កើតឆ្នាំ ១៩៥៧) នរណាក៏ស្គាល់ និងគោរពស្រឡាញ់លោកមា ពីព្រោះលោកមាជាអតីតយុទ្ធជនមានគុណសម្បត្តិល្អ តែងរៀនសូត្រ និងធ្វើតាមគំរូអ៊ំហូអស់ពីចិត្តក្នុងការគិតគូរដល់ជីវភាពរបស់សមាជិក និងប្រជាជន។
ជាមួយនឹងផ្ទៃដី ៣ កុង ទំពាំងរបស់លោកមានអាយុ ៣ ឆ្នាំ ប្រមូលផលពី ៣០ ទៅ ៤០ គីឡូក្រាមក្នុងមួយថ្ងៃ តម្លៃនៅរដូវវស្សាប្រហែល ១២.០០០ - ១៣.០០០ ដុង/គីឡូក្រាម នៅរដូវប្រាំងពី ៧០.០០០ - ៧៥.០០០ ដុង/គីឡូក្រាម ក្រោយពេលទូទាត់ប្រាក់ចំណាយរួចនៅចំណេញជិត ២០០ លានដុង/ឆ្នាំ។ នោះគឺទម្រង់ដាំទំពាំងរបស់លោក គឹមចុង នៅភូមិ គិញសាង ឃុំហ្វាឡើយ ស្រុកចូវថាញ់។
សារព័ត៌មាននៅខេត្តត្រាវិញនិយាយរួម សារព័ត៌មានជាភាសាខ្មែរនិយាយដោយ ឡែក(កាសែត វិទ្យុ- ទូរសទស្សន៍) កំ ពុងរួមដំណើរជាមួយបណ្ដាស្ថាប័នបក្ស រដ្ឋ អង្គភាព មូលដ្ឋានផ្សព្វផ្សាយពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យ ច្បាប់របស់បក្ស និងរដ្ឋទៅដល់តំបន់ជនរួមជាតិខ្មែរ ជាការលាតត្រ ដាងរាល់ការ អនុវត្តន៍គោលនយោបាយជនជាតិ សាសនា ជីវភាពលើភូមិសាស្រ្តខេត្ត។
រួមជាមួយបរិយាកាសរីករាយរបស់បណ្ដាអ្នកធ្វើកាសែតក្នុងទូទាំងប្រទេស បណ្ដាអ្នកធ្វើកាសែតនៅខេត្តត្រាវិញមានមោទនភាពអំណរអនុស្សាវរីយ៍ឆ្នាំទី ៩៨ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម(២១/៦/១៩២៥-២១/៦/២០២៣)។ នេះជាឱកាសសម្រាប់យើងរលឹកដល់ស្នាដៃធំធេងរបស់លោកប្រធានហូជីមិញ អ្នកកាសែតមហិមារបស់ជនជាតិ បណ្ដាអ្នកកាសែតវៀតណាមគ្រប់ជំនាន់ ទន្ទឹមនឹងនោះ រួមគ្នាសម្លឹងមើលមកវិញពីរយៈពេល ៩៨ ឆ្នាំកសាង និងអភិវឌ្ឍខឿនសារព័ត៌មានបដិវត្តន៍ ទូទាំងប្រទេស និងសារព័ត៌មានរបស់ខេត្តយើង។