ឃុំង៉ុកបៀង ស្រុកថ្កូវ បានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មីកាលពីឆ្នាំ ២០១៥ ។ ជាមួយការខិតខំរបស់បក្ខភាគ រដ្ឋអំណាចមូលដ្ឋាន និងប្រជាជនក្នុងការអនុវត្តន៍បណ្ដាលក្ខឋានជនបទថ្មីលើកកម្ពស់ គិតមកទល់ពេលនេះ មូលដ្ឋានអនុវត្តសម្រេចបណ្ដាលក្ខឋានតាមការកំណត់។
ក្នុងឆ្នាំ ២០២១ និង ០៤ ខែដើមឆ្នាំ ២០២២ ស្រុកកូវង៉ាងមានឃុំចំនួន ០៥ ទៀត (ញ៉ីត្រឿង ធ្វឹងហ្វា ថាញ់ហ្វាស៊ើង ត្រឿងទ័រ ឡុងស៊ើង) ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករអនុវត្តសម្រេចលក្ខឋានឃុំជនបទថ្មី។ នេះជាស្នាដៃមួយក្នុងការកសាងជនបទថ្មី ភ្ជាប់ជាមួយដោះស្រាយការងារធ្វើ លុបបំបាត់ភាពក្រីក្រនៅតំបន់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពអាសន្នរោគកូវីដ ១៩ រាតត្បាតយ៉ាងស្មុគស្មាញ។
រួមជាមួយនឹងប្រជាជនទាំងមូលក្នុងឃុំដាឡុកស្រុកចូវថាញ់ ប្រជាជនជិត ៧២០ គ្រួសារនៅភូមិទាលទោល ឃុំដាឡុក ក្នុងនោះ មានជនជាតិខ្មែរ ៧៥% បានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាងជនបទថ្មីនៅមូលដ្ឋាន។ គិតតាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ មាមីងជនរួមជាតិខ្មែរភូមិទាលទោលបរិច្ចាគដី ដំណាំ និងចូលរួមវិភាគទានជាប្រាក់ដើម្បីកសាងផ្លូវជនបទ ធារាសាស្រ្តវាលស្រែ គិតជាតម្លៃសរុបរួមជិត 0២ ពាន់លានដុង ស្រូបយកអត្រាជិត ២៥%បើប្រៀបនឹងទុនវិនិយោគកសាងជនបទថ្មីក្នុងភូមិ។
ឃុំនិញថើយជាមូលដ្ឋានមួយក្នុងចំណោមពីរមូលដ្ឋានរបស់ស្រុកកូវកែបានទទួលស្គាល់ជាឃុំជនបទថ្មីគំរូនៅឆ្នាំ ២០២១។ នេះជាលទ្ធផលគោលគំនិត របស់បក្ស ទឹកចិត្តរបស់ប្រជាជនក្នុងការកសាងឃុំនិញថើយសម្រេចជាឃុំជនបទថ្មីគំរូ។
ក្រុមការងាររបស់សមាគមកសិករខេត្តអាស្រ័យដោយលោក ង្វៀងវុាំងយុង សមាជិកគណៈ ប្រតិបត្តិការបក្សខេត្ត ប្រធានសមាគមកសិករខេត្តធ្វើជាប្រធានក្រុមប្រតិភូសហការ ជាមួយថ្នាក់ដឹកនាំសមាគមកសិករបណ្តាស្រុក ទីផ្សាររួមខេត្តចាត់តាំងក្រុមប្រតិភូចុះទៅសង្កេត ពិនិត្យជាក់ស្តែងបណ្តាទម្រង់ចិញ្ចឹមសត្វ ដាំដំណាំរបស់បណ្តាគ្រួសារកសិករ សមូហភាពដើម្បីឧបត្ថម្ភទុនឲ្យបុលវិនិយោគផលិត និងផលិតឡើងវិញក្នុងការពង្រីករបរចិញ្ចឹមសត្វ និងដាំដំណាំ។
ក្នុងបណ្តាថ្ងៃដើមឆ្នាំថ្មី ២០២២ បណ្តាមូលដ្ឋាន អាជីវកម្មផលិតអាជីវកម្មនៅ លើភូមិសាស្ត្រខេត្តត្រាវិញបានវិលត្រឡប់មកដោយឫទ្ធានុភាពរីករាយ។ ស្ថិតក្នុង ស្ថានភាពធម្មតាថ្មី បណ្តាអង្គភាពបានចាប់ផ្តើមឱ្យឆ្នាំថ្មីពោរពេញទៅដោយក្តីសង្ឃឹម ភ័ព្វសំណាងល្អប្រសើរ និងសុខដុម៕ ព័ណ៌នារូបថត៖ បាធី-រតនា
ដើមឆ្នាំ ២០២១ ស្រុកយ្វៀងហាយផ្តល់សច្ចាប័នវិនិយោគបង្កើនកម្រិត ជួសជុលសំណង់ផ្លូវ គមនាគមន៍ ១២ ខ្សែ ដោយមានសរុបប្រវែង ជាង ១៥ គីឡូម៉ែត្រ សរុបថវិកាជិត ១០ ពាន់ លានដុង។ គិតមកទល់ពេលនេះ អនុវត្តសម្រេច បាន ៥ សំណង់ ជាមួយនឹងប្រវែងសរុបរួម ៨,២៦ គីឡូម៉ែត្រ ដោយថវិកាអនុវត្តសរុបរួមជាង ៦ ពាន់លានដុង នៅសំណង់ចំនួន ៧ កន្លែងទៀត កំពុងស្ថិតក្នុងដំណាក់កាលដំណើរការកសាងសម្រេច និងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០២១។
ក្រោយរយៈកាលអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីបណ្តាវិធានការជាបន្ទាន់បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ មកដល់ថ្ងៃទី ០៩ កញ្ញាឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយសារលិខិតលេខ ៤០២១/UBND-KGVX ជួយឱ្យអ្នកលក់ដូរមុខទំនិញមួយចំនួនតាមការកំណត់ត្រឡប់មកលក់ដូរដោយសភាពធម្មតាវិញ ប៉ុន្តែត្រូវធានាការអនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ យើងខ្ញុំមានឱកាសកត់សម្គាល់សកម្មភាពលក់ដូរនៅតាមបណ្តាផ្សារលើភូមិសាស្រ្តឃុំភឿកហ៊ឹង ស្រុកថ្កូវ ក្រោយពេលសារលិខិតបានចេញផ្សាយ និងមានសុពលភាព។
ភូមិសារយ៉ាំង ឃុំដូងចូវ ស្រុកយ្វៀងហាយ បានរួមបញ្ចូលពីភូមិកោះត្លាច និងភូមិសារយ៉ាំង ជាភូមិសាររយ៉ាំងនៅខែកក្កដា ឆ្នាំ ២០១៩។ ឆ្លងតាមរយៈការបំផុសចលនាអនុវត្តបណ្តាលក្ខឋាន ភូមិវប្បធម៌ ជនបទថ្មី ដល់ចុងឆ្នាំ ២០២០ ភូមិបានទទួលស្គាល់សម្រេចលក្ខឋានវប្បធម៌ ជនបទថ្មី។ បច្ចុប្បន្នភូមិកំពុងអនុវត្តបណ្តាលក្ខឋានអំពីភូមិជនបទថ្មីខ្នាតគំរូ តាមកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនស្រុក។
ដោយកំណត់ការកសាងជនបទថ្មីជាគោលដៅធំរបស់បក្ស និងរដ្ឋ ទន្ទឹមនឹងនោះជាបន្ទុករបស់ទូទាំងប្រព័ន្ធនយោបាយ និងទូទាំងសង្គម ម៉្លោះហើយឃុំហ្វាឡើយ ស្រុកចូវថាញ់ ផ្តុំកម្លាំងផ្សព្វផ្សាយដំណោះស្រាយព្រមគ្នាជាច្រើន ជួយឱ្យមូលដ្ឋានអនុវត្តសម្រេចលក្ខឋានស្តីពីការកសាងជនបទថ្មី។
ក្រោយពេលអនុវត្តសម្រេចលក្ខឋានភូមិវប្បធម៌ជនបទថ្មីកាលពីឆ្នាំ ២០២០ ភូមិទី ៣ ឃុំផុងភូ ស្រុកកូវកែ បន្តបំផុសចលនាកម្មាភិបាល បក្ខជន និងប្រជាជននៅក្នុងភូមិផ្តុំកម្លាំងអនុវត្តសម្រេចបណ្តាលក្ខឋានភូមិជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២១ តាមផែនការដាក់ចេញ។
ខេត្តត្រាវិញមានចំនួនមនុស្សរាយជាង ០១ លាននាក់ ក្នុងនោះជនរួមជាតិខ្មែរស្រុបយកអត្រាជិត ៣២% ។ មាមីងជនរួមជាតិខ្មែរត្រាវិញភាគច្រើនរស់នៅតាមតំបន់ជនបទ ជាមួយនឹងប្រភពចំណូលសំខាន់គឺប្រកបរបរផលិតកសិកម្ម រួមជាមួយ នឹងជនជាតិកិញ ជនជាតិចិន មាមីងជនរួមជាតិខ្មែរត្រាវិញតែងសកម្មក្នុងការកសាងជនបទថ្មី រួមកម្លាំងជាមួយនឹងរដ្ឋអំណាចកែលម្អទិដ្ឋភាពភូមិស្រុក ពង្រីកសេដ្ឋកិច្ចជនបទ លើកកម្ពស់ប្រភពចំណូលជូនគ្រួសារ។
ចាប់ពីដើមឆ្នាំ ២០២១ ស្រុកបានផ្សព្វផ្សាយ បំផុសចលនាកសាងជនបទថ្មី និងភ្ជាប់ជាមួយបណ្តាចលនារបស់សមាគម អង្គការមហាជនដោយរូបភាពជាច្រើន។ ជាលទ្ធផលពិនិត្យឡើងវិញរួចទទួលស្គាល់គ្រួសារសម្រេច 0៨ ខ្លឹមសារគ្រួសារវប្បធម៌‑ជនបទថ្មីបាន ៩២,៣៥% មាន ៨១/៩០ ភូមិបានពិនិត្យជូនកិត្តិនាមភូមិវប្បធម៌‑ជនបទថ្មី សម្រេចអត្រា ៩០ %។ មាន ០៨/ ១៣ ឃុំជនបទថ្មី ក្នុងនោះមានឃុំជនបទថ្មី លើកកម្ពស់ ០២ (ម៉ីឡុងបាក់ និងម៉ីឡុងណាម) ស្រុកសម្រេច ០៦ លក្ខឋានស្រុកជនបទថ្មី។ បណ្តាលក្ខឋានដែលមិនទាន់សម្រេចបានគឺ ០៣ ដូចជា៖ លក្ខឋានទី ០១ (ឡើងគ្រោងផែនការ) លក្ខឋានទី ០៥ (សុខាភិបាល‑វប្បធម៌‑អប់រំ) និងលក្ខឋានទី ០៧ (បរិស្ថាន)។
ក្រោយរយៈពេល ១២ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៦-NQ/TW ចុះថ្ងៃទី ០៥ សីហា ឆ្នាំ ២០០៨ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១០ ស្ដីពី “ កសិកម្ម កសិករ ជនបទ” មកទល់ពេលនេះ ស្រុកទីវកឹងអនុវត្តសម្រេចគោលដៅ ភារកិច្ចជាច្រើនអំពីការពង្រីកសេដ្ឋកិច្ច-សង្គម និងការកសាងជនបទថ្មីនៅមូលដ្ឋាន។
កាលពីថ្ងៃទី ២០ កក្កដាឆ្នាំ ២០២១ គណៈកម្មាធិការបក្សខេត្តត្រាវិញចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០៤-NQ/TU ស្តីពីការកសាងខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។
តាមដំណឹងពីការិយាល័យភោគផលធម្មជាតិ និងបរិស្ថានស្រុកកូវង៉ាង គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ បណ្តាឃុំ ទីប្រជុំជនដាំដើមផ្កាពង្រាយគ្រប់ប្រភេទបានជាង ៦.០០០ ដើម។
ឃុំឡុងហ៊ីប បានទទួលស្គាល់ជាឃុំជនបទថ្មីនៅឆ្នាំ ២០២០ សព្វថ្ងៃឃុំបន្តកៀរគរបណ្តាប្រភពកម្លាំងដើម្បីការកសាងបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់នៅឆ្នាំ ២០២២ ។
ដល់ចុងឆ្នាំ ២០២០ ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ អនុវត្តសម្រេច ១៤/១៩ លក្ខឋានកសាងជនបទថ្មី នៅ ០៥ លក្ខឋាន៖ សាលារៀន លំនៅឋានប្រភពចំណូល បរិស្ថាន ប្រព័ន្ធនយោបាយ និងប្រសព្វច្បាប់។ អនុវត្តសេចក្ដីសម្រេចចិត្តឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សស្រុកថ្កូវស្ដីពីការកសាង ឃុំអាក្វាងហ៊ឺវសម្រេចលក្ខឋានជនបទថ្មី ថ្វីត្បិតនៅជួបការលំបាក សាកល្បងច្រើន ប៉ុន្តែបក្ខភាគរដ្ឋអំណាច និងប្រជាជនឃុំអាងក្វាងហឺុវខិតខំអនុ វត្តធានាសម្រេច ១៩/១៩ លក្ខឋានកសាងជនបទថ្មី។