កាលពីថ្ងៃទី ០៣ វិច្ឆិកា ក្រុមហ៊ុនអគ្គិសនី ត្រាវិញជូនប្រាក់ ១៣៨,៥ លានដុងឧបត្ថម្ភមូលនិធិដើម្បីអ្នកក្រីក្រឆ្នាំ ២០២០ ដល់គណៈកម្មាធិ ការរណៈសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។
ក្រុមហ៊ុនអគ្គិសនី ត្រាវិញ ឧបត្ថម្ភមូលនិធិដើម្បីអ្នកក្រីក្រ ឮ។ រូបថតៈ ហ្វីហ្វាង
នេះជាចំនួនប្រាក់អាស្រ័យកម្មាភិបាល កម្មករ ពលករក្រុមហ៊ុនរួមវិភាគទាន អនុវត្តតាមការបំផុសចលនារបស់គណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមខេត្តត្រាវិញ និងសម្ព័ន្ធពលករ ខេត្តត្រាវិញ សំដៅជ្រោមជ្រែងចលនាប្រឡង ប្រណាំង “ទូទាំងប្រទេសរួមដៃ ដើម្បីអ្នកក្រីក្រ មិនទុកអ្នកណាម្នាក់នៅពីក្រោយ” ជួយគ្រួសារ ក្រីក្រ គ្រួសារជិតក្រ គ្រួសារគោលនយោបាយ ស្ថិត ក្នុងក្របខ័ណ្ឌលំបាកក្នុងខេត្តមានលក្ខណៈ ឈានឡើង លំនឹងជីវភាព។
លោកវិញជីហាយ នាយកក្រុមហ៊ុនអគ្គិសនី ត្រាវិញចែករំលែក៖ ពីដើមឆ្នាំ ២០២០ មក ទល់ពេលនេះ កម្មាភិបាល កម្មករនិងពលករ ក្នុងក្រុមហ៊ុនអគ្គិសនីត្រាវិញឧបត្ថម្ភចំនួនប្រាក់ជិត ៧៨០ លានដុង គិតជាមធ្យម ប្រមាណ ៥,៥ ថ្ងៃប្រាក់ខែក្នុងកម្មាភិបាល កម្មករម្នាក់ គបរួចបញ្ជូនប្រាក់ទៅឲ្យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ៤៥៦,៥ លានដុង រួមាមានឧបត្ថម្ភ៖ បង្ការ ទប់ស្កាត់ជំ ងឺកូវីដ ១៩ និងប្រជាជនត្រូវជះឥទ្ធិពលការរាំង ស្ងួតជ្រាបជាតិប្រៃ ជនរួមជាតិភូមិភាគកណ្ដាល ជម្នះគ្រោះធម្មជាតិនិងមូលនិធិដើម្បីអ្នកក្រីក្រ។ ក្រៅពីនោះនៅទាំងបញ្ជូនប្រាក់ទៅឲ្យអគ្គក្រុមហ៊ុនភាគខាងត្បូង ៣២៣,៥ ពាន់លានដុងដើម្បី ឧបត្ថម្ភ៖ បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ជនរួមជាតិភូមិភាគកណ្ដាលជម្នះគ្រោះធម្មជាតិ។
លោកង្វៀងវុាំងទ្រៀក សមាជិកគណៈ អចិន្រ្ដៃយ៍ បក្សខេត្ត ប្រធានគណៈកម្មារណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បានជូនជាព័ត៌មានអំពីស្ថានភាពគបវាល់ឧបត្ថម្ភរបស់កម្មាភិបាល កម្មករនិងពលករក្នុងខេត្តត្រាវិញ ក្នុងរយៈពេលកន្លង ទន្ទឹមនឹងនោះ ចែករំលែក “ទឹកចិត្តនិង ការរួមវិភាគទានក្នុងខណៈនេះមានអត្ថន័យយ៉ាង សំខាន់ជាក់ស្ដែង”៕
ហ្វីហ្វាង,ថាច់ហ្វាង