លោកស៊ើងសុផល អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹង និងប្រធានស្ថាប័នអង្គការចាត់តាំង‑មហាផ្ទៃស្រុកអញ្ជើញទៅសួរសុខទុក្ខ និងជូនលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុកទីវកឹងដល់សមូហភាព ០៦ កន្លែង គឺក្រុមចម្អិនអាហារឧបត្ថម្ភតំបន់ចត្តាឡីស័កនិងប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាល សមាគមសហព័ន្ធនារីស្រុក អង្គការសម្ព័ន្ធយុវជនស្រុក ក្រុមសប្បុរសធម៌ “ចង្ក្រានជាទីស្រឡាញ់” នៅភូមិត្រិញភូ ឃុំឡុងថើយ ក្រុមសប្បុរសធម៌ “កូភឿង” នៅភូមិត្រិញភូ ឃុំឡុងថើយ សមាគមសប្បុរសធម៌នៅខេត្ត‑ចង្ក្រានជាទីស្រឡាញ់ ស្រុកទីវកឹង អនុសង្កាត់ទី ២ ទីប្រជុំជនទីវកឹង ចង្ក្រានសប្បុរសធម៌ទីប្រជុំជនកូវក្វាង និងបុគ្គល ១០ នាក់ សកម្មចូលរួមបម្រើដោយអស់ពីចិត្តនៅបណ្តាក្រុមចម្អិនអាហារ និងកម្មាភិបាល យុទ្ធជន ១៥ នាក់នៅក្រុមជំនាញការនគរបាលស្រុកទីវកឹង ដែលមានស្នាដៃឆ្នើមក្នុងបណ្តាសកម្មភាពយាមល្បាត និងប្រចាំការ ២៤/២៤ ម៉ោង នៅតាមបណ្តាប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលស្រុកទីវកឹង។
បានដឹងថា គិតតាំងពីថ្ងៃទី ០៤ កក្កដា ឆ្នាំ ២០២១ មកដល់បច្ចុប្បន្នបណ្តាអង្គការមហាជន អង្គការសាសនា សប្បុរសជន នៅក្នុងស្រុកបានឧបត្ថម្ភប្រាក់ គ្រឿងឧបភោគ និងចូលរួមចម្អិន អាហារផ្ទាល់ជាង ២៣.០០០ ចំណែក (ពេលព្រឹក ថ្ងៃត្រង់ និងរសៀល) ជញ្ជូនទៅដល់កន្លែងអ្នកដែលកំពុងអនុវត្តចត្តាឡីស័កប្រមូលផ្តុំ និងកងកម្លាំងប្រចាំប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាល ០៦ កន្លែងលើភូមិសាស្ត្រស្រុក។ តាមការប៉ាន់ស្មានថវិកាចំណាយប្រមាណ ០,៥ ពាន់លានដុង៕
ពីធីជូនលិខិតសរសើរដល់បណ្តាក្រុមចម្អិន។ តូវៀង-សុខា