កាលពីថ្ងៃទី ២៤ តុលា សាលាមហាវិទ្យាល័យត្រាវិញចាត់តាំងពិធីបិទវគ្គសិក្សា និងជូនសញ្ញាប័ត្រដល់និស្សិត ១.០៩៣ នាក់រៀនមហាវិទ្យាល័យ ឧត្តមសិក្សា (ប្រព័ន្ធសិក្សាប្រមូលផ្តុំ) បណ្តាកម្រិតសិក្សាបន្តឡើងមហាវិទ្យាល័យ សញ្ញាប័ត្រមហាវិទ្យាល័យទី ២ និងមហាវិទ្យាល័យរៀនបណ្តើរធ្វើការបណ្តើរឆ្នាំ ២០២០ ដែលរៀន ២៤ មុខជំនាញ៖ បចេ្ចកវិទ្យា អគ្គិសនី ឡេលិកត្រូនិច បច្ចេកវិទ្យាបច្ចេទេសគីមីសាស្រ្ត បសុពេទ្យ កសិកម្ម បច្ចេកវិទ្យា បច្ចេកទេសសាងសង់ បច្ចេកវិទ្យាគ្រឿងបរិភោគ សេដ្ឋកិច្ច គណនេយ្យ ច្បាប់ គ្រប់គ្រងអាជីវកម្ម ហិរញ្ញិក‑ធនាគារ ភាសាអង់គ្លេស អប់រំមត្តេយ្យ បច្ចេកវិទ្យាព័ត៌មាន អក្សរសាស្ត្រខ្មែរ គ្រប់គ្រងសេវាកម្ម ទេសចរណ៍និងណែនាំទេសចរណ៍វប្បធម៌បណ្តាជនជាតិភាគតិចនៅវៀតណាម បច្ចេកវិទ្យាបច្ចេកទេសយន្តសាស្រ្ត បច្ចេកវិទ្យាបច្ចេកទេសវិស្វកម្មនិងធ្វើទៅជាស្វ័យប្រវត្តិ វិទ្យាសាស្រ្ត នយោបាយ ចិញ្ចឹមជលផល គ្រប់គ្រងការិយាល័យ និងអប់រំបឋមសិក្សា។
ពិធីជូនសញ្ញាប័ត្រដល់និស្សិត។ រូបថត៖ ហុងញុង
កាលដើមវគ្គសិក្សាមាននិស្សិត ១.៥២៤ នាក់ បានជ្រើសចូលរៀនដល់ចុងវគ្គសិក្សានៅ មាននិស្សិត ១.៣២៩ នាក់ រួចមាននិស្សិត ១.០៩៣ នាក់បានជ្រើសនិងទទួលស្គាល់ បញ្ចប់កម្មវិធីសិក្សាត្រូវតាមកាលកំណត់ សម្រេចអត្រា ៨២,៩% ។ ក្នុងនោះ មាននិស្សិត ១៣ នាក់ សម្រេចនិទ្ទេសឆ្នើម (ស្រូបយកអត្រា ១,២%) និស្សិត ១៦៦ នាក់សម្រេចនិទ្ទេសពូកែ (ស្រូបយកអត្រា ១៥,២%) និស្សិត ៨០៤ នាក់សម្រេចនិទ្ទេសគ្រាន់បើ (ស្រូបយកអត្រា ៧៣,៦%) និស្សិត ១១០ នាក់សម្រេចនិទ្ទេសមធ្យម, មធ្យម‑គ្រាន់បើ (ស្រូបយកអត្រា ១០,១%)៕ ហុងញុង‑សុជា