កាលពីថ្ងៃទី ០៤ សីហា វរសេនីយ៍ត្រីត្រឹងវុាំងញ៉ នាយក Viettel សាខាខេត្តត្រាវិញ បានជូនប្រាក់ ២០០ លានដុងឧបត្ថម្ភដល់មូលនិធិបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ (នេះជាលើកទី ២ ដែល Viettel សាខាខេត្តត្រាវិញឧបត្ថម្ភមូលនិធិបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ មុននោះបានឧបត្ថម្ភ ១០០ លានដុង)។ ចំនួនប្រាក់នេះបានដកពីប្រភព ថវិកាជិត ១៦ ពាន់លានដុងដែលសម្ព័ន្ធឧស្សាហកម្ម-ទូរគមនាគមន៍កងទ័ព Viettel ប្រគល់ជូនដោយឡែកដល់ ៦៣ ខេត្ត ទីក្រុង ដើម្បីរួមដៃជាមួយទូទាំងប្រទេសនិយាយរួមនិងខេត្ដត្រាវិញ និយាយដោយឡែកក្នុងការបង្ការទប់ស្កាត់មហាអាសន្នរោគជំងឺកូវីដ-១៩ ។
Viettel សាខាខេត្តត្រាវិញជូនប្រាក់ឧបត្ថម្ភដល់មូលនិធិបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ រូបថត៖ ង៉ុកហុង
គិតមកដល់ថ្ងៃទី ០៤ សីហាឆ្នាំ ២០២១ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បានទទួលឧបត្ថម្ភផ្ទាល់របស់បុគ្គល អង្គការចាត់តាំងនៅក្នុងនិងក្រៅខេត្ត ៦៥៥ កន្លែង សរុបទឹកប្រាក់ជាង ២១ ពាន់លានដុង ៕ ង៉ុកហុង-លឺវវូ