ក្នុងរយៈកាលកន្លង ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” នៅឃុំតឹងហ៊ីប ស្រុកថ្កូវទទួលបានការចូលរួមយ៉ាងសកម្មរបស់កម្មាភិបាល បក្ខជន និងប្រជាជន។ បណ្តាទម្រង់ប៉ិនប្រសប់ការងារប្រជាចលនាបានអនុវត្តលើគ្រប់វិស័យរបស់ជីវភាព ជាពិសេសគឺលើវិស័យវប្បធម៌‑សង្គម មានវិធីសាស្ត្រធ្វើពូកែ គំរូឆ្នើមជាច្រើនបាននាំមកប្រសិទ្ធភាព និងរាលដាលក្នុងសហគមន៍។
ឆ្នាំ ២០២១ ការងារប៉ិនប្រសប់ការងារប្រជាចលនា បានឃុំតឹងហ៊ីប ស្រុកថ្កូវ ប្រមូលផ្តុំចង្អុលការអនុវត្តភ្ជាប់ជាមួយចលនាកសាងជនបទថ្មីនៅមូលដ្ឋាន។ ឆ្លងតាមនោះការអនុវត្តរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ភ្ជាប់ជាមួយការកសាងជនបទថ្មី តែងបានឃុំយកចិត្តទុកដាក់ចង្អុលការ និងសម្រេចបានលទ្ធផលយ៉ាងសំខាន់ដូចជា៖ បត់បែងតំបន់ផលិតស្រូវមានគុណភាពខ្ពស់ តំបន់ផលិតស្រូវ ០២ រដូវ‑ដំណាំ ១ រដូវ បង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល ៦៨៨,៥ ហិកតាមកដាំស្មៅចិញ្ចឹមគោ ដាំម្ទេសដៃនាងនៅវាលស្រែ ផលិតស្រូវមានគុណភាពខ្ពស់។ល។ លទ្ធផលពង្រីកបានបណ្តារូបភាពសហការចងសម្ព័ន្ធក្នុងការផលិត លក់មុខទំនិញផលិតផល ទាក់ទាញបានអាជីវកម្មវិនិយោគទុនក្នុងផ្នែកកសិកម្ម ជនបទ រួមចំណែកបង្កើនប្រភពចំណូល លើកស្ទួយជីវភាពសម្រាប់ប្រជាជន។
តឹងហ៊ីបពង្រីកទម្រង់ដាំដំណាំ។
លោកស៊ើងង៉ុកយ៉ាញ់ថាយអនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីបបានឲ្យដឹង៖ ដោយគ្មានលក្ខណៈពិសេសដើម្បីពង្រីកសេដ្ឋកិច្ច‑សង្គម ប៉ុន្តែអាស្រ័យមានការសាមគ្គីប្តេជ្ញាចិត្តខ្ពស់ ឃុំតឹងហ៊ីបនឹងខិតខំអនុវត្តសម្រេចលក្ខឋានជនបទថ្មីនៅចុងឆ្នាំ ២០២១ នេះ។ ដើម្បីសម្រេចតាមគោលដៅដាក់ចេញ បក្ខភាគឃុំប្តេជ្ញាចិត្តអនុវត្តសម្រេចបណ្តាលក្ខឋានស្ដីពីសាលារៀន លំនៅឋាន គ្រួសារក្រីក្រ និងបរិស្ថាន។ ទន្ទឹមនឹងនោះ ឃុំប្រមូលផ្តុំបំផុសចលនាកម្មាភិបាល បក្ខជន និងប្រជាជន រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយបណ្តាទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា”។ យោងតាមនោះលេចឡើងបណ្តាទម្រង់ ដោយមានការជ្រោមជ្រែងចូលរួមរបស់ប្រជាជនដូចជា៖ បណ្តា ទម្រង់ពង្រីកសេដ្ឋកិច្ចនៅបណ្តាភូមិ បំផុសចលនាប្រជាជនចូលរួមកសាងបង្គោលទង់ និងអន្ទងខ្សែភ្លើងបំភ្លឺតាមដងផ្លូវ បំផុសចលនាប្រាក់ សម្ភារឧបត្ថម្ភអ្នកជំងឺក្រីក្រ និងគ្រួសារក្រដែលជះឥទ្ធិពលពីគ្រោះអាសន្នរោគកូវីដ‑១៩។ល។
សាខាបក្សឃុំកោះទន្លាប់ ឃុំតឹងហ៊ីបមានបក្ខជន ២១ នាក់ (ក្នុងនោះមានបក្ខជនជនជាតិខ្មែរ ១៤ នាក់) អនុវត្តចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយ “ប៉ិនប្រសប់ការងារប្រជាចលនា” ក្នុងរយៈកាល ៥ ឆ្នាំកន្លងសាខាបក្សភូមិកសាងបានបណ្តាទម្រង់ពូកែ និងកំពុងបានបើកទូលាយ។ ទម្រង់ចិញ្ចឹមជ្រូកដីបានបង្កើតកាលពីឆ្នាំ ២០១៨ ដោយមានបក្ខជន ១៥ នាក់ចូលរួម ក្នុងមួយខែបក្ខជនម្នាក់ៗចូលរួមគបវាល់ ១០.០០០ ដុង បង្កមូលនិធិសម្រាប់ទៅសួរសុខទុក្ខបក្ខជន ពេលមានជំងឺឈឺថ្កាត់។ ក្នុងរយៈកាល ៣ ឆ្នាំ បក្ខជនចូលរួមគបវាល់បាន ៥,៤ លានដុង និងទៅសួរសុខទុក្ខបក្ខជនបាន ២១ លើក។
ទន្ទឹមនឹងនោះ សាខាបក្សបានបំផុសចលនាដល់បក្ខជន និងប្រជាជនសកម្មចូលរួមបំផុសចលនាគ្រួសារដែលរស់នៅក្បែរផ្លូវ ៣៦ គ្រួ ចុះឈ្មោះកសាងរបង មាន ២១២/២៣៣ គ្រួសារចុះឈ្មោះកសាងគ្រួសារវប្បធម៌ ជនបទថ្មី មាន ២៣៣ គ្រួសារចូលរួមទម្រង់កសិករល្អទាំង ៣ យ៉ាង មានសមាជិកសាខាសមាគម ជំរុញការសិក្សាភូមិ ១០០% កសាងទម្រង់សហគមន៍រៀនសូត្រ។ ក្នុងរយៈកាល ៥ ឆ្នាំ សាខាបក្សភូមិបានបំផុសចលនាសប្បុរសជនចូលរួមវិភាគទានឧបត្ថម្ភកសាងស្ពានជនបទថ្មីបាន ៣ កន្លែង សរុបថវិកា ៦២០ លានដុង ក្នុងនោះប្រជាជនក្នុងភូមិចូលរួមគបវាល់ ២៥ លានដុង បំផុសចលនាឧបត្ថម្ភអំណោយ ៦៥៤ ចំណែក សៀវភៅ ៧.០០០ ចំណែកជូនសិស្សក្រីក្រ គ្រួសារជិតក្រ និងគ្រួសារក្រនៅក្នុងភូមិ។
ចំណែកសាខាបក្សភូមិបាត្រាច(អា) កន្លែងដែលមានគ្រួសារប្រជាជនចំនួន ៣៨៣ គ្រួ (ក្នុងនោះគ្រួសារជនរួមជាតិខ្មែរជាង ៧០%) អនុវត្តចលនារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ភ្ជាប់ជាមួយ “ប៉ិនប្រសប់ការងារប្រជាចលនា” សាខាបក្សភូមិបានបំផុសចលនាប្រជាជនចូលរួមអនាម័យបរិស្ថាន ដូចជាប្រមូលសំរាម មិនចោលសំរាមតាមដងផ្លូវ កាប់ឆ្ការគម្ពោតឈើស៊ុមទ្រុម ស្រង់ ត្រកៀតប៉ោងតាមដងប្រឡាយ។ល។ បំផុសចលនាប្រជាជន អាជីវកម្មចូលរួមគបវាល់ កសាងប្រព័ន្ធអំពូលភ្លើងបំភ្លឺតាមផ្លូវ ភ្ជាប់ជាមួយបង្គោលទង់តាមផ្លូវស្រុកលេខ ១៨ មានប្រវែង ១,៧ គីឡូម៉ែត្រ ដោយមាន ៦៥ បង្គោល សរុបទឹកប្រាក់ជាង ៦២ លានដុង។
ការរាលដាលរបស់ចលនាប៉ិនប្រសប់ការងារប្រជាចលនា ពោរពេញទៅដោយស្មារតីសាមគ្គី សហគមន៍ និងភាកិច្ចរបស់មាមីងប្រជាជនចំពោះការងារសង្គម។ មានបណ្តាទម្រង់ វិធិសាស្ត្រធ្វើពូកែ បង្កបានភាពវិវឌ្ឍន៍ពិតប្រាកដក្នុងជីភាពរបស់ប្រជាជន ជាពិសេសគឺជនរួមជាតិខ្មែរនៅឃុំតឹងហ៊ីប៕
អត្ថបទ‑រូបថត៖ សុខា