កាលពីថ្ងៃទី ២១ ឧសភា ក្រុមហ៊ុនអគ្គិសនីត្រាវិញសហការជាមួយគណៈកម្មាធិការប្រជាជនឃុំដូងចូវនិងដុងហាយ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ចាត់តាំងជូនសៀវភៅ ៣.០០០ ក្បាល (ឃុំនីមួយៗចំនួន ១.៥០០ ក្បាល) ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាករៀនពូកែ នៅបណ្ដាសាលាលើភូមិសាស្រ្តឃុំទាំង ០២ នាឱកាសបូកសរុបឆ្នាំសិក្សា ២០២០ -២០២១។
ក្រុមហ៊ុនអគ្គិសនីត្រាវិញជូនសៀវភៅដល់សិស្សានុសិស្ស ។ រូបថត៖ ក្វឹកត្វឹង
នាឱកាសនេះ ក្រុមហ៊ុនអគ្គិសនីត្រាវិញក៏បានឧបត្ថម្ភថវិកាជាង ៣០,៧ លានដុងដល់ឃុំ ទាំង ០២ ដើម្បីរួមដៃជាមួយមូលដ្ឋានគិតគូរជំរុញស្មារតីរៀនសូត្ររបស់សិស្សក្រីក្រនៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាលឆ្លងកាត់ការលំបាកឈានឡើងក្នុងការរៀនសូត្រ។
ក្នុងពេលកន្លង ថ្វីត្បិតស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ប៉ុន្តែគណៈ ចាងហ្វាងគ្រូបង្រៀន និងសិស្សានុសិស្សបណ្ដាសាលាលើភូមិសាស្រ្តឃុំទាំង ០២ ដែលក្រុមហ៊ុនអគ្គិសនីត្រាវិញទទួលទំនុកបម្រុង (ដូងចូវនិងដុងហាយ) នៅតែខិតខំប្រឹងប្រែងអនុវត្តសម្រេចល្អភារកិច្ចជានិច្ច៕
ក្វឹកត្វឹង-ថាច់ហ្វាង