ក្នុង ០៦ ខែដើមឆ្នាំ ស្រុកកូវង៉ាងបានចុះឈ្មោះអនុវត្តទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ២៦០ ទម្រង់។ ក្នុងនោះ ទម្រង់របស់សមូហភាព ២៣៩ ទម្រង់ ទម្រង់របស់បុគ្គល ២២ ទម្រង់លើបណ្ដាវិស័យ៖ សេដ្ឋកិច្ច ៦២ ទម្រង់ វប្បធម៌-សង្គម ១៥៥ ទម្រង់ ការពារប្រទេស-សន្ដិសុខ ២៦ ទម្រង់ កសាងប្រព័ន្ធនយោបាយ ១៧ ទម្រង់ អនុវត្តបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន ០១ ទម្រង់ ។
មានទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” ឆ្នើមច្រើន ដូចជា៖ ទម្រង់ចិញ្ចឹមជ្រូកដីប្រិតសំចៃទិញគាំពារសង្គមស្ម័គ្រចិត្ត ចលនាឧបត្ថម្ភទោចក្រយានដល់សិស្សក្រីក្រ ពេលបាយសប្បុរសធម៌ ទទួលទំនុកបម្រុងសិស្សក្រីក្រសង្វាតរៀនសូត្រ កសាងផ្លូវបៃតង-ជ្រះ-ស្អាត ផ្សព្វផ្សាយអប់រំច្បាប់ក្នុងបរិស័ទនៃសាសនាកាតូលិក ទម្រង់មិនប្រើផលិតផលកៅស៊ូ។ល។ រួមចំណែកលើកកម្ពស់ជីវភាពវប្បធម៌ស្មារតីជូនប្រជាជនធានាសុខុមាលភាពសង្គមបំបាត់ចោលទំនៀមទម្លាប់បុរាណ ពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គមនៅមូលដ្ឋាន អង្គភាព៕
ផ្សព្វផ្សាយសារាចរ សេចក្ដីសម្រេចចិត្តបានជាង ៤.៥០០ លើក
ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុកកូវង៉ាង ផ្សព្វផ្សាយរៀនសូត្របណ្ដាសារាចរ សេចក្ដីសម្រេចចិត្តបានជាង ៤.៥០០ លើកមានមនុស្ស ចូលរួមជាង ២៤៥.០០០ លើក។
ក្នុងនោះ មានបក្ខជនចូលរួមជាង ១៣.០០០ លើក សម្រេចអត្រា ៩៨%។ មជ្ឈមណ្ឌលបំពាក់បំប៉ននយោបាយស្រុកចាត់តាំងនិងសហការចាត់តាំងវគ្គបណ្ដុះបណ្ដាលនិងបំពាក់បំប៉នទ្រឹស្ដីនយោបាយមុខជំនាញជូនកម្មាភិបាល បុគ្គលិក និយោជិតលើភូមិសាស្រ្ដស្រុកបាន ១០/២០ ថ្នាក់មានសិក្ខាកាមជាង ១.៣០០ នាក់ សម្រេច ៥០% ប្រៀបជាមួយផែនការ។
ទន្ទឹមនឹងនោះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុកកូវង៉ាងឧស្សាហ៍តាមដាន ចុះផ្សាយគោលនយោបាយថ្មីមួយចំនួន ដូចជា៖ កែប្រែសំណុំបែបបទផ្ដល់លេខកំណត់ឈ្មោះចំពោះពលរដ្ឋដែលបានចុះឈ្មោះបញ្ជីកំណើត កំណត់សម្បទាគ្រួសារក្រីក្រដំណាក់កាល ២០២១-២០២៥។ បន្ថយ ៥០% កម្រិតប្រមូលប្រាក់ក្នុងការចិញ្ចឹមសត្វ កសាងជនបទថ្មី បោះឆ្នោត តំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្ដិកាល ២០២១-២០២៦ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ ក្រុមចែករំលែកព័ត៌មានសកម្មរបស់ស្រុកលើបណ្ដាញសង្គមផ្ដល់ព័ត៌មាន អត្ថបទ ព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេស របស់ខេត្តនិងស្រុក ផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជននិងប្រជាជនបានទាន់ពេល៕
ប្រែសម្រួល៖ លឺវវូ