កន្លងហើយថ្មីៗនេះ សមាគមជំរុញការសិក្សាស្រុកកាងឡុងចាត់តាំងកម្មវិធី “សុខដុមនិទាឃរដូវ” ឆ្នាំ ២០២១ ជូនអំណោយដល់សិស្សស្ថិតក្នុងមុខសញ្ញាកំព្រាក្នុងស្រុក។
កម្មវិធីបានជូនអំណោយ ១៥០ ចំណែក ក្នុងមួយចំណែកៗតម្លៃ ៨០០.០០០ ដុង រួមមានសាច់ប្រាក់ និងឧបភោគ (អាស្រ័យបណ្តាក្លឹបទោចក្រយានចលនានៅទីក្រុងហូជីមិញ ខេត្តសុកត្រាំង ត្រាវិញ និងបណ្តាសប្បុរសជនឧបត្ថម្ភ សរុបតម្លៃជាង ១០០ លានដុង)។ ក្រៅពីនោះ កម្មវិធីនៅទាំងចាត់តាំងពេលបាយបំណាច់ឆ្នាំ ០១ ពេលសម្រាប់សិស្ស សំដៅដាស់តឿន ជំរុញស្មារតីឈានឡើងក្នុងការរៀនសូត្ររបស់ប្អូនៗ។
ជូនអំណោយដល់សិស្ស។ រូបថត៖ហុងញុង
មុននោះ ឆ្លងតាមរយៈសមាគមជំរុញការសិក្សាស្រុកកាងឡុង អគ្គក្រុមហ៊ុនទេសចរសាយហ្គង-ចំកាត់ឯកសមាជិក(Saigontourist Group)សហការជាមួយសមាគមគាំពារអ្នកជំងឺក្រីក្រទីក្រុងហូជីមិញចាត់តាំងប្រគល់ជូនអាហារូបករណ៍ ១២៥ ចំណែកដល់សិស្សក្រីក្រ ១២៥ នាក់នៅលើភូមិសាស្រ្ដស្រុក។ អាហារូបករណ៍មួយចំណែកៗតម្លៃ ១,២ លានដុង (មូលនិធិពីរង្វាន់ Golf Saigontourist group ដើម្បីសហគមន៍)។ នេះជាលើកទី ៣ រង្វាន់ Golf Saigontourist group ដើម្បីសហគមន៍បានជូនអាហារូបករណ៍ដល់សិស្សក្រីក្រនៅស្រុកកាងឡុង៕
ហុងញុង-តឹងង៉ុក