តាមគណៈគ្រប់គ្រងគម្រោងការវិនិយោគកសាងបណ្តាសំណង់កសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ដល់ដើមខែធ្នូឆ្នាំ ២០២០ គម្រោងការរបាំងបង្ការស្រុតបាក់ដីនៅទីប្រជុំជនកូវង៉ាងនិងឃុំធ្វឹងហ្វា (ដំណាក់កាលទី ១) បានសម្រេច ៨០% បរិមាណសំណង់និងដាក់ឲ្យប្រើប្រាស់មុនតេតតឹងសឺវ។
គម្រោងការរបាំងការពារស្រុតបាក់ដីទីប្រជុំជនកូវង៉ាង។ ឌិញកាញ់
គម្រោងការមានចំនួនទុនវិនិយោគ ៣៥ ពាន់លានដុង ក្នុងនោះប្រភពថវិកា មជ្ឈិមឧបត្ថម្ភ ១៥ ពាន់លានដុង ក្រៅពីនោះអាស្រ័យខេត្តបដិភាគ។គម្រោងការរបាំងបង្ការស្រុតបាក់ដីមានប្រវែង ៥០០ ម៉ែត្រ បានចែកចេញជាពីរកំណាត់ ខាងឆ្វេងនិងខាងស្តាំ។ ក្នុងមួយកំណាត់រួមមានបណ្តាសារប័នសំណង់ទៅតាមប្រភេទរបាំងទី ១ ទី ២ ទី ៣ ចំណត់កប៉ាល់និងសារប័នសំណង់បន្ទាប់បន្សំរួមមានផ្លូវពីក្រោយរបាំងប្រព័ន្ធលូបង្ហូតទឹក ប្រព័ន្ធផើងផ្កា អគ្គិសនីបំភ្លឺតាមបណ្តោយរបាំង។ល។ របាំងមានកម្ពស់ ១,៧៥ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ។ តាមការគ្រោងទុកនឹងកសាងសម្រេចរួចដាក់ឲ្យប្រើប្រាស់និងដោះស្រាយលំនៅឋានលំនឹងជូនគ្រួសារ ២៤២ គ្រួ នៅតំបន់ស្រុតបាក់ដីច្រាំងលើភូមិសាស្រ្ត។ ទន្ទឹមនឹងនោះ ធានាការពារប្រជាជនជាង ៧០០ គ្រួសារនៅក្បែរកន្លែងដែលកំពុងមាននិន្នាការស្រុតបាក់ដីច្រាំង។ ក្រៅពីនោះ គម្រោងការនៅទាំងបង្ការទប់ស្កាត់ទឹកជំនន់នៅតំបន់មជ្ឈមណ្ឌលទីប្រជុំជនក្នុងលក្ខណៈនៃការប្រែប្រួលរបស់ធាតុអាកាសកែលម្អស្ថានភាពកខ្វក់បរិស្ថាននៅតំបន់គម្រោងការ ៕
ឌិញកាញ់-ថាច់ហៀង