តាមប្រភពដំណឹងពីមជ្ឈមណ្ឌលពិនិត្យជំងឺខេត្ត ក្នុង ០៦ ខែដើមឆ្នាំ ២០២១ ទូទាំងខេត្តមានអ្នកជ្រាប HIV ១២៨ នាក់ មាន ១៨ នាក់ឆ្លងជាជំងឺ AIDS ២៥ នាក់ស្លាប់ដោយសារជំងឺ HIV/AIDS។ គិតមកទល់ពេលនេះ ចំនួនអ្នកជ្រាប HIV បានរកឃើញនៅក្នុងខេត្តត្រាវិញប្រមាណ ២.៤៩៦ នាក់ ចំនួនអ្នកឆ្លងទៅជាជំងឺ AIDS ១.៦៧៣ នាក់ អ្នកស្លាប់ដោយសារ HIV/AIDS ១.០៥៥ នាក់។ ចំនួនអ្នកជ្រាប HIV/AIDS នៅរស់ ១.៤៤១ នាក់។ ចំនួនអ្នកជំងឺ HIV/AIDS កំពុងបានគ្រប់គ្រង ៩៦៨ នាក់ ក្នុងនោះមានអ្នកជំងឺ ៨៨៨ នាក់បានព្យាបាលដោយថ្នាំពន្យា ARV។ ដោយឡែកក្នុងខែមិថុនា ផ្នែកមានសមត្ថកិច្ចបានរកឃើញអ្នកជ្រាប HIV ២៦ នាក់ មានម្នាក់ឆ្លងទៅជាជំងឺ AIDS មាន ០៣ នាក់ស្លាប់ដោយសារ AIDS ។
ក្នុង ០៦ ខែដើមឆ្នាំ បុគ្គលិកសុខាភិបាលបានពិគ្រោះ ធ្វើកោសល្យវិច័យឲ្យអ្នកដែលមាននិន្នាការជ្រាប HIV ១៧០ នាក់ តាមដានត្រួតពិនិត្យករណីជ្រាប HIV ថ្មី ០៩ ករណី។ ពិគ្រោះ ធ្វើកោសល្យវិច័យ HIV ជូនមនុស្ស ៣.៧០៥ លើកនាក់ ក្នុងនោះស្ត្រីមានគភ៌ជ្រាប HIV ០២ នាក់បានព្យាបាលបង្ការមិនឲ្យចម្លង HIV ពីម្តាយមកកូនដោយថ្នាំ ARV។ កុមារម្នាក់ទើបកើតជ្រាប HIV ពីម្ដាយបានបង្ការដោយថ្នាំ ARV៕
ប្រែសម្រួល៖ តឹងង៉ុក