តាមការវាយតម្លៃរបស់គណៈកម្មាធិការបក្សស្រុកទីវកឹង ក្នុង ០៦ ខែដើមឆ្នាំ ២០២១ អាស្រ័យឥទ្ធិពលរបស់ជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការពង្រីកសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន។ សរុបតម្លៃផលិតនៅលើភូមិសាស្រ្តស្រុកសម្រេចតែ ៤៧,៨៥% ផែនការ ចំនួនអាជីវកម្មបង្កើតថ្មីនៅតិចបើប្រៀបជាមួយកម្រិតផែនការ។ បណ្ដាទម្រង់ផលិតកសិកម្មមានលទ្ធផលពង្រីកនៅយឺត ការចងសម្ព័ន្ធប្រមូលទិញផលិតផលមុខទំនិញមិនទាន់បានច្រើន។ រំសាយទុនកសាងសំណង់រឹងមាំនៅទាបបើប្រៀបជាមួយទុនដែលបានលៃលក ប្រសិទ្ធភាពធ្វើសកម្មភាពរបស់សហករណ៍មិនទាន់បានខ្ពស់ មិនទាន់ស្មើ កសាងផលិតផលពិសេស និងផលិតផលមានយីហោនៅតិច។ ការងារកសាងជនបទថ្មីលើកកម្ពស់ ជនបទថ្មី ខ្នាតគំរូបានរក្សា ប៉ុន្តែនៅយឺតបើប្រៀបជាមួយផែនការ ការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ មានការផ្ដុំកម្លាំងអនុវត្ត ប៉ុន្តែការត្រួតពិនិត្យអង្កេតមានពេលខ្លះនិងនៅកន្លែងខ្លះមិនទាន់បានល្អ។ ការងារដោះស្រាយលិខិតបណ្ដឹងតវ៉ា ថ្កោលទោសមានការផ្ដុំកម្លាំងចង្អុលការប៉ុន្តែនៅយឺត។ អំពើបាបគ្រោះសង្គម ឧក្រឹដ្ឋជន ព្រហ្មទ័ណ្ឌ ឧក្រឹដ្ឋជនគ្រឿងញៀន ឥណទានងងិតនៅស្មុគស្មាញ។ល។
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ តូវវៀង
សមមិត្តង្វៀងវ៉ាំងភឿង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកទីវកឹងសំណូមពរដល់បណ្ដាសាខាបក្ខភាគស្ថិតក្រោមឱវាទប្រញាប់ពិនិត្យឡើងវិញបណ្ដាចំណុចអន់ខ្សោយ រួចកំណត់ច្បាស់មូលហេតុ និងដាក់ចេញវិធីសាស្រ្តសមស្រប ប្រកបដោយការច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ ដើម្បីអនុវត្តសម្រេចកម្រិតផែនការសេចក្ដីសម្រេចចិត្តដាក់ចេញ។ ក្នុងនោះ គប្បីយកចិត្តទុកដាក់រចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងផ្នែកកសិកម្ម កសាងជនបទថ្មីលើកកម្ពស់ ជនបទថ្មីខ្នាតគំរូ ទីក្រុងអារ្យធម៌ ឆាប់សម្រេចបណ្ដាគម្រោងផែនការបង្កើនកម្រិតទីផ្សារ ទិដ្ឋភាពបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីស្រុកទីវកឹងក្លាយជាទីផ្សាររួមខេត្តស្ថិតក្រោមឱវាទខេត្តមុនឆ្នាំ ២០២៥។ ផ្ដុំកម្លាំងដឹកនាំចង្អុលការដាច់អហង្ការការងារផ្សព្វផ្សាយ ចលនាក្នុងទូទាំងបក្ខភាគ និងប្រជាជនអនុវត្តម៉ឹងម៉ាត់បណ្ដាសារលិខិតចង្អុលការរបស់រដ្ឋាភិបាល គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការអនុវត្តបណ្ដាវិធីសាស្រ្តបង្ការទប់ស្កាត់មានប្រសិទ្ធភាពជំងឺកូវីដ-១៩ ទន្ទឹមនឹងនោះ អនុវត្តល្អគោលនយោបាយសង្គម សុខុមាលភាពសង្គម បំផុតចំពោះគ្រួសារគោលនយោបាយគ្រួសារក្រីក្រ គ្រួសារជិតក្រ និងក្រុមមុខសញ្ញាដែលត្រូវជះឥទ្ធិពលអាស្រ័យជំងឺកូវីដ-១៩។ល។
ក្នុងដំណាក់កាលអនុវត្តភារកិច្ចបានប្រគល់ជូន ថ្នាក់ដឹកនាំបណ្ដាសាខា បក្ខភាគត្រូវឧស្សាហ៍ត្រួតពិនិត្យ ក្រើនរំលឹក អង្កេតដើម្បីពត់ទាន់ពេលចំពោះបណ្ដាអាការៈគម្លាតអំពីសតិអារម្មណ៍នយោបាយ និងភាពអសកម្មដែលកើតឡើងតាមស្មារតីចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត “ធ្វើសកម្មភាពពិន័យក្រឹត្យ ក្រម ទទួលបន្ទុក ច្នៃប្រតិដ្ឋ ឈានដល់គោលដៅ”៕
តូវៀង-ថាច់ហ្វាង