ស្ថិតក្នុងស្ថានភាពស្មុគស្មាញរបស់អាសន្នរោគជំងឺកូវីដ-១៩កំពុងជះឥទ្ធិពលដល់ស្ថានភាពផលិត ធ្វើអាជីវកម្មនិងជីវភាពប្រជាជន កាលពីថ្ងៃទី ០១ កក្កដាឆ្នាំ ២០២១ រដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ ៦៨/NQ-CP ស្ដីពីគោលនយោបាយឧបត្ថម្ភមួយចំនួនដល់ពលករនិងអ្នកប្រើប្រាស់ពលករជួបលំបាកអាស្រ័យដោយជំងឺកូវីដ-១៩។
តាមសេចក្ដីសម្រេចចិត្ត រដ្ឋាភិបាលបានសម្រេចចិត្តអនុវត្តគោលនយោបាយ ១២ យ៉ាង ឧបត្ថម្ភពលករនិងអ្នកប្រើប្រាស់ពលករកំពុងជួបលំបាកអាស្រ័យដោយជំងឺកូវីដ-១៩។ក្នុងនោះកំណត់ជាក់ស្ដែងចំពោះអ្នកប្រើប្រាស់ពលករបានបុលទុនពីធនាគារគោលនយោបាយសង្គមដើម្បីសងប្រាក់ខែបពា្ឈប់ធ្វើការ សងប្រាក់ខែស្ដារឡើងវិញការផលិត។
ជាក់ស្ដែង ចំពោះការឲ្យបុលសងប្រាក់ខែបពា្ឈប់ធ្វើការ អ្នកប្រើប្រាស់ពលករបានបុលទុនពីធនាគារគោលនយោបាយសង្គមជាមួយប្រាក់ការអាទិភាព ០% និងមិនអនុវត្ដវិធានការធានាប្រាក់ឲ្យបុលដើម្បីសងប្រាក់ខែបពា្ឈប់ធ្វើការចំពោះពលករកំពុងចូលរួមគាំពារសង្គមចាប់បង្ខំត្រូវបពា្ឈប់ធ្វើការចាប់ពី ១៥ ថ្ងៃបន្ដបន្ទាប់ឡើងទៅតាមកំណត់ក្នុងអនុប្រយោគទី ៣ មាត្រាទី ៩៩ ក្រមច្បាប់ពលកម្ម ក្នុងរយៈ ពេលចាប់ពីថ្ងៃទី ០១ ឧសភាឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែមិនាឆ្នាំ ២០២២។ អ្នកប្រើប្រាស់ពលករគ្មានបំណុលអាក្រក់នៅអង្គការចាត់តាំងឥណទាននិងសាខាធនាគារបរទេសនៅពេលដែលស្នើបុលទុន។ កម្រិតឲ្យបុលច្រើនបំផុតស្មើនឹងកម្រិតប្រាក់ខែទាបបំផុតនៅតំបន់ចំពោះពលករតាមពេលវេលាសងប្រាក់ខែបពា្ឈប់ធ្វើការជាក់ស្ដែងច្រើនបំផុត ០៣ ខែ។ កំណត់ពេលបុលទុនក្រោម ១២ ខែ។
ចំពោះឲ្យបុលសងប្រាក់ខែស្ដារឡើងវិញការផលិត អ្នកប្រើប្រាស់ពលករត្រូវបពា្ឈប់សកម្មភាពអាស្រ័យដោយសំណូមពររបស់ស្ថាប័នរដ្ឋមានសមត្ថកិច្ចដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុងពេលវេលាពីថ្ងៃទី ០១ ឧសភាឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ មីនាឆ្នាំ ២០២២ ពេលផលិត ធ្វើអាជីវកម្មឡើងវិញនិងអ្នកប្រើប្រាស់ពលករធ្វើសកម្មភាពក្នុងវិស័យដឹកជញ្ជូន អាកាសចរណ៍ ទេសចរណ៍ សេវាស្នាក់នៅនិងបញ្ជូនពលករវៀតណាមទៅធ្វើការនៅបរទេសតាមកិច្ចសន្យាចាប់ពីថ្ងៃទី ០១ ឧសភាឆ្នាំ ២០២១ មកដល់ថ្ងៃទី ៣១ មីនា ឆ្នាំ ២០២២ បានបុលទុនពីធនាគារគោលនយោបាយសង្គមជាមួយប្រាក់ការអាទិភាព ០% និងមិនអនុវត្តវិធានការធានាប្រាក់ទុនឲ្យបុលដើម្បីសងប្រាក់ខែដល់ពលករធ្វើការតាមកិច្ចសន្យានិងកំពុងចូលរួមគាំពារសង្គមចាប់បង្ខំ។ អ្នកប្រើពលករគ្មានបំណុលអាក្រក់នៅអង្គការចាត់តាំងឥណទាន និងសាខាធនាគារបរទេសនៅពេលដែលស្នើបុលទុន។ កម្រិតឲ្យបុលច្រើនបំផុតស្មើកម្រិតប្រាក់ខែទាបបំផុតនៅតំបន់ចំពោះពលករកំពុងធ្វើការតាមកិច្ចសន្យា ពេលវេលាសងប្រាក់ខែជាក់ស្ដែងច្រើនបំផុត ០៣ ខែ។ ពេលវេលាកំណត់ឲ្យបុលទុនក្រោម ១២ ខែ។
រដ្ឋាភិបាលប្រគល់ឲ្យធនាគារគោលនយោបាយសង្គមណែនាំនិងផ្សព្វផ្សាយអនុវត្តគោលនយោបាយឲ្យបុលតាមកំណត់នៅក្នុងសេចក្ដីសម្រេចចិត្តនេះ៕
ប្រែសម្រួល៖ លឺវវូ