អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៥១/QĐ- UBND ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ របស់ប្រធាន គណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្ដីពីការបិទខ្ទប់ ស្វែងរកអ្នកសង្ស័យ ជ្រាបមេរោគ SARS-CoV-2 នៅលើភូមិសាស្រ្ត ភូមិកូវហាញ់ សមចយ ស្វាយសៀម ជ្រៃធំ សរុបផ្ទៃដីធម្មជាតិ ១.៣៨៤ ហិកតា រួមមានប្រជាជន ២.០៤៥ គ្រួសារ ដោយមានមនុស្សចំនួន ៨.៦០៤ នាក់ ចាប់ផ្ដើមអនុវត្តពីម៉ោង ១៦ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ពេលមានសេចក្ដីប្រកាសថ្មី។
គណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ឃុំង៉ាយស្វៀងបានបង្កើតបណ្ដាប៉ុស្ដិ៍ត្រួតពិនិត្យនៅលើភូមិសាស្រ្ត ភូមិទាំង ០៤ ដើម្បីកុំឲ្យប្រជាជនចេញចូល បិទទ្វារបណ្ដាហាងលក់មុខទំនិញក្នុងភូមិទាំងនោះ ហាមមិនឲ្យលក់ដូរ នៅផ្សារស្វាយសៀម។ល។ សំដៅទប់ស្កាត់ជំងឺ កុំឲ្យរាលដាល និងស្វែងរកករណីជ្រាបជំងឺ។ ដើម្បីធានាជីវភាពរបស់ប្រជាជនក្នុងរយៈពេលបិទខ្ទប់នោះ ឃុំបានបង្កើតក្រុមសុខុមាលភាពស្ម័គ្រចិត្តទទួលរួចផ្ដល់ជូនអំណោយ មកទល់ពេលនេះបានចំនួន ៤៣៩ ចំណែកដល់គ្រួសារ ក្រីក្រ ជិតក្រ មុខសញ្ញាគាំពារសង្គម។ ទន្ទឹមនឹងនោះ ផ្ដល់ខិត្តបណ្ណព័ត៌មានតម្រូវការទិញ គ្រឿងឧបភោគដល់គ្រួសារប្រជាជនមួយគ្រួ ០៣ ថ្ងៃម្ដងដើម្បីសមាជិករបស់ក្រុមសុខុមាលភាព ស្ម័គ្រចិត្តទៅផ្សារទិញជំនួសរួចជូនដល់ ដៃរបស់មាមីងដើម្បីកាត់បន្ថយការចេញចូលរបស់មាមីងក្នុងរយៈពេលហ៊ុមព័ទ្ធ។ មីងកាវ ធីខឿង នៅភូមិស្វាយសៀមបានឲ្យដឹង៖ គ្រួសារខ្ញុំមានសមាជិក ០៥ នាក់។ កាលមិនទាន់បិទខ្ទប់ កូនខ្ញុំទៅធ្វើជាងកំបោរ ខ្ញុំទៅលក់នំ ជីវភាពអាចប្រព្រឹត្តរួច។ ចាប់តាំងពីបិទខ្ទប់មកទល់ ពេលនេះ នៅផ្ទះគ្មានធ្វើអ្វី ប្ដីឈឺ ៤-៥ ឆ្នាំនេះ។ ចាប់តាំងពីពេលមានក្រុមទៅផ្សារ ខ្ញុំតែងផ្ញើទិញថ្នាំ ម្ហូបអាហារពីបីថ្ងៃម្ដង។ កាលនៅទៅធ្វើបាន ហូបសម្បូរ ឥឡូវគ្រួសារហូបប្រិតសំចៃបន្តិច។
តាមប្រសាសន៍របស់លោក គាងថាញ់វិសាល ប្រធានគណៈកម្មាធិការប្រ ជាជនឃុំង៉ាយស្វៀង៖ នៅលើភូមិសាស្រ្ត ឃុំមានពលករ ១៨ នាក់ មកពីទីក្រុងហូជីមិញ និងបណ្ដាខេត្តបានធ្វើការជម្លៀសប្រមូលផ្ដុំនៅសាលាបឋមសិក្សាង៉ាយស្វៀង (អា)។ មុខសញ្ញាទាំងនេះបានផ្គត់ ផ្គង់អាហារក្នុងមួយថ្ងៃ ០៣ ពេល ក៏អាស្រ័យ ដោយក្រុមសុខុមាល ភាព ស្ម័គ្រចិត្តធានាទទួល រ៉ាប់រង។ និយាយអំពីសកម្មភាពរបស់ក្រុមសុខុមាលភាពស្ម័គ្រចិត្ត លោក គាងថាញ់វិសាល បានឲ្យដឹងថា៖ សកម្មភាពសំខាន់របស់ក្រុម គឺផ្គត់ផ្គង់ពេលបាយដល់តំបន់ចត្តាឡីស័ក ហើយធានាការទៅផ្សារទិញអីវ៉ាន់ឲ្យមាមីងក្នុងតំបន់ បិទខ្ទប់។ នៅតំបន់បិទខ្ទប់ ០៤ តំបន់នោះបានបង្កើត ០៤ ក្រុម សមាជិកចូលរួម គឺបងប្អូនសមាជិកាសាខាសមាគមនារីភូមិ និងប្អូនៗក្នុងស្ថាប័នឃុំ។ រៀងរាល់ថ្ងៃឲ្យតែដល់ម៉ោង ០២ រសៀល មាមីងយកខិត្តបណ្ណទៅសរសេរមុខទំនិញដែលត្រូវទិញថ្ងៃស្អែក ដូចជាអង្ករ ទឹក ស៊ីអីវ ស្ករ។ល។ រួចបត់ខិតបណ្ណនោះ ច្រកចូលថង់។ ព្រឹកថ្ងៃបន្ទាប់ ក្រុមសុខុមាលភាពស្ម័គ្រចិត្តចាត់ឲ្យអ្នកទៅផ្សារទិញមុខទំនិញតាមបញ្ជីដែលមាមីងជ្រើសរើស រួចខ្ចប់ខិត្តបណ្ណព្រមទាំងមុខទំនិញដែលបានទិញចូលក្នុងថង់យកទៅដាក់មាត់ទ្វាររបស់មាមីង។ នេះគឺជាក្រុមទៅផ្សារជំនួសមាមីង ជួយឲ្យមាមីងស្ងប់ចិត្តក្នុងពេលអនុវត្តការបិទខ្ទប់៕ ហុងភុក-ថាច់ហ្វាង