កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ នៅគណៈកម្មាធិការប្រជាជនសង្កាត់លេខ ២ ទីក្រុងត្រាវិញ គណៈចង្អុលការត្រួតពិនិត្យសេដ្ឋកិច្ចរួម និងត្រួតពិនិត្យមូលដ្ឋានរដ្ឋបាលឆ្នាំ ២០២១ ចាត់តាំងពិធីចេញទ័ពត្រួតពិនិត្យសេដ្ឋកិច្ចរួមឆ្នាំ ២០២១ ដំណាក់កាលទី ២។ អញ្ជើញចូលរួម និងចង្អុលការពិធីចេញទ័ពមានលោកង្វៀងក្វិញទៀង សមាជិកគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការត្រួតពិនិត្យសេដ្ឋកិច្ចរួម និងត្រួតពិនិត្យមូលដ្ឋានរដ្ឋបាលឆ្នាំ ២០២១។ លោកត្រឹងវ៉ាំងយុង ប្រធាននាយកដ្ឋានស្ថិតិ និងប្រធានក្រុមប្រចាំការអ្នកត្រួតពិនិត្យលើភូមិសាស្រ្តខេត្ត។
ត្រួតពិនិត្យគ្រួសារអាជីវកម្មជុងធីម៉ីយ៉ុងអនុសង្កាត់ទី ១ សង្កាត់ទី ២ ទីក្រុងត្រាវិញ។ រូបថត៖ ម៉ីញ៉ឹង
តាមផែនការ ត្រួតពិនិត្យសេដ្ឋកិច្ចរួមដំណាក់កាលទី ២ នៅផែនឯកជន ជាមួយគ្រួសារចំនួន ៦៦.៥០០ គ្រួ មូលដ្ឋានជំនឿសាសនាជិត ៦៥០ កន្លែង បរិមាណដំណាក់កាលនេះខ្ពស់ជាងច្រើនដងប្រៀបជាមួយដំណាក់កាលទី ១។ នៅដំណាក់កាលទី ១ គិតមកទល់ពេលនេះ ទីក្រុងត្រាវិញបានសម្រេចជាសារវន្តការត្រួតពិនិត្យរួម និងស្រង់យកព័ត៌មានអាជីវកម្មចំនួន ៩៨១ កន្លែង អង្គភាពសហព័ន្ធសមាគមចំនួន ១៨ កន្លែង អង្គភាពរដ្ឋបាលបុព្វហេតុ ១៦៤ កន្លែង។ ទន្ទឹមនឹងនោះ បង្កើតបញ្ជីរាយនាមមូលដ្ឋានផលិតធ្វើអាជីវកម្មឯកជនចំនួន ៨.៤៥៩ កន្លែង និងមូលដ្ឋានជំនឿសាសនាចំនួន ៦៤ កន្លែង៕
ប្រែសម្រួល៖ សម្បត្តិ