កន្លងហើយ ក្រុមហ៊ុនភាគហ៊ុន Lavifood សហការជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រាវិញប្រគល់ជូនថង់ស្ដុកទឹកសាបចំនួន ១០០ ថង់ដល់គ្រួសារប្រជាជន ១០០ គ្រួនៅតំបន់ខ្វះទឹកប្រើប្រាស់អាស្រ័យដោយត្រូវជះឥទ្ធិពលស្ថានភាពរាំងស្ងួត ជ្រាបជាតិជូរប្រៃ។
លោកបូយវ៉ាំងបិញ នាយកមជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្ត (មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រាវិញ) បានឲ្យដឹងថា៖ កន្លងហើយ ក្រុមហ៊ុនភាគហ៊ុន Lavifood សហការជាមួយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទត្រាវិញប្រគល់ជូនថង់ស្ដុកទឹកសាបចំនួន ១០០ ថង់ដល់គ្រួសារប្រជាជន ១០០ គ្រួនៅតំបន់ខ្វះទឹកប្រើប្រាស់អាស្រ័យដោយត្រូវជះឥទ្ធិពលស្ថានភាពរាំងស្ងួត ជ្រាបជាតិជូរប្រៃ។ ថង់ស្ដុកទឹកនីមួយៗមានចំណុះ ០៧ ម៉ែត្រត្រីគុណ។ បណ្ដាគ្រួសារបានទទួលថង់ស្ដុកទឹកភាគច្រើនរស់នៅស្រុកកាងឡុង (តំបន់កោងហូ) ស្រុកកូវង៉ាង ស្រុកចូវថាញ់។ល។
ប្រគល់ជូនថង់ស្តុកទឹកឲ្យប្រជាជន។ រូបថត៖ ហ៊ឺវហ្វេ
លក្ខណៈរបស់ថង់ស្ដុកទឹកនេះស្រាល អាចបត់បានបើសិនមិនប្រើ។ ថង់ស្ដុកទឹកអាចប្រើប្រាស់បានដល់ទៅពី ០៨-១០ ឆ្នាំ។ កម្មវិធីប្រគល់ជូនថង់ស្ដុកទឹកបានក្រុមហ៊ុនភាគហ៊ុន Lavifood ផ្សព្វផ្សាយជូនដល់ប្រជាជននៅបណ្ដាខេត្ត ៖ត្រាវិញ ឡុងអាង តៀងយ៉ាងនិងកៀងយ៉ាង (ខេត្តនីមួយៗបានទទួលថង់ស្ដុកទឹកចំនួន ១០០ ថង់)៕
ប្រែសម្រួល៖ លឺវវូ