ស្ថិតក្នុងស្ថានភាពរីករាលដាលស្មុគស្មាញនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី ០១ ខែសីហា វត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ ឃុំង៉ាយស្វៀង ស្រុកថ្កូវសហការជាមួយរដ្ឋអំណាចមូលដ្ឋានជូនអំណោយចំនួន ១៤៦ ចំណែកទៀតដល់ប្រជាជនមានស្ថានភាពលំបាកអាស្រ័យដោយជះឥទ្ធិពលពីជំងឺកូវីដ-១៩ នៅភូមិជ្រៃធំ និងស្វាយសៀម ឃុំង៉ាយស្វៀង។ អំណោយមួយចំណែកៗរួមមានគ្រឿងឧបភោគ ដូចជា៖ អង្ករ ស្ករ ទឹកស៊ីអ៊ីវជាដើមតម្លៃ ៣០០.០០០ ដុង។ ថវិកាអាស្រ័យវត្តបវារណាព្រះសង្ឃ និងសប្បុរសជនជិតឆ្ងាយរួមវិភាគទាន។
ប្រជាជនទទួលទេយ្យទានពីព្រះសង្ឃវត្តស្វាយសៀមចាស់។
ដើម្បីធានាការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រជាជនពេលទៅទទួលអំណោយសុទ្ធសឹងបានណែនាំធានារក្សាចម្ងាយពីគ្នា ពាក់របាំងមុខ និងលាងដៃដោយទឹករម្ងាប់មេរោគ។ មុននោះ វត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់បានឧបត្ថម្ភដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំង៉ាយស្វៀងចំនួនបច្ច័យ ០៩ លានដុង អង្ករ ២០០ គីឡូក្រាម ទឹកសុទ្ធ ០២ កែស និងអំណោយ ២០ ចំណែកដល់គ្រួសារក្រីក្រនៅលើភូមិសាស្រ្តឃុំង៉ាយស្វៀង អំណោយមួយចំណែកៗរួមមានគ្រឿងឧបភោគនិងប្រាក់ ១០០.០០០ ដុង៕
ដំណឹង-រូបភាព៖ ថាច់ហ្វាង