ប៉ុន្មានឆ្នាំជិតៗនេះ ល្បឿនអភិវឌ្ឍសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃកាន់រហ័ស និងក្ដីសង្ឃឹមរបស់អតិថិជនអំពីគុណភាពអគ្គិសនី គុណភាពសេវា រួមជាមួយ តម្រូវការប្រើប្រាស់អគ្គិសនីពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែកើន។ អាស្រ័យអនុវត្ត មានប្រសិទ្ធភាពការងារកែប្រែទម្រង់រដ្ឋបាល បំផុតក្នុងការងារធ្វើអាជីវកម្មសេវា អតិថិជន អគ្គិសនីទីវកឹងបង្កបានភាពវិវឌ្ឍយ៉ាងសកម្មអំពីគុណភាពសេវាផ្គត់ផ្គង់ អគ្គិសនី។
ពិគ្រោះជាមួយអតិថិជនអំពីការទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ។ រូបថត៖ ក្វឹកត្វឹង
បច្ចុប្បន្ន អគ្គិសនីទីវកឹងគ្រប់គ្រងធ្វើអាជីវកម្ម លក់អគ្គិសនីនៅលើភូមិ ០៩ ឃុំ ០២ ទីប្រជុំជន របស់ស្រុកទីវកឹង ដោយមានខ្សែកម្រិតមធ្យម ២៦៦,៧៣ គីឡូម៉ែត្រ ខ្សែកម្រិតទាប ៨២៦,២៣ គីឡូម៉ែត្រ និងមានចំនួនអតិថិជន ២៩.៥៣៣ នាក់ ប្រើអគ្គិសនី អត្រាគ្រួសារប្រើប្រាស់អគ្គិសនីសម្រេច ៩៩,៨៧%។ ដោយកំណត់បធានបទឆ្នាំ ២០២១ របស់សម្ព័ន្ធអគ្គិសនីជាតិវៀតណាម “ផ្លាស់ប្ដូរលេខ ក្នុងសម្ព័ន្ធអគ្គិសនីវៀតណាម” ជាមួយគោលដៅ ធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់ ស្ថិរភាព មានគុណភាព ឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ចសង្គម។ អគ្គិសនីទីវកឹងអនុវត្តមានប្រសិទ្ធភាពសមិទ្ធផល បច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ក្នុងសកម្មភាពផលិតធ្វើអាជីវកម្ម របស់អង្គភាព មិនបង្អង់លើកកម្ពស់ប្រសិទ្ធភាព ផលិតធ្វើអាជីវកម្ម និងទិន្នផលពលកម្ម។
ទន្ទឹមនឹងនោះ កម្មាភិបាលកម្មករ និងពលករ អគ្គិសនីយកចិត្តទុកដាក់យ៉ាងវិសេស និងអនុវត្តល្អនីតិវិធីសេចក្ដីកំណត់ និងពិន័យសុវត្ថិភាព ពលកម្ម ភ្ជាប់ជាមួយការប្រាស្រ័យទំនាក់ទំនង មានអារ្យធម៌ វប្បធម៌ មានការទទួលខុសត្រូវស្និទ្ធ ស្នាល។ លទ្ធផល ០៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីទីវកឹងទទួលសំណុំលិខិតរួចដោះស្រាយផ្គត់ផ្គង់ អគ្គិសនីជូនអតិថិជន ១៨៥ នាក់ ក្នុងនោះ ប្រើសម្រាប់ប្រជុំជីវភាព ១៣៤ នាក់ ពេលវេលាផ្គត់ផ្គង់អគ្គិសនីគិតជាមធ្យម ជូនអតិថិជនម្នាក់ ៣,៥ ថ្ងៃ ប្រើសម្រាប់គោលដៅផ្សេងចំនួន ៥១ នាក់ ពេលវេលាផ្គត់ផ្គង់ជាមធ្យមជូនអតិថិជនម្នាក់ ៤,១ ថ្ងៃ។ សន្ទស្សន៍លេខប្រសព្វអគ្គិសនីបានកែលម្អជាបន្ត។ ក្នុង ០៦ ខែដើមឆ្នាំ ដោះស្រាយ ផ្គត់ផ្គង់អគ្គិសនីជូនអតិថិជន ០៤ នាក់ទិញអគ្គិសនីពីបណ្ដាញកម្រិតមធ្យមជាមួយពេលវេលាដោះស្រាយគិតជាមធ្យមជាង ១,៦ ក្នុងមួយសំណង់ទាបជាង ០,៧៧៥ ថ្ងៃក្នុងមួយសំណង់បើប្រៀបនឹងពេលវេលាដែលអគ្គក្រុមហ៊ុនប្រគល់ឲ្យ (២,៤ ថ្ងៃក្នុងមួយសំណង់)។
ទន្ទឹមនឹងសកម្មភាពធ្វើអាជីវកម្ម អគ្គិសនីទីវកឹងក៏បានផ្សព្វផ្សាយអនុវត្តល្អផែនការ និងកិច្ចចង្អុលការរបស់ក្រុមហ៊ុនអគ្គិសនីត្រាវិញស្ដីពីការងារផ្លាស់ប្ដូរលេខ និងឡេអេឡិចត្រូនិច បណ្ដាសេវាអគ្គិសនី។ ជាពិសេសអគ្គិសនីយកចិត្តទុក ដាក់ដល់ការកែទម្រង់រដ្ឋបាលធ្វើឲ្យសាមញ្ញ បណ្ដាសំណុំបែបបទក្នុងវិស័យធ្វើអាជីវកម្ម និងសេវាកម្មអតិថិជន ជួយឲ្យអតិថិជនងាយស្រួលនៅពេលប្រសព្វជាមួយបណ្ដាសេវាអគ្គិសនីតាមគោលលំនាំងាយ ០៣ យ៉ាង “ ងាយប្រសព្វ ងាយចូលរួម ងាយពិនិត្យអង្កេត” និងអនុវត្តតាម “ រចនាច្បាប់ផ្លូវច្រកតែមួយ”។ ទន្ទឹមនឹងការអនុវត្ត បណ្ដាសេវាកម្ម៖ ផ្គត់ផ្គង់អគ្គិសនីបន្តផ្ទាល់ (កម្រិត ៤) ដើម្បីអតិថិជន និងប្រជាជនគ្រាន់តែភ្ជាប់ចូលប្រព័ន្ធអិនធើណែត ដើម្បីប្រាស្រ័យទំនាក់ទំនងដោយ មិនចាំបាច់ទៅដល់ទីស្នាក់អគ្គិសនីឡើយ។ សំណុំលិខិតប្រាស្រ័យ ទំនាក់ទំនងបានបង្កើតដោយ អេឡិចត្រូនិច បង្កើនការសម្ងាត់ក្នុងការងារប្រាស្រ័យទំនាក់ទំនងតាមរយៈបរិស្ថាន អេឡិចត្រូនិច ជួយឲ្យអតិថិជនងាយតាមដានព័ត៌មាន ទូទាត់ប្រាក់អគ្គិសនីដោយមិនប្រើប្រាក់មុខ ជួយកាត់ បន្ថយ ប្រាក់ចំណាយពេលវេលាសម្រាប់អតិថិជន និងផ្នែកអគ្គិសនី។ នេះជាការកំណត់ទិសដៅរបស់សម្ព័ន្ធអគ្គិសនីវៀតណាមក្នុងសកម្មភាព ធ្វើអាជីវកម្ម និងសេវាកម្មអតិថិជនតាមរយៈការអនុវត្តសមិទ្ធផលបដិវត្តន៍ឧស្សាហកម្មលើកទី ៤។
ឆ្លងតាមរយៈការជំរុញមាំកែទម្រង់រដ្ឋបាល ប្រើអេឡិចត្រូនិចក្នុងបណ្ដាសេវាអគ្គិសនីក្នុងសេវាអតិថិជន ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីទីវកឹងអនុវត្តសម្រេច ៨៣% (៥/៦ កម្រិតផែនការ) ការងារធ្វើអាជីវកម្ម សេវាកម្មអតិថិជន ដូចជា៖ អត្រាអតិថិជនទំនាក់ទំនងតាមរយៈសេវាចំនួន ១២ សេវាផ្គត់ផ្គង់អគ្គិសនីរបស់មជ្ឈមណ្ឌល ថែទាំអតិជននៃអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង និងបណ្ដាសេវាសាធារណដទៃទៀត អនុវត្តសម្រេច ១០០% សម្រេចលើសកម្រិតផែនការ ៥% (លើ ៩៥%) អត្រាអតិថិជនប្រើសេវាផ្គត់ផ្គង់អគ្គិសនី បន្តផ្ទាល់កម្រិត ៤ អនុវត្តសម្រេច ១០០% សម្រេច ខ្ពស់ជាង ៥% ប្រៀបជាមួយផែនការ (លើ ៩៥%)។ អេឡិចត្រូនិចទាំងស្រុង ក្នុងដំណាក់កាលផ្គត់ផ្គង់ សេវាអគ្គិសនី អនុវត្តសម្រេច ១០០% គឺសម្រេចខ្ពស់ជាង ៥% ប្រៀបជាមួយផែនការ (លើ ៩៥%) ផ្សព្វផ្សាយទំនាក់ទំនងតាមរយៈទ្វារសេវាជាតិសម្រេច ៧៥,៦៨% សម្រេចខ្ពស់ជាង ៣៥,៦៨% នៃផែនការអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់ឲ្យ (លើ ៤០%)។
ដោយខិតខំមិនឈប់ឈរក្នុងការងារកែទម្រង់ រដ្ឋបាលរបស់អគ្គិសនីទីវកឹង ក្នុងពេលកន្លងហើយនោះ បាននាំមកនូវលទ្ធផលយ៉ាងសកម្ម រួមចំណែកបង្រួញសំណុំបែបបទ ពេលវេលាផ្គត់ផ្គង់អគ្គិសនី ឆ្លើយតបទាន់ពេលតម្រូវការរបស់អតិថិជន ហើយ ផ្ដើមពីនោះ ធានាការផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព មានគុណភាព កែលម្អបរិស្ថានធ្វើអាជីវកម្ម ព្រមទាំងបង្កើនលទ្ធភាពប្រណាំងប្រជែង។ នេះជា បន្ទុករបស់កម្មាភិបាល កម្មករ និងជាក្ដីរីករាយ សម្រាប់ប្រជាជន និងអតិថិជន៕ ក្វឹកត្វឹង-ថាច់ហ្វាង