អនុវត្ត “ទិវាទូទាំងប្រជាជនបរិច្ចាគឈាមស្ម័គ្រចិត្ត ថ្ងៃទី ០៧ មេសា ឆ្នាំ ២០២១” សប្តាហ៍កន្លង នគរបាលខេត្តត្រាវិញសហការជាមួយមន្ទីរពេទ្យលោហិតសាស្រ្ត-បញ្ចូលឈាមកឹងធើចាត់តាំងទិវាបរិច្ចាគឈាមស្ម័គ្រចិត្ត មានបធានបទ “ដំណក់ឈាមមនោសញ្ចេតនា-ដើម្បីមិត្តរួមអាវុធជាទីស្រឡាញ់”។
បណ្តាយុវជនបរិច្ចាគឈាមស្ម័គ្រចិត្ត។
ចុះឈ្មោះបរិច្ចាគឈាមស្ម័គ្រចិត្តលើកនេះមានថ្នាក់ដឹកនាំមេបញ្ជាការ សមាជិកសម្ព័ន្ធយុវជន សមាជិកនគរបាលបណ្តាអង្គភាព មូលដ្ឋានជាង ៣០០ នាក់។
លោកវរសេនីយ៍ឯក ឡេវ៉ាំងតឺ នាយករងនគរបាលខេត្តបានឲ្យដឹង៖ កងកម្លាំងនគរបាលខេត្តតែងម្ចាស់ការសកម្មចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត ក្នុងឆ្នាំ ២០២០ ចាត់តាំងបាន ០២ លើក ដោយមានជាង ១.៤០០ ឯកតាឈាម ជាពិសេសគឺអង្គការសម្ព័ន្ធយុវជននគរបាលខេត្ត បង្កើតបាន “ធនាគារឈាមស្រស់សម្រាប់សង្គ្រោះមនុស្ស” ត្រៀមបម្រុងបរិច្ចាគឈាមពេលមានសំណូមពរ៕ ប្រែសម្រួល៖ សុខា