អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ប៉ុន្មានឆ្នាំមកអាយនេះ ស្រុកកូវង៉ាងជំរុញមាំការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ទេរជូនរបរ ដោះស្រាយការងារធ្វើភ្ជាប់ជាមួយការនីហរ័ណ ពលកររួមចំណែកលុបបំបាត់ភាព ក្រីក្រ លើកកម្ពស់ជីវភាពប្រជាជននៅតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរ។ មានគ្រួសាររាប់រយគ្រួចូលរួមនីហរ័ណពលកម្មបានរួចផុតពីភាពក្រីក្រ សាងសង់ផ្ទះយ៉ាង សមរម្យ តួយ៉ាងដូចជាគ្រួសារលោកមា ថាច់ង៉ាន នៅភូមិចុងមីស ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង។
គ្រួសារលោកមាថាច់ង៉ានជាមួយនឹងខ្នងផ្ទះថ្មី។
ផ្ដើមពីចលនានីហរ័ណពលម្មនៅឃុំទ្រឿងទ័រជាឃុំលំបាកខ្លាំងស្ថិតក្នុងកម្មវិធីលេខ ១៣៥ មានជនរួមជាតិខ្មែរ រស់នៅច្រើន ចលនាចូលរួមនីហរ័ណពលម្មនៅស្រុកកូវង៉ាងរីកចម្រើនខ្លាំងក្លាក្នុងរយៈកាល ០៥ ឆ្នាំមកអាយនេះ។ លោក មាថាច់ង៉ាននៅភូមិចុងមីស ឃុំហ៊ីបហ្វា ជាគ្រួសារមួយក្នុងចំណោមគ្រួសារជាង ២០០ គ្រួដែលមានកូនចូលរួមនីហរ័ណពលកម្មនៅលើភូមិសាស្រ្តស្រុកសាងសង់បានលំនៅឋានយ៉ាងសមរម្យ។ ទៅកាន់គ្រួសារគាត់ចំពេលមាមីងខ្មែរកំពុងត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មី។ ប្រការគួរឲ្យភ្ញាក់ផ្អើល ដំបូងគឺនៅកណ្ដាលវាលស្រែដ៏ស្ងាត់ជ្រងំប្រទះឃើញមានផ្ទះយ៉ាងសមរម្យមួយខ្នងនរណាក៏សរសើរថាស្អាតជាងគេ ក្នុងតំបន់។ ប្ដីប្រពន្ធលោកមាថាច់ង៉ានឲ្យដឹងដោយរីករាយថា៖ “មុននេះ ០៤ ឆ្នាំ គ្រួសារខ្ញុំស្ថិត ក្នុងក្របខ័ណ្ឌក្រីក្រ។ ឆ្នាំ ២០១៦ ក្រោយពេលកូនខ្ញុំឈ្មោះថាច់សាក្វាងប្រឡងចប់ថ្នាក់ឧត្តមសិក្សា ប្ដីប្រពន្ធខ្ញុំបានធនាគារគោលនយោបាយសង្គមស្រុកឲ្យបុលទុន ១០០ លានដុងសម្រាប់កូន (សាក្វាង) ចូលរួមនីហរ័ណពលកម្មនៅប្រទេសជប៉ុនរបរច្នៃអាហារ។
ជារៀងរាល់ខែសន្សំបានជិត ៣០ លានដុងពីប្រាក់ខែកូនផ្ញើមកឲ្យគ្រួសារ ។ អាស្រ័យដោយព្យា យាមក្នុងការពលកម្ម ទៅធ្វើការនៅប្រទេសជប៉ុនប្រមាណតែពាក់កណ្ដាលឆ្នាំ កូនខ្ញុំផ្ញើប្រាក់មកសងបំណុលធនាគាររួចស្រេច។ ក្នុងរយៈពេល ០៤ ខែកូនខ្ញុំផ្ញើប្រាក់មកឲ្យគ្រួសារ ១០០ លាន ដុង។ កាលពីឆ្នាំ ២០១៩ ខ្ញុំសាងសង់ផ្ទះនេះអស់ជិត ០១ ពាន់លានដុង ក្នុងនោះ កូនខ្ញុំផ្ញើមកឲ្យ ៨០០ លានដុង” ។ ផ្ដើមពីភាពជាក់ស្ដែងរួចផុតពីភាពក្រីក្រឈានឡើងធ្វើមានអាស្រ័យចូលរួមនីហរ័ណពលកម្មរបស់គ្រួសារលោកមាង៉ាន។ បច្ចុប្បន្ន គិតដោយឡែកតែភូមិចុងមីស មាន ថាច់ធីវណ្ណា ថាច់ធីហា ថាច់គឹមសឿង ថាច់ ធីហៀង។ល។ សុទ្ធសឹងចូលរួមនីហរ័ណពលកម្មនៅប្រទេសជប៉ុន។ ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងមានសង្ឃដីកាថា៖ គោលការណ៍ នីហរ័ណពលកម្មរបស់បក្ស រដ្ឋសមស្របជាមួយនឹងទឹកចិត្តប្រជាជនណាស់។ ឆ្លងតាមរយៈ នីហរ័ណពលកម្ម បានជួយឲ្យគ្រួសារនៅតំបន់ ជ្រៅតំបន់ជនរួមជាតិខ្មែររាប់រយគ្រួកែលម្អជីវភាព។
លោកស្រីត្រឹងធីកីមជុង លេខាបក្សស្រុកកូវង៉ាង វាយតម្លៃ៖ កំណត់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើភ្ជាប់ជាមួយនីហរ័ណពលកម្មជាវិធីសាស្រ្តលុបបំបាត់ភាពក្រីក្រមានប្រសិទ្ធភាព ជាពិសេស បច្ចុប្បន្ននេះ ចលនាយុវជននៅតំបន់ជ្រៅ តំបន់ជនរួមជាតិខ្មែរសកម្មចូលរួមរៀនវិជ្ជាជីវៈចូលរួមនីហរ័ណពលកម្មមាន ពេលកំណត់នៅបរទេស។ ជាលទ្ធផល ស្រុក បានបញ្ជូនពលករ ២០៣ នាក់ ទៅធ្វើការមាន ពេលកំណត់នៅបរទេស រួមចំណែកអនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រនិងជំរុញការពង្រីកសេដ្ឋកិច្ច-សង្គមនៅ មូលដ្ឋាន។ ដោយឡែកក្នុង រយៈពេល ០៣ ខែដើមឆ្នាំ ២០២១ ទោះបីមានការជះឥទ្ធិពលពីជំងឺកូវីដ-១៩ ប៉ុន្តែទូទាំងស្រុក មានពលករ ៤៥ នាក់ចូលរួមធ្វើការមានពេល កំណត់នៅបរទេស ក្នុងនោះធ្វើការនៅប្រទេស ជប៉ុន ៣៧ នាក់ តៃវ៉ាន់ ០៨ នាក់ សម្រេច ៣៧,៥% កម្រិតផែនការសេចក្ដីសម្រេចចិត្ត៕
ឌិញកាញ់-ថាច់ហ្វាង