នោះគឺប្អូនត្រឹងធីខាញ់ញឺ(ជនជាតិខ្មែរ) ជាសិស្សថ្នាក់ទី ៥/៣ សាលាបឋមសិក្សាលឿងហ្វា(សេ) ស្រុកចូវថាញ់ជាសិស្សម្នាក់ចូលចិត្តអានសៀវភៅ កាសែត និងរៀនពូកែ ០៤ ឆ្នាំ បន្តបន្ទាប់។
ត្រឹងធីខាញ់ញឺជាសិស្សក្រីក្រ ប៉ុន្តែប្អូនតែងព្យាយាមរៀនសូត្របានល្អជានិច្ច។ អាស្រ័យឪពុកម្តាយប្អូនបានទៅធ្វើការស៊ីឈ្នួលឆ្ងាយម៉្លោះហើយខាញ់ញឺរស់នៅផ្ទះជីដូន បានជីដូនថែទាំតាំងពីមិនទាន់ដឹងក្តីម៉្លេះ។ ក្រៅពីនោះ ខាញ់ញឺនៅទាំងទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេសពីសំណាក់កម្មាភិបាល គ្រូបង្រៀនសាលាបឋមសិក្សាលឿងហ្វា(សេ)ទៀតផង។ បវេសនកាលជារៀងរាល់ឆ្នាំ ខាញ់ញឺនៅទាំងទទួលបានអាហារូបករណ៍ ០១ ចំណែករបស់សាលារៀនមានតម្លៃពី ៣០០‑៥០០ ពាន់ដុង។ ថ្វីត្បិតឪពុកម្តាយប្អូនទៅធ្វើការស៊ីឈ្នួលឆ្ងាយ ប៉ុន្តែតែងទូរស័ព្ទមកសួរសុខទុក្ខ និងជំរុញស្មារតីខាញ់ញឺឲ្យខិតខំរៀនសូត្រជានិច្ច។ ម្ល៉ោះហើយ ដរាបណាក៏ដោយខាញ់ញឺតែងទទួលបានភាពកក់ក្តៅ នឹងនរចិត្តដើម្បីព្យាយាមរៀនសូត្របានល្អ មិនដែលធ្វើឲ្យអ្នកដែលអាណិតស្រឡាញ់និងជួយឧបត្ថម្ភប្អូនខកបំណងឡើយ។
ប្អូនត្រឹងធីខាញ់ញឺកំពុងអានសៀវភៅ។
តាំងពីឆ្នាំរៀនថ្នាក់ទី ១ ដល់ថ្នាក់ទី ៤ ខាញ់ញឺជាសិស្សពូកែគ្រប់វិញ្ញាសា។ វិញ្ញាសាដែលខាញ់ញឺចូលចិត្ត និងរៀនពូកែបំផុតគឺតែងសេចក្ដី។ ដើម្បីរៀនពូកែវិញ្ញាសានេះ ទន្ទឹមនឹងយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀនក្នុងថ្នាក់ ខាញ់ញឺនៅទាំងខ្ចីសៀវភៅ កាសែតទៅផ្ទះអានដើម្បីស្រាវជ្រាវរៀនសូត្រ។ ក្នុងពេលអាន ខាញ់ញឺយកចិត្តទុកដាក់កត់ទុកក្នុងសៀវភៅនូវពាក្យពេចន៍ ឃ្លាឃ្លោងពិរោះៗ។ ខាញ់ញឺសំណេះសំណាលថា៖ ប្អូនចូលចិត្តអានសៀវភៅណាស់ បំផុតគឺបណ្តាវណ្ណកម្ម អក្សរសិល្ប៍ រឿងនិទានសម្រាប់កុមារ។ល។ ឆ្លងតាមរយៈការអានសៀវភៅទាំងនោះបានជំនួយឲ្យប្អូនសម្បូរពាក្យពេចន៍សម្រាប់តែងសេចក្តីឲ្យបានពិរោះក្បោះក្បាយ។ លោក គ្រូត្រឹងវ៉ាំងថាញ់ គ្រូបង្រៀនអចិន្រៃ្តយ៍ថ្នាក់ទី ៥/៣ សាលាបឋមសិក្សាលឿងហ្វា(សេ) បានឲ្យដឹងថា៖ ខាញ់ញឺជាសិស្សលុះក្នុងដំបូន្មានមាន រៀនពូកែគ្រប់វិញ្ញាសា។ ក្នុងនោះវិញ្ញាសាអក្សរសាស្រ្តជាវិញ្ញាសាដែលប្អូនចូលចិត្តនិងរៀនពូកែបំផុត៕
អត្ថបទ‑រូបថត៖ សុជា