រដ្ឋាភិបាលទើបផ្សាយសេចក្ដីសម្រេចចិត្តលេខ ៥៥/NQ-CP ចុះថ្ងៃទី ០២ មិថុនា ឆ្នាំ ២០២១ ស្ដីពីវិធានការឧបត្ថម្ភបន្ថយតម្លៃអគ្គិសនី បន្ថយប្រាក់អគ្គិសនី (លើកទី ៣) ឲ្យបណ្ដាអតិថិជនប្រើប្រាស់អគ្គិសនី និងក្រសួងឧស្សាហពាណិជ្ជកម្មមានសេចក្ដីសម្រេចចិត្តលេខ ៣១៦៣/BCT-ĐTĐT ចុះថ្ងៃទី ០៣ មិថុនា ឆ្នាំ ២០២១ ស្ដីពីការណែនាំឧបត្ថម្ភបន្ថយតម្លៃអគ្គិសនី បន្ថយប្រាក់អគ្គិសនីឲ្យអតិថិជនប្រើប្រាស់អគ្គិសនីត្រូវរងឥទ្ធិពលដោយសារជំងឺកូវីដ-១៩ (លើកទី ៣)។
យោងតាមនោះ បន្ថយតម្លៃលក់អគ្គិសនីពីកម្រិតតម្លៃលក់រាយអគ្គិសនីអនុវត្តឲ្យការធ្វើអាជីវកម្មដោយកម្រិតតម្លៃលក់រាយអគ្គិសនីអនុវត្តឲ្យបណ្ដាផ្នែកផលិតដែលបានកំណត់ក្នុងសេចក្ដីសម្រេចលេខ ៦៤៨/QĐ-BCT ចុះថ្ងៃទី ២០ មីនា ឆ្នាំ ២០១៩ របស់ក្រសួងឧស្សាហពាណិជ្ជកម្មស្ដីពីការតម្រែតម្រង់កម្រិតតម្លៃលក់រាយអគ្គិសនីមធ្យម និងកំណត់តម្លៃលក់អគ្គិសនីឲ្យអតិថិជនប្រើប្រាស់អគ្គិសនីជាមូលដ្ឋានស្នាក់នៅទេសចរណ៍តាមសេចក្ដីកំណត់របស់ច្បាប់ទេសចរណ៍ឆ្នាំ ២០១៧ និងបណ្ដាសារលិខិតដែលពាក់ព័ន្ធ។
បន្ថយប្រាក់អគ្គិសនី (តម្លៃមុខពន្ធដារ) ផ្ទាល់ឲ្យបណ្ដាមូលដ្ឋានបម្រើការបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ មិនប្រមូលសោហ៊ុយទិញអគ្គិសនីពីក្រុមហ៊ុនអគ្គិសនីត្រាវិញ និងបណ្ដាអង្គភាពលក់រាយអគ្គិសនី ជាក់ស្ដែង៖ បន្ថយ ១០០% ប្រាក់អគ្គិសនីឲ្យបណ្ដាមូលដ្ឋានដែលកំពុងអនុវត្តធ្វើជាកន្លែងជម្លៀស ពិនិត្យព្យាបាលជំងឺប្រមូលផ្ដុំអ្នកជំងឺសង្ស័យជ្រាបឬក៏បានជ្រាបជំងឺកូវីដ-១៩។ បន្ថយ ២០% ប្រាក់អគ្គិសនីឲ្យបណ្ដាមូលដ្ឋានសុខាភិបាលដែលកំពុងបានប្រើសម្រាប់ពិនិត្យ ធ្វើកោសល្យវិច័យ ព្យាបាលអ្នកជំងឺសង្ស័យជ្រាបឬមានជំងឺកូវីដ-១៩។ មិនឧបត្ថម្ភបន្ថយប្រាក់អគ្គិសនីចំពោះបណ្ដាមូលដ្ឋានបម្រើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលប្រមូលប្រាក់ជម្លៀសសុខាភិបាលប្រមូលផ្ដុំតាមកិច្ចចង្អុលការរបស់រដ្ឋាភិបាលក្នុងសេចក្ដីសម្រេចចិត្តលេខ ១៦/NQ-CP ចុះថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ ២០២១ ស្ដីពីខ្ទង់ចំណាយជម្លៀសសុខាភិបាល ពិនិត្យព្យាបាលជំងឺ និងរចនាច្បាប់ពិសេសមួយចំនួនក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
រយៈពេលឧបត្ថម្ភបន្ថយតម្លៃអគ្គិសនី បន្ថយប្រាក់អគ្គិសនីជូនអតិថិជនប្រើអគ្គិសនីប្រមាណ ០៧ ខែ ចាប់ពីខែមិថុនាដល់ខែធ្នូឆ្នាំ ២០២១។ តាមការប៉ាន់ស្មាន ក្នុងទូទាំងខេត្តត្រាវិញចំនួនប្រាក់ឧបត្ថម្ភបន្ថយតម្លៃអគ្គិសនីលើកទី ៣ ដល់អតិថិជនជាមូលដ្ឋានស្នាក់នៅទេសចរណ៍ប្រមាណ ១,៤២ ពាន់លានដុង (មិនទាន់គិតពន្ធដារ)។
បានដឹងថា ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនអគ្គិសនីត្រាវិញបានអនុវត្តបន្ថយតម្លៃអគ្គិសនី បន្ថយប្រាក់អគ្គិសនី ២ លើកជូនអតិថិជនចំនួន ៣៣៣.៨៨០ នាក់ សរុបទឹកប្រាក់ ៦៧,៨២ ពាន់លានដុង៕
ហ្វីហ្វាង-ថាច់ហ្វាង