ចាប់តាំងពីថ្ងៃទី ០៥ ខែសីហា កងកម្លាំងសមត្ថកិច្ចចាប់ផ្ដើមដំណើរការយកគំរូតេស្តវិរុស SARS-CoV-2 ដោយឥតគិតថ្លៃជូនប្រជាជនប្រមាណ ១០.៩៨០ គ្រួសារ មានចំនួនមនុស្សជិត ៤០.០០០ នាក់ក្នុងតំបន់ចត្តាឡីស័កនៅបណ្ដាឃុំ៖ ភឿកហ៊ឹង ង៉ាយស្វៀង ថាញ់ស៊ើង និងហាមយ៉ាង ស្រុកថ្កូវដើម្បីរកឃើញករណីជ្រាបឬសង្ស័យជ្រាបជំងឺកូវីដ-១៩ រួចមានវិធានការបង្ការទប់ស្កាត់ជំងឺទាន់ពេល។
មុននោះ ទាក់ទងដល់កញ្ចុំករណីជ្រាបជំងឺកូវីដ-១៩ របស់កម្មករក្រុមហ៊ុនស្បែកជើងម៉ីផុង (សាខានៅឃុំថាញ់ស៊ើង ស្រុកថ្កូវ) កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ គណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ខេត្តត្រាវិញសម្រេចចិត្តបង្កើតតំបន់ចត្តាឡីស័កទូទាំងឃុំថាញ់ស៊ើង ហាមយ៉ាង ភឿកហ៊ឹង និងមួយចំណែក (០៤ ភូមិ) របស់ឃុំង៉ាយស្វៀងដើម្បីអនុវត្តបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺ៕
ព្រះសង្ឃវត្តស្វាយសៀមចាស់ជាង ៧០ អង្គក៏បានតេស្ដវិរុស SARS-CoV-2។ ដំណឹង-រូបថត៖ ថាច់ហ្វាង